ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែស្បើយ! ឡាន​ដែល​ធ្វើដំណើរចូល​ខេត្ត​សៀម​រាប​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សង្កេតឃើញ​ការធ្វើដំណើរ​របស់បង​ប្អូន គិតត្រឹម​ម៉ោង​ជិត១២ថ្ងៃត្រង់ទី១១ មេសា នេះ ​ត្រង់ចំណុចព្រំប្រទល់សៀមរាប-កំពង់ធំ គឺហាក់មានសភាពស្ងាត់​​ជាងកាលពី​ម្សិលមិញ និងម្សិលម្ង៉ៃ ដែល​​មានបងប្អូន​យើង​បាន​សម្រុក​​ធ្វើដំណើរ​​​តាមរថយន្តក្រុង…

ខេត្តសៀមរាប ៖ សង្កេតឃើញ​ការធ្វើដំណើរ​របស់បង​ប្អូន គិតត្រឹម​ម៉ោង​ជិត១២ថ្ងៃត្រង់ទី១១ មេសា នេះ ​ត្រង់ចំណុចព្រំប្រទល់សៀមរាប-កំពង់ធំ គឺហាក់មានសភាពស្ងាត់​​ជាងកាលពី​ម្សិលមិញ និងម្សិលម្ង៉ៃ ដែល​​មានបងប្អូន​យើង​បាន​សម្រុក​​ធ្វើដំណើរ​​​តាមរថយន្តក្រុង រថយន្តឈ្នួល និងរួម​ទាំង​ម៉ូតូ​មក​កាន់ស្រុក​កំណើតវិញ ។ ខណៈ​រាជរដ្ឋាភិបាល​បាន​ចេញសេចក្តី​ប្រកាស​​ឱ្យ​ផ្អាកការ​​​​ធ្វើ​ដំណើរ​​ចាប់ពីម៉ោង​០០ៈ​០០នាទី​ថ្ងៃទី​០៩ មេសា រហូត​ដល់ថ្ងៃទី១៧ មេសា ទើប​បើក​ឡើង​វិញ ដើម្បីទប់ស្កាត់​ការឆ្លង​វីរុសកូវីដ១៩ ។

ជាក់ស្តែង ស្ថិតត្រង់​ចំណុច​ព្រំប្រទល់​(សៀមរាប-កំពង់ធំ)នាថ្ងៃនេះ គឺឃើញរថយន្ត​ភាគតិច​បំផុត​បាន​​បើក​ឆ្លងកាត់ តែក៏នៅឃើញ​មានរថយន្តឈ្នួលខ្លះៗនៅបន្ត​ដឹកបងប្អូន​យើងដដែល ។ ​ប៉ុន្តែត្រូវ​​សមត្ថកិច្ច​ឱ្យ​ឃាត់​ឱ្យ​​ឈប់​ ដើម្បី​សុំការត្រួតពិនិត្យ​​ទៅ​លើ​អ្នកដំណើរ​ទាំងនោះ ។

​​​កោះសន្តិភាព​​ បាន​ជួប​ជាមួយ​កងកម្លាំង​នគរបាល​និងរួមទាំងអាវុធហត្ថ​ដែលប្រចាំការនៅគោលដៅ​ខាង​លើ​បាន​ឱ្យ​ដឹងថា រយៈ២ថ្ងៃនេះ​គឺមានការ​មមារ ក្នុងការ​ចាំ​បង្អាក់​​ដំណើរ​របស់បងប្អូន​យើង ដែល​គាត់​​មាន​បំណង​​ត្រឡប់​​មក​កាន់ស្រុកកំណើត​វិញ​ ។ ​ ប៉ុន្តែកម្លាំង​យើងក៏បាន​សម្រួល​ជាមួយ​​ពួកគាត់បានល្អ​ផងដែរ ​ដោយគាត់ក៏​បាន​សហការជាមួយ ហើយភាគច្រើន​បាន​​ត្រលប់ក្រោយ​​វិញ​ ។

កម្លាំងយើង​ក៏សូម​បន្ត​អំពាវនាវ​ទៅដល់​បងប្អូន​ សូមឱ្យមានការយោគយល់​ និងគោរពតាមការស្នើ​របស់​​​រាជរដ្ឋាភិបាល​យើងមានការយកចិត្តទុកដាក់ ហើយដែលការធ្វើបែបនេះ គឺបង្ការ​​កុំឱ្យ​​ឆ្លង​វីរុសកូវី១៩​តែ​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ