ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​ អាច​នឹង​មាន​ប្រើ​នៅ​ខែកញ្ញា

4 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​ព្រលយ​ពាក្យ​ថា ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វី​ដ​១៩​អាច​នឹង​មាន​ប្រើប្រាស់​ជា​សាធារណ​:នៅ​ខែកញ្ញា​ខាង​មុខ​នេះ បើសិនជា​អ្វី​ៗ​ដំណើរការបាន​ល្អ​ដូច​ការ​ព្រាង​ទុក​ ។ សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ Oxford University លោកស្រី សា​រ៉ា ហ្គី​ល​បឺត…

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​ព្រលយ​ពាក្យ​ថា ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វី​ដ​១៩​អាច​នឹង​មាន​ប្រើប្រាស់​
ជា​សាធារណ​:នៅ​ខែកញ្ញា​ខាង​មុខ​នេះ បើសិនជា​អ្វី​ៗ​ដំណើរការបាន​ល្អ​ដូច​ការ​ព្រាង​ទុក​ ។

សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ Oxford University លោកស្រី សា​រ៉ា ហ្គី​ល​បឺត បាន​និ​យា​ថា លោក ស្រី​មានជំនឿ​៨០​ភាគរយ​ថា​ វ៉ាក់សាំង​នេះ​នឹង​មាន​ប្រ​សិ​ទ្ធិ​ភាព​ ។ លោកស្រី​គឺជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​វ៉ាក់សាំង​កូ​រ៉ូ​ណា​វីរុស ​ឬ​កូ​វី​ដ​១៩​ នៅ​អង់គ្លេស​ ។

លោកស្រី​បន្ត​ទៀត​ថា​ សេណា​រី​យ៉ូ​ប្រក​ដោយ​សុទិដ្ឋិនិយម​នេះ​ អាច​ន​កើត​មាន បើសិនជា​ការ​សាកល្បង​វ៉ាក់សាំង​ទៅ​លើ​មនុស្ស​ អាច​នឹង​ចាប់ផ្តើម​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​ទៀត​ ។ ទោះបីជា​ពី​មុន យើង​គិត​ថា ​នឹង​ត្រូវការ​ពេលវេលា​១៨​ខែ ​ដើម្បីបង្កើត​វ៉ាក់សាំង​នេះ​ក្តី ឥឡូវ​យើង​គិត​ថា ​យើង​នឹង​អាច​បង្កើត​វា​បាន​ត្រឹម​ខែកញ្ញា​ ។ រដ្ឋាភិបាល​អង់គ្លេស​បាន​សន្យា​ ហើយនឹង​ផ្តល់​លុយ​សម្រាប់​ការ​ផលិត​វ៉ាក់សាំង​នេះ​រាប់​លាន ​ដើម្បី​អោយ​មានការ​ប្រើប្រាស់​ទាន់​ពេលវេលា ​។

បើសិនជា​វ៉ាក់សាំង​នេះ​បាន​បង្កើត​បាន​ត្រឹម​ខែកញ្ញា​មែន​នោះ វា​នឹង​បាន​ជួយ​មនុស្សជា​ច្រើន​ក្នុង​ពិភព​លោក​ពី​ការ​ស្លាប់​ដោយ​មេរោគ​កូ​វី​ដ​១៩ ខ​ណៈដែល​រហូត​មកដល់​ពេល​នេះ​ បាន​សម្លាប់​មនុស្ស​ជាង​មួយ​សែន​នាក់​ និង​បាន​ធ្វើ​អោយ​មនុស្ស​ចំនួន​១​លាន​៧​សែន​នាក់​ធ្លាក់ខ្លួន​ឈឺ ​៕

អត្ថបទសរសេរ ដោយ