ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារ​ទៅ​រស់នៅ​ក្នុង​ព្រៃ ព្រោះតែ​ខ្លាច​ឆ្លង​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ គ្រួសារ​មួយ​ដែល​មាន​សមាជិក​៥​នាក់ មក​ពី​តំបន់ Sverdlovsk នៃ​ប្រទេស​រុ​ស្ស៊ី បាន​ផ្តាច់ខ្លួន​ទៅ​រស់នៅ​ក្នុង​ព្រៃ ដែល​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ ពី​កន្លែង​ដែល​មនុស្ស​រស់នៅ ដោយសារ​តែ​ខ្លាច​ឆ្លង​កូ​វី​ដ​១៩…

ប្រទេស​រុ​ស្ស៊ី ៖ គ្រួសារ​មួយ​ដែល​មាន​សមាជិក​៥​នាក់ មក​ពី​តំបន់ Sverdlovsk នៃ​ប្រទេស​រុ​ស្ស៊ី បាន​ផ្តាច់ខ្លួន​ទៅ​រស់នៅ​ក្នុង​ព្រៃ ដែល​មាន​ចម្ងាយ​រាប់​គីឡូម៉ែត្រ ពី​កន្លែង​ដែល​មនុស្ស​រស់នៅ ដោយសារ​តែ​ខ្លាច​ឆ្លង​កូ​វី​ដ​១៩ ពី​មនុស្ស​ផ្សេង​ទៀត​។

នៅ​ថ្ងៃ​ទី​៦ ខែមេសា ប៉ូ​លី​ស Sverdlovsk បាន​ទទួល​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​នៅ​ក្នុងភូមិ Krasnogvardeisky ដែល​បាន​អះអាង​ថា បងប្រុស​របស់​នាង​បាន​យកប្រពន្ធ និង​កូន​៣​នាក់ ចូល​ទៅ​ក្នុង​ព្រៃ​ក្បែរ​នោះ ដើម្បី​គេច​ផុត​ពី​ការ​គំរាមកំហែង​នៃ​ការ​ឆ្លង​មេរោគ​។ ក្រុម​គ្រួ​សារបាន​ចាក​ចេញពី​ភូមិ​មួយ​ថ្ងៃមុន និង​មិន​មាន​ទំនាក់ទំនង​គ្នា​ទេ ដូច្នេះ​ស្ត្រី​នោះ​មានការ​ព្រួយបារម្ភ​អំពី​សុខុមាលភាព​របស់​ពួក​គេ ជា​ពិសេស​ក្មេង​ៗ​។ បន្ទាប់​ពី​ដើរ​ស្វែងរក​ដោយ​ក្រុម​ប៉ូលិស​រួច​មក ពួក​គេ​បាន​រក​ឃើញ​គ្រួសារ​នោះ​រស់នៅ​ក្នុង​ព្រៃ ដែល​មាន​មេឃ​ធំ​ល្វឹងល្វើយ​។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ពួក​គេ​កំពុង​ធ្វើ​អ្វី​នៅ​ក្នុង​ព្រៃ​ជាមួយ​ក្មេង​តូច​ៗ​ចំនួន​៣​នាក់​នោះ បុរស​ជា​មេ​គ្រួសារ​អាយុ​៣៣​ឆ្នាំ បាន​ប្រាប់​ប៉ូលិស​ថា ពួក​គេ​បាន​រត់​ចេញពីផ្ទះ​របស់​ពួក​គេ ដើម្បី​ចៀស​វាង​ការ​ឆ្លង​វីរុស​នេះ​។ ហើយ​ចាប់តាំងពី​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ថា ជា​មធ្យោ​បាយ​ដ៏​ល្អ​បំផុត ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​នោះ ពួក​គេ​ក៏​គិត​ឃើញ​ដល់​ការ​មក​រស់នៅ​ក្នុង​ព្រៃ​។

ឪពុក​ម្តាយ​ខាងលើ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មិន​បំពេញ ឬ​ការ​បំពេញ​មិន​ត្រឹមត្រូវ​ដោយ​ឪពុក​ម្តាយ ឬ​អ្នកតំណាង​ស្របច្បាប់​ដទៃ​ទៀត​នៃ​អនីតិជន ដែល​ត្រូវ​មើលថែ​រក្សា​អប់រំ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​អនីតិជន​។ ឥឡូវ​ប្តី​ប្រពន្ធ​មួយគូ​នេះ​ប្រឈម​នឹង​ការ​ផាកពិន័យ​ពី ១.៣​ដុល្លារ ទៅ ៧​ដុល្លារ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ