ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​១​ខ្នង​ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​ខ្ទេច ម្ចាស់​យំ​លែង​ចេញ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​ចេញ​ទៅ​កាប់​ព្រៃ​ចំការ​បាត់ ។ គ្រោះ​អគ្គិភ័យ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ច​ពន្លត់អគ្គីភ័យ បាន​ចុះ​មក​អន្តរាគមន៍​ជួយ​ពន្លត់​ភ្លាម​ៗ​ផង កាលពី​ម៉ោង​ប្រមាណ​ជិត​៥​ល្ងាច…

ខេត្តកោះកុង ៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​ចេញ​ទៅ​កាប់​ព្រៃ​ចំការ​បាត់ ។ គ្រោះ​អគ្គិភ័យ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ច​ពន្លត់អគ្គីភ័យ បាន​ចុះ​មក​អន្តរាគមន៍​ជួយ​ពន្លត់​ភ្លាម​ៗ​ផង កាលពី​ម៉ោង​ប្រមាណ​ជិត​៥​ល្ងាច ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរៈភូមិន្ទ៍ ។

បើ​តាម​ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ភ្លាវ សា​វិត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សំ សេរី អាយុ​៤៣​ឆ្នាំ បានឱ្យ​ដឹង​ថា ផ្ទះ​របស់​គាត់​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​នេះ មាន​ទំហំ ៦​ម៉ែត្រ​គុណ​មឹង​១៣​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តា គឺ​រង​ការ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​ពេល​រូប​គាត់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ទៅ​កាប់​ព្រៃ​ចំការ​បាត់ ដោយ​ពុំ​ដឹង​ពី​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ​ទេ ។

តាម​ការ​រៀប​ពី​ក្មេង​ស្រី​ឈ្មោះ​វិត កញ្ញា អាយុ​១១​ឆ្នាំ ត្រូវជា​កូន ដែល​នៅ​ចាំផ្ទះ បន្ទាប់​ពី​ឪពុក​ម្ដាយ​ទៅ​កាប់​ព្រៃ​ចំការ បាន​បញ្ជាក់​ប្រាប់​ថា ខ្លួន​បាន​នៅ​លេង​ខាង​មុខ​ផ្ទះ ក្រោយមក​ក៏​ឃើញ​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ ក៏​រត់​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​ផ្សែង​អណ្ដាតភ្លើង​ឆាបឆេះ​ខាង​ក្រោយ បន្ទាប់​មក​ខ្លួន​ក៏​ស្រែក​ប្រាប់​អ្នក​ជិតខាង​ឲ្យ​ជួយ​ពន្លត់ តែ​មិន​បាន​រលត់ នោះ​ទេ​។

ចំណែក​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ផ្ទះ​១​ខ្នង​ដែល​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​អស់​ទាំង​ស្រុង​ខាងលើ​នេះ ប្រហែលជា​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ខណៈ​ពេល​ម្ចាស់ផ្ទះ​មិន​នៅផ្ទះ​។ ហើយ​នៅ​ក្នុង​ការ​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ​ផង​ដែរ សមត្ថកិច្ច​ស្នង​កានរ​គ​បាល​ខេត្ត បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣​គ្រឿង ហើយ​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​ឡាន ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង និង​មិន​បាន​បង្ក​ការ​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ដទៃ​ទៀត​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា ផ្ទះ​១​ខ្នង​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​ខាងលើ បាន​ធ្វើ​ឱ្យ​ខូចខាត​សម្ភារៈ​រួម​មាន ៖ ប្លង់​ដី​ឡូ​តិ៍​ចំនួន​៦, លុយ​ចំនួន​ជាង​១០០០​ដុល្លារ​, មាស​ចំនួន​៥​ជី , ទូរស័ព្ទ​ចំនួន​​២​គ្រឿង , កង់​ចំនួន​១ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​អស់ តែ​មិន​បាន​បង្ក​ដល់​នរណា​ម្នាក់​ឱ្យ​រងគ្រោះថ្នាក់​នោះ​ឡើយ​៕ ដោយ​សំបូរ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ