ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ម្នាក់​ទៀត​ហើយ​​ រងគ្រោះ​ដោយ​គ្រាប់​​មីន​ពេល​ដើរ​បេះ​ផ្លែ​សំ​រ៉​ង​ក្នុង​ព្រៃ​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងស្រុក​សំឡូត នៅ​តែ​ហ៊ាន​យកអាយុ​ជីវិត​ទៅ​ប្រថុយប្រថាន​ជាមួយនឹង​កាក​សំណល់​សង្គ្រាម​ដ៏​មហា​គ្រោះថ្នាក់ ដែល​សេសសល់​កប់​នៅ​ក្នុង​ដីនៅ​ក្នុង​ព្រៃ ដោយសារ​តែ​ដើរ​រុករាន​រក​កម្រៃ​ពី​អនុ​ផល​ព្រៃឈើ ​នៅ​តាម​តំបន់​អតីតសមរភូមិ​ក្ដៅនៃ​ស្រុក​នេះ ​។ ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃ​ទី​១០…

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងស្រុក​សំឡូត នៅ​តែ​ហ៊ាន​យកអាយុ​ជីវិត​ទៅ​ប្រថុយប្រថាន​ជាមួយនឹង​កាក​សំណល់​សង្គ្រាម​ដ៏​មហា​គ្រោះថ្នាក់ ដែល​សេសសល់​កប់​នៅ​ក្នុង​ដីនៅ​ក្នុង​ព្រៃ ដោយសារ​តែ​ដើរ​រុករាន​រក​កម្រៃ​ពី​អនុ​ផល​ព្រៃឈើ ​នៅ​តាម​តំបន់​អតីតសមរភូមិ​ក្ដៅនៃ​ស្រុក​នេះ ​។

ជាក់ស្ដែង កាលពី​រសៀល​ថ្ងៃ​ទី​១០ មេ​សា ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ហៀ​ង សុធា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឆក​រកា​ឃុំ​សំ​ទ្បូ​ត ស្រុក​សំ​ទ្បូ​ត បាន​ដើរ​ជាន់​គ្រាប់​មីន នៅ​ចំណុច«​ភ្នំ​រទេះសេះ»នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ឆក​រកា ឃុំ​សំឡូត បណ្ដាល​ឱ្យ​ផ្ទុះ​រង​របួស​ប្រអប់ជើង​ខាងស្ដាំ នៅ​ពេល​កំពុង​ដើរ​រក​បេះ​ផ្លែ​
សំ​រ៉​ង​ក្នុង​ព្រៃ​នៅ​តំបន់​នោះ​ ។ បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ដើរ​ជាន់​ប្រភេទ​គ្រាប់​«​មីន​ស្គរ»កប់​ក្នុង​ដី​ ដែល​ជា​កាក​សំណល់​ពី​សង្គ្រាម ហើយ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ប្រជាពលរដ្ឋ​ជួប​គ្រោះថ្នាក់​ ដោយសារ​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទះ​នៅ​តំបន់«ភ្នំ​រទេះសេះ»ខាងលើ​នេះ​។

ប៉ុន្តែ​ដោយសារ​តែ​ជីវភាព​ខ្វះខាត ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ប្រថុយ​យក​ជីវិត​ទៅ​ប្រឈម​នឹង​តំបន់​ដ៏​មហា​គ្រោះថ្នាក់​នេះ បើ​ទោះជា​ពួក​គេ​ធ្លាប់​បានដឹង បាន​ឮ​ហើយ​ថា នៅ​តំបន់​នោះ ​ពោ​ពេញ​ទៅ​ដោយ​កាក​សំណល់​សង្គ្រាម​នៅ​រាយ​ប៉ាយ​ពេញ​ព្រៃ និង មាន​កប់​នៅ​ក្នុង​ដី​នៅឡើយ​ក្ដី​។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មីនា កន្លង​ទៅ​នេះ ក៏​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះជន ហាក់ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ-ឃុ ជាមួយគ្នានា​ខាងលើ​នេះ បាន​ដើរ​ជាន់​មីន​ដូច​គ្នា​នៅ​ក្បែរ​«​ភ្នំ​រទេះ​សេះ» នេះ នៅ​ពេល​ជន​រង​គ្រោះ​ដើរ​រុករក​បេះ​ផ្លែ​សំ​រ៉​ង​នៅ​ទីនោះ ដើម្បី​យក​ទៅ​លក់​ឱ្យ​ឈ្មួញ ​។ ជន​រង​គ្រោះ​រូប​នេះ​រង​របួស​ប្រអប់ជើង​ខាងស្ដាំ​យ៉ាងធ្ងន់ធ្ងរ ដែល​ប្រភព​ខ្លះ​អះអាង​ថា អាច​ឈាន​ដល់​ការ​រ​វះកាត់​ជើង​ម្វា​ង​ទៀត​ផង​។

បើ​តាម​អាជ្ញាធរ​ដែនដី​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ក្នុងភូមិ​សាស្ត្រ តំបន់​ជួរ​ភ្នំ​រទេះសេះ​នោះ នៅ​មាន​សេស​ល​សល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​កប់​នៅ​ក្នុង​ដី ឬ នៅ​រាយ​ប៉ាយ​នៅ​ក្នុង​ព្រៃ នៃ​តំបន់​នោះ​នៅឡើយ ដែល​កាក​សំណល់​សង្គ្រាម​ទាំងនោះ កំពុង​ចាំ​ឆក់​យកអាយុ​ជីវិត​មនុស្ស​គ្រប់ពេលវេលា​។ ប្រជាពលរដ្ឋ​រស់នៅ​ជិត​តំបន់​នោះ ក៏​បានដឹង បាន​ឭ​ដែរ​ថា នៅ​តំបន់​នោះ​សំបូរ​ទៅ​ដោយ​គ្រាប់​មីន ដែល​ពោ​ពេញ​ទៅ​ដោយ​គ្រោះថ្នាក់​។

ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ប្រថុយ​នឹង​គ្រោះថ្នាក់​នេះ បើ​ទោះជា​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​តែង​អំពាវនាវ​ជា​ញឹក​ញ៉ាប់ ហាម​មិន​ឱ្យ​មានការ​រុករាន​ចូល​ព្រៃ​នៅ​តំបន់​គ្រោះថ្នាក់​នោះ​ក្ដី​។ ទោះ​យ៉ាងណា ប្រជាពលរដ្ឋ​គួរតែ​មានការ​គិត​គួ​អំពី​ការ​យកអាយុ​ជីវិត​ទៅ​ប្រថុយប្រថាន​នឹង​គ្រាប់​មីន​ដ៏​មហា​គ្រោះថ្នាក់​នេះ​៕

អត្ថបទសរសេរ ដោយ