ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជា​ហើយ​បែរជា​វិជ្ជមាន​កូ​វី​ដ ១៩ជា​ថ្មី ​គឺ​អាច​កើត​មាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ​និង​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា​បញ្ហា​នៃ​ការ​លាប់​ឡើង​វិញ ឬ​ក៏​ការ​កើត​មាន​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ ឡើង​វិញ​គឺ​មាន​លទ្ធភាព​កើត​មាន ជាក់ស្តែង​នៅ​កម្ពុជា​មាន​ករណី​លាប់​ឡើង​វិញ​មួយ​ករណី ខណៈ​នៅ​ប្រទេស​ផ្សេង​ទៀត​ក៏​មាន​ករណី​លាប់​ឡើង​វិញ​ផង​ដែរ ។ លោក​ជំទាវ…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ​និង​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា​បញ្ហា​នៃ​ការ​លាប់​ឡើង​វិញ ឬ​ក៏​ការ​កើត​មាន​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ ឡើង​វិញ​គឺ​មាន​លទ្ធភាព​កើត​មាន ជាក់ស្តែង​នៅ​កម្ពុជា​មាន​ករណី​លាប់​ឡើង​វិញ​មួយ​ករណី ខណៈ​នៅ​ប្រទេស​ផ្សេង​ទៀត​ក៏​មាន​ករណី​លាប់​ឡើង​វិញ​ផង​ដែរ ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា អ្នកជា​ហើយ បែរជា​វិជ្ជមាន​កូ​វី​ដ ១៩ វិញ គឺ​អាច​នឹង​មាន​លក្ខណៈ​នៃ​ការ​ឆ្លង​ឡើង​វិញ​ផង​ដែរ ត្រង់នេះ​មាន​ន័យ​ថា លទ្ធភាព​ដែល​គាត់​ឆ្លង​ទៅ​អ្នក​ដទៃ​មាន​តែ​មាន​លក្ខណៈ​ទាប ។

លោក​ជំទាវ​បាន​បន្ត​ថា ចំពោះ​ករណី​លាប់​ឡើង​វី​ញ​នេះ យើង​អត់​ដឹង​ច្បាស់​ទេ សូ​ម្បី​តែ​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា (WHO) អំពី​អត្ត​ច​រិ​ក​របស់​វីរុស​នេះ​វា​បែប​នេះ ឬ​បែប​ណា អ​ញ្ចឹ​ង​វីរុស​នេះ​វា​អាច​បំបែក​ខ្លួន​ជា​ប្រភេទ​មួយ ហើយ​បំបែក​ជា​ប្រភេទ​មួយទៀត ដូច​ជា​ករណី ជំងឺគ្រុនឈាម កាលពីមុន បើសិនជា​ព្យាបាល​ជា​ហើយ​គឺ អត់​ឈឺ​វិញ​ទេ តែ​ក្រោយមក​វា​ឈឺ​វិញ ។ ដូច្នេះ​ករណី​កូ​វី​ដ ១៩ លាប់​ឡើង​វិញ​ដូច​គ្នា ។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា​អ្នក​ដែល​លាប់​ឡើង​វិញ គឺ​មាន​ចំនួន​នេះ​តិច​ទេ លក្ខណៈ​ឆ្លង​ទៅ​អ្នក​ដទៃ​គឺ «​តិច​មែនទែន​» ។

តំណាង​ខាង WHO បាន​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​លើកទឹកចិត្ត​ឲ្យ​អ្នក​ដែល​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ហើយ​ត្រឡប់​ទៅ​ផ្ទះ គួរ​បន្ត​តាមដាន​សុខភាព​បន្ត​ទៀត ។

យ៉ាងណាមិញ លោក​ជំទាវ​បាន​បញ្ជាក់​ថា ករណី​លាប់​ជំងឺ​កូ​វី​ដ​១៩ ឡើង​វិញ លើ​បុរស​ខ្មែរ វ័យ ៤០​ឆ្នាំ នៅ​សង្កាត់​ច្រាំង​ចំរេះ ក្នុង​ខណ្ឌឫស្សីកែវ ក្រោយ​ពី​បាន​លាប់​ជំងឺ​នេះ​ម្តងទៀត ក៏​បាន​ទទួល​ការ​ព្យាបាល​បន្តបន្ទាប់ ក៏​ធ្វើតេស្ត​ឃើញ «​អវិជ្ជមាន​» វិញ​ហើយ​តែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ