ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលព្រមានស្ថានភាពកូវីដ-១៩ អាចធ្ងន់ធ្ងរក្រោយចូលឆ្នាំខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ខ្ពស់​អំពី​ស្ថានភាព​កូ​វី​ដ​១៩ នៅ​កម្ពុជា​ក្រោយ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ព្រោះ​ឥរិយា​បទ​មួយ​ចំនួន​កន្លង​មក​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​បងប្អូន​មួយ​ចំនួន​ចូល​ចិត្ត​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី ឬ​ក៏​ទទួលទាន​អ្វី​ៗ​ផ្សេង​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​ឥរិយា​បទ​បែប​នេះ​គឺ​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​និង​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បាន​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​ខ្ពស់​អំពី​ស្ថានភាព​កូ​វី​ដ​១៩ នៅ​កម្ពុជា​ក្រោយ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ព្រោះ​ឥរិយា​បទ​មួយ​ចំនួន​កន្លង​មក​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​បងប្អូន​មួយ​ចំនួន​ចូល​ចិត្ត​ប្រមូលផ្តុំ​គ្នា​ផឹកស៊ី ឬ​ក៏​ទទួលទាន​អ្វី​ៗ​ផ្សេង​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​ឥរិយា​បទ​បែប​នេះ​គឺ​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​និង​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ឯកឧត្តម ម៉​ម ប៊ុ​ម​ហេង​បាន​និយាយ​ថាបើ​ជា​ប្រជាជន​ចេះ​មានការ​ភ័យ​ខ្លាច​រឿង​កូ​វី​ដ​១៩ គឺជា​រឿង​ល្អ ឲ្យ​ចេះ​ភ័យ​ក្នុង​ខ្លួន​កុំ​ធ្វេសប្រហែស​ព្រោះ​កូ​វី​ដ​-១៩ អាច​ឆ្លង​បាន​ទៅ​មនុស្ស​គ្រប់​ប្រភេទ ។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​បាន​ចោទសួរ​ថា​តើ​ក្រសួង​មានការ​ព្រួយបារម្ភ​យ៉ាងណា​អំពី​ស្ថានភាព​កូ​វី​ដ ១៩ ក្រោយ​ចូល​ឆ្នាំ​ខ្មែរ​រួច​នោះ ឯកឧត្តម ម៉​ម ប៊ុ​ម​ហេង បាន​បញ្ជាក់​ថា «​យើង​ព្រួយបារម្ភ អ​ញ្ចឹ​ង​ហើយ​បានជា​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ លោក​បាន​ដាក់​នូវ​វិធានការ​ជា​បទបញ្ជារ​ម៉ឹង​ម៉ាត់ ធ្វើ​ម៉េច​ឲ្យ​បងប្អូន​យើង​នៅ​មួយ​កន្លែង ។ មក​ពី​ព្រួយបារម្ភ​ពេល​ជួបជុំ​គ្នា​ស៊ីផឹក ខ្លះ​ក៏​ជួបជុំ​គ្រួសារ ខ្លះ​ក៏​ជួបជុំ​មិត្ត​ភ័ក្ត្រ​អី ដែល​យើង​ទម្លាប់​ពី​មុន​មក ។ អ​ញ្ចឹ​ង​បានជា​ខ្ញុំ​ថា​សូម​ឲ្យ​ប្រែប្រួល កែប្រែ​ទម្លាប់​ហ្នឹង ពីព្រោះ​ពី​មុន​ឲ្យ​តែ​ចូល​ឆ្នាំ តែងតែ​ជួបជុំ​គ្នា​ទទួលទាន​រួម​គ្នា ជុំ​គ្នា​ច្រើន​សប្បាយ​រីករាយ ។

ឥឡូវនេះ​អត់​ទេ ដូច្នេះ​ទើប​រាជរដ្ឋាភិបាល​លោក​ដាក់​បញ្ជារ​ធ្វើ​ម៉េច​កុំ​ឲ្យ​មានការ​ធ្វើ​ចរាចរណ៍​ទៅ​ជួបជុំ​គ្នា​នៅ​ក្នុង​ពិធីបុណ្យ​នេះ​ដែល​នេះ​ជា​វិធាន​ការណ៍​មួយ​ចាំបាច់​ដែល​យើង​ត្រូវ​គោរ​ពេ ហើយ​បន្ទាប់​មក​ទៀត​សំខាន់​គឺ​អនាម័យ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ និង​នៅ​ឆ្ងាយ​ពី​គ្នា​មាន​គម្លាត ២ ម៉ែត្រ​» ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ប៉ុន្តែ​បើ​យើង​ធ្វើ​មិន​បាន អ​ញ្ចឹ​ង​ដូច​ខ្ញុំ​និយាយ​អ​ញ្ចឹ​ង​គឺ​ទទួល​ហានិភ័យ​ខ្ពស់​ពីរ ។ ទី​១ គឺ​ចម្លង​ទៅ​ក្នុង​គ្រួសារ ក្នុង​សហគមន៍​របស់​យើង ដែល​ធ្វើ​ឲ្យ​គ្រួសារ​យើង​ហិនហោច ឈឺ​ទាំងអស់​គ្នា​។

បើជា​កុសល​ល្អ​ពេទ្យ មើលទៅ​បានជា និង បើ​ពេទ្យ​មើល​មិនជា ស្លាប់ ដូច្នេះ​ក្រោយ​ពី​សប្បាយ​វា​ទៅ​ជា​រឿង​មួយ ដែល​សោកសៅ​។ ហើយ​ខ្ញុំ គឺថា​ក្រសួង​មិន​ចង់​និយាយ​ទេ តែ​ក្រសួង​បាន​ត្រៀមលក្ខណៈ​ហើយ​អំពី​អ្នក​ដែល​ស្លាប់​ដោយសារ​កូ​វី​ដ ១៩ ចូល​ឆ្នាំ​មិនមែន​ចង់​និយាយ​ឲ្យ​គេ​ភ័យ​ទេ តែ​គឺថា​បើ​ស្លាប់​ហើយ គឺ​នែ​នាំ​ឲ្យ​បូជា ឲ្យ​កប់​ភ្លាម មិន​ឲ្យ​ធ្វើបុណ្យ​អី ទុក​មួយ​អាទិត្យ​អី ឬ​ទុក​ឲ្យ​មានការ​លេងភ្លេង​អី​ហែរ​នោះ​ទេ អ​ញ្ចឹ​ង​សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ