ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​របស់​វិស័យ​ដឹក​ជញ្ជូន​រហ័ស ក្នុង​​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

កំណើនសេដ្ឋកិច្ច​កម្ពុជា រំពឹង​ថា នឹង​ធ្លាក់​មក​ត្រឹម ២,៣% សម្រាប់ ឆ្នាំ ២០២០​នេះ ។ ប៉ុន្តែ​នឹង​ហក់​ឡើង​វិញ​ដល់ ៥,៧%…

កំណើនសេដ្ឋកិច្ច​កម្ពុជា រំពឹង​ថា នឹង​ធ្លាក់​មក​ត្រឹម ២,៣% សម្រាប់ ឆ្នាំ ២០២០​នេះ ។ ប៉ុន្តែ​នឹង​ហក់​ឡើង​វិញ​ដល់ ៥,៧% ក្នុង​ឆ្នាំ ២០២១ ប្រសិនបើ​ជំងឺ​រាតត្បាត Covid-19 ត្រូវ​បញ្ចប់ ហើយ​សកម្មភាព​សេដ្ឋកិច្ច​នឹង​វិល​មក​រក​ប្រក្រតី​ភាព​វិញ នេះ​បើ​យោង​តាម​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ។ ទោះបី​យ៉ាងណា សេដ្ឋកិច្ច​កម្ពុជា​នឹង​ទទួល​បាន​ឱកាស​ថ្មី​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ការ​ដឹក​ជញ្ជូន​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ឈានមុខ​គេ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​នៃ​រី​រុស Covid-19 នេះ ។

បើ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​មាន​សក្តានុពល ដើម្បី​ជំនះ​ឧបសគ្គ​ទីផ្សារ និង​ភ្ជាប់​អតិថិជន​ទៅ​នឹង​អាជីវកម្ម ។ វា​អាច​បង្កើត​ការងារ​ដោយ​ផ្ទាល់​ក៏​ដូច​ជាតា​មរយៈ​សេវាកម្ម​ដឹក​ជញ្ជូន និង​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដែល​មាន​លក្ខណៈ​​ទូលំទូលាយ នឹង​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​កាន់តែ​ងាយស្រួល និង​មាន​តម្លៃ​ទាប ដែល​ជួយ​ដល់​កំណើនសេដ្ឋកិច្ច ។

បច្ចុប្បន្ន សេវាកម្ម​ដឹក​ជ​ញ្ចូ​ន​រវាង​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត គឺ​នៅ​មាន​គម្លាត​ធំ ។ ការ​ដឹក​ជ​ញ្ចូ​ន​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវការ​ចំណាយ​ខ្ពស់ និង​ទាមទារ​ឱ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ ដើម្បី​ជួយ​កែ​លម្អ និង​លើកកម្ពស់​សេវាកម្ម​ដឹក​ជញ្ជូន​តាម​មូលដ្ឋាន ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល ។ ទោះ​យ៉ាងណា​ក៏​ដោយ​ក៏​មាន​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​លើ​វិស័យ​ដឹក​ជញ្ជូន​រួចរាល់ ហើយ​នៅ​កម្ពុជា​រួម​មាន J&T, BEST EXPRESS និង​ZTO ជាដើម ។

លោក Jason អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន BEST EXPRESS បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​យុទ្ធសាស្ត្រ​អន្តរជាតិ​របស់​យើង ។

លោក Jason បាន​បន្ត​ថា «​បច្ចុប្បន្ន​នេះ គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ការ​វិនិយោគ​លើ​ប្រព័ន្ធ​ដឹក​ជ​ញ្ចូ​ន​ប្រកបដោយ​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​អេ​ឡិច​ត្រូ​និករ​បស់​ប្រទេស​កម្ពុជា​» ។ ជាក់ស្តែង BEST EXPRESS បាន​វិនិយោគ​រាប់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វិសាលភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង POST និង J&T ។

យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន គឺ​ផ្តោត​សំខាន់​លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ការ​ដឹក​ជញ្ជូន​ក្នុងស្រុក និង​ក្រៅ​ស្រុក ស្រប​ពេល​ដែល BEST EXPRESS មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​ហ៊ុន Alibaba Group ។ ក្រុមហ៊ុន BEST EXPRESS បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​រំពឹង​ថា នឹង​បញ្ចប់​ការ​បង្កើត​បណ្តាញ​សាខា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​នៅ​ក្នុង​ឆ្នាំ​២០២០ នេះ​៕

ដើម្បី​ទំនាក់ទំនង​បើក​សាខា BEST EXPRESS CAMBODIA សូម​ចុច​ទី​នេះ​៖ https://forms.gle/eR6Pzas6dF65G7tj6
ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://www.facebook.com/BestExpressKH/videos/3580011012072196/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ