ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ៖ ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​នៅ​ភ្នំពេញ​អាច​ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​តូច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​ថា បើសិន​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​រាជា​ធានី​ភ្នំពេញ​អាច​ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​តូច ប៉ុន្តែ​ក្រសួង​នឹង​ខិតខំ​ស្រាវជ្រាវ ដើម្បី​ទប់ស្កាត់…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​ថា បើសិន​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​រាជា​ធានី​ភ្នំពេញ​អាច​ជា​ការ​ឆ្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​តូច ប៉ុន្តែ​ក្រសួង​នឹង​ខិតខំ​ស្រាវជ្រាវ ដើម្បី​ទប់ស្កាត់ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ លោក ម៉​ម ប៊ុ​ន​ហេង បាន​លើក​ឡើង​ថា អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ទាំង​អ្នក​ព្យាបាល​ជា និង​កំពុង​ព្យាបាល​នៅ​ទូ​ទាំ ង​ប្រទេស គិត​មក​ត្រឹម​ថ្ងៃ​ទី​១២ ខែមេសា មាន​សរុប​ចំនួន​១២២​នាក់ ស្រី​៣៨​នាក់ និង​បុរស ៨៤​នាក់ ។

ចំនួន​វត្ថុ​សំណាក​ដែល​ធ្វើ​វិភាគ​មាន​៨៩០៩​សំណាក់ ដែល​ចំនួន​នេះ បើ​គិត​ក្នុង​ចំណោម​ប្រជាជន​១​លាន​នាក់ មាន​៤៥៦​សំណាក បាន​ធ្វើ​វិភាគ​ដែល​មាន​ចំនួន​ច្រើន​ជាង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូច​ជា​ប្រទេស​ភូមា ២៦​សំណាក សម្រាប់​ប្រជាជន​១​លាន​នាក់ ប្រទេស​ឡាវ មាន​១៥៧​សំណាក់​ក្នុង​ចំណោម ប្រជាជន​១​លាន​នាក់ ប្រទេស​ឥណ្ឌូ​៧១ សំណាក ក្នុង​ចំណោម​ប្រជាជន​១​លាន​នាក់ និង​ប្រទេស​ហ្វី​លី​ពី​ន​៣០៩​សំណាក់ ក្នុង​ចំណោម​ប្រជាជន​១​លាន​នាក់ ។

លោក​បញ្ជាក់​ថា ៖«​ក្រសួងសុខាភិបាល​បាន​កត់​សម្គាល់ថា ការ​រក​ឃើញ​វីរុស​កូ​វី​ដ​១៩ នៅ​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នឹង​អាច​ចាត់ទុកជា​ការ​ឆ្លង​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​តូច បើសិន​ការ​ស្រាវជ្រាវ​បន្ត​របស់​ក្រុមការងារ​នៃ​នាយករ​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង មន្ទី​សុខាភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​សហរដ្ឋអាមេរិក ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​រក​ឃើញ​ថា មិន​មាន​រក​ប្រភព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩» ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្រុមការងារ​ខាង​នឹង​ខិតខំ​ធ្វើការ​យ៉ាង​សកម្ម ដើម្បី​ស្រាវជ្រាវ​បន្ត​ទៀត​នៃ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ផ្សេង​ទៀត ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ចម្លង​ចូល​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ ។ ប៉ុន្តែ​ការ​ទប់ស្កាត់​ឆ្លង​ជំងឺ​នេះ ត្រូវ​តែ​មានការ​ចូលរួម​ពី​ប្រជាជន​ក្នុង​ការ​អនុវត្ត​វិធានការ​នានា ដែល​ក្រសួង​ដាក់​ចេញ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ប្រកាន់​យក​ឥរិយាបថ​ក្នុង​ការ​ការពារ​ក្នុង​ដំណាក់កាល​វីរុស​កូ​វី​ដ​១៩ បាន​កំពុង​រីក​រាលដាល​ដែល​ភាគច្រើន លើសលុប​ជា​ជនបរទេស​ជា​បន្តបន្ទាប់ ដោយ​ទុក​រយៈពេល​១៤​ថ្ងៃ ។ ដូច្នេះ​សូម គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ