ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់មេ​គោមិនឃើញមកផ្ទះដូចរាល់ដង លុះមាន​គេមកប្រាប់​ម្ចាស់ស្លុតចិត្ត​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការដ្ឋាន​សំណង់​មួយ​កន្លែងសង្ស័យ​​រាយ​ខ្សែភ្លើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ឆក់​សត្វ​គោ​១​ក្បាល​ងាប់​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​មកចោមរោម​​មើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០ ស្ថិត​ក្នុង​ភូមិ​ស្រែ​តេជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានីភ្នំពេញ ៖ ការដ្ឋាន​សំណង់​មួយ​កន្លែងសង្ស័យ​​រាយ​ខ្សែភ្លើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ឆក់​សត្វ​គោ​១​ក្បាល​ងាប់​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​នាំ​គ្នា​មកចោមរោម​​មើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០ ស្ថិត​ក្នុង​ភូមិ​ស្រែ​តេជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជា​ម្ចាស់​គោ​​ខាងលើ​​ឈ្មោះ​សៅ សុខភាព អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ​ទែន អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។ គ្រួសារ​នេះ​រស់នៅ​ភូមិ​អណ្តូង​តា​អន សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្ចាស់​សត្វ​គោបាន​និយាយ​ប្រាប់​ថា​ ជា​រៀងរាល់ថ្ងៃ​គាត់​បានលែង​​មេគោនិង​​កូន​គោ​ដែល​មាន​​អាយុ​​ប្រមាណ​២​ខែ​ឱ្យ​ដើរ​ស៊ី​ស្មៅ ។ នៅ​មុន​ពេល​កើតហេតុ​​​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១១ ខែមេសា គាត់​បាន​បាត់​មេគោ​​១​ក្បាល ​ដោយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ដូច​សព្វ​ដងឡើយ ​គឺ​​ឃើញ​តែ​កូន តូច​មក​ជាមួយ​មេគោ​ផ្សេងទៅវិញ​ បន្ទាប់​មក​គាត់​និ​ង​ប្ដី​បាន​នាំ​គ្នា​ដើរ​រក​សព្វ​គ្រប់កន្លែង តែ​រក​មិនឃើញ​មេគោ​ឡើយ​ ធ្លាប់​តែ​រាល់ដង​នៅ​ចន្លោះ​ម៉ោង​៤​ទៅ​ម៉ោង​៥​ល្ងាច​ មេ​គោ​តែងតែ​មក​ចូល​ក្រោល​ជា​រៀងរាល់ថ្ងៃ ។

​ស្ត្រីជាម្ចាស់គោ​បាន​បញ្ជាក់​ទៀត​ថា ​រាល់ថ្ងៃ​គ្មាន​ស្មៅ​អោយ​ស៊ី​ ទើប​គាត់​ប្រលែង​ចោល​អោយ​ដើរ​រកស៊ី​។ លុះ​មក​ដល់​វេលា​ម៉ោង​៥​និង​៣០​ល្ងាចថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ដើរទៅ​បត់ជើងតូច​ជិត​កន្លែង​កើតហេតុ​ក៏​បាន​ប្រទះ​ឃើញ​សត្វ​គោ​ដេក​ដួល​បះ​ជើង​ឡើង​លើ​ស្មាន​តែ​គោ​ដេក លុះ​ពេល​គាត់​ក៏​ដើរទៅ​ជិត​ទើប​ដឹង​ថា​គោ​​មួយក្បាលនោះ​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឱ្យ​ងាប់​ ​និង​​ធុំ​ក្លិនស្អុយ​ទៅ​ហើយ ។

​ស្ត្រីជាម្ចាស់គោ​បាន​បញ្ជាក់​​បន្ត​ទៀត​ថា បន្ទាប់​មក ប្រជាពលរដ្ឋ​​ម្នាក់​នោះ​ទាក់ទង​ប្រាប់​ទៅ​មេ​ភូមិ​អោយមក​មើល​នៅ​ទីតាំង​កន្លែង​កើតហេតុ ពេល​ភ្លាម​ៗ​នោះ​លោក​មេ​ភូមិ​ក៏​ទាក់ទង​​មក​គាត់​ភ្លាម​ៗ​ផង​ដែរ​ដើម្បី​មក​មើល​សត្វ​គោ​មួយក្បាលនោះ ​លុះ​​​ពេលគាត់​មកដល់​​កន្លែង​កើតហេតុ​ក៏​ឃើញ​គោ​ងាប់​ ធ្វើ​ឱ្យ​គាត់​តក់ស្លុត​និង​ស្ដាយ​គោ​ជា​ខ្លាំង​ ។ ភ្លាម​ៗ​នោះ​ដែរ​ ក៏​មានកំ​លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម បាន​ចុះ​មក​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ ​និង​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​អគ្គិសនី​អោយមក​អន្តរាគមន៍​ផ្ដាច់​ចរន្ត​ភ្លើង ​ដើម្បី​អូស​យក​សត្វ​គោ​ចេញពី​កន្លែង​កើតហេតុ​និង​លើកដាក់​លើ​រថយន្ត​។

ក្រោយ​ពេល​កើតហេតុ​ ម្ចាស់​គោ​បានអោយ​ខាង​ម្ចាស់​ការដ្ឋាន​ដែល​រាយ​ខ្សែភ្លើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជួយ​ចេញថ្លៃ​ខាតបង់​សមរម្យ​និង​អាច​ទទួលយក​បាន ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ