ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ឆ្លង​ដល់​នាវាចម្បាំង​ជា​ច្រើន​គ្រឿង របស់​អា​មេ​រិ​ក និង​បារាំង

4 ឆ្នាំ មុន

ប៉េ​តាំង ៖ សមាជិក​នាវិក នៅ​លើ​នាវាផ្ទុក​​យន្ដហោះ​អា​មេ​រិ​ក​ជា​ច្រើន​គ្រឿង រួម​មាន USS Theodore Roosevelt and USS…

ប៉េ​តាំង ៖ សមាជិក​នាវិក នៅ​លើ​នាវាផ្ទុក​​យន្ដហោះ​អា​មេ​រិ​ក​ជា​ច្រើន​គ្រឿង រួម​មាន USS Theodore Roosevelt and USS Ronald Reagan, និង​នាវា​ផ្ទុក​​យន្ដហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ របស់​បារាំង Charles de Gaulle បាន​តេស្ត​សាកល្បង​រក​ឃើញ វិជ្ជមាន សម្រាប់​វីរុស COVID-19 ។ ថ្មី​ៗ​នេះ នាវា USS Nimitz របស់​អា​មេ​រិ​ក ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា រង​ការ​វាយប្រហារ​ដោយសារ​វីរុស​កូ​វី​ស -១៩ ផង​ដែរ (​ស៊ី​ន​ហួរ​)

សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១១ ខែមេសា​នេះ បាន​រាយការណ៍​ថា កងទ័ពជើងទឹក​អា​មេ​រិ​ក បាន​ជំទាស់​នឹង​ការ​អះអាង​នេះ​ដោយ​និយាយ​ថា នេះ​ការ​សាកល្បង​(​តេស្ត​បឋម​) មិន​មាន​លក្ខណៈ​ពេញលេញ​នោះ​ទេ ។

ដោយឡែក នាវា​ផ្ទុក​យន្តហោះ​បារាំង CHARLES DE GAULLE កំពុង​ស្ថិត​ក្នុង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក​នោះ បាន​សម្រេច​វិល​ត្រឡប់​មក​បារាំង​វិញ​មុន​ពេល​កំណត់ ក្រោយ​ពី​រក​ឃើញ​អ្នក​សង្ស័យ​ឆ្លង​វីរុស COVID-19 ប្រមាណ​ជា​៤០​នាក់ ក្នុង​នាវា​នេះ​នាំ​ឲ្យ​មានការ​ដាក់​ពួក​គេ​ឲ្យ​ស្ថិត​នៅ​ដាច់​ដោយឡែក និង​បញ្ជូន​ក្រុម​គ្រូពេទ្យ​១​ក្រុម​ទៅ​កាន់​នាវា​នេះ ។

ក្រសួង​ការពារ​ប្រទេស​បារាំង​ប្រកាស​កាលពី​ថ្ងៃ​ទី​៨​ មេ​សា​ថា បុគ្គលិក​ដែល​រង​ការ​ប៉ះពាល់​ជា​កម្មវត្ថុ​នៃ​ការ​ពិនិត្យ​សុខភាព​ដោយ​ម៉ត់ចត់ ហើយ​ពេល​នេះ​ពុំ​ទាន់​មានការ​ព្រួយបារម្ភ​ឡើយ ។ ចាប់តាំងពី​ពេល​នេះ​ទៅ​ក្រុម​អ្នក​ធ្វើតេស្ត​ជាមួយ​មធ្យោបាយ​ធ្វើតេស្ត​នឹង​បញ្ជូន​ទៅ​កាន់​នាវា​ផ្ទុក​យន្តហោះ​នេះ ដើម្បី​តាម​រក​អ្នក​ឆ្លង​ហើយ​ទប់​ការ​ឆ្លង​ក្នុង​នាវា​នោះ ។

អគ្គនាយក​សុខាភិបាល​បារាំង​លោក JEROME SALOMON គូសបញ្ជាក់​នា​ថ្ងៃ​ទី​១១ មេ​សា​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​ នៅ​បារាំង​ សរុបបានកើនឡើងដល់ 124,869 ករណីងហើយ និងមានអ្នកស្លាប់ 13,197 នាក់ ។

ចំណែកតួលេខ​នៅសហរដ្ឋអាមេរិកវិញ ថ្ងៃ​ទី​១១ មេ​សានេះ ចំនួន​អ្នកឆ្លង​វីរុសសរុបទូទាំងប្រទេស កើនឡើងដល់ 502,876 ករណី និងមានអ្នកស្លាប់ ដល់ទៅ 18,747 នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ