ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​មុខ​សេដ្ឋីនីដែល​ចូលរួម​ដើម្បី​ទប់ស្កាត់​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

យោង​ទៅ​តាម​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ប្រចាំឆ្នាំ ២០២០ របស់​ទស្សនាវដ្តី Forbs បាន​ឲ្យ​ដឹង​ថា ពាក់កណ្តាល​នៃ​មហាសេដ្ឋី​ភេទ​ស្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង ១០ លើ​លោក គឺ​មក​ពី​សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន​របស់​ពួក​គេ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នកចូលរួម​ធំ​ៗ​ដើម្បី​ទប់ទល់​នឹង​វីរុស​កូ​វី​ដ​-១៩​ដែរ…

យោង​ទៅ​តាម​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ប្រចាំឆ្នាំ ២០២០ របស់​ទស្សនាវដ្តី Forbs បាន​ឲ្យ​ដឹង​ថា ពាក់កណ្តាល​នៃ​មហាសេដ្ឋី​ភេទ​ស្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង ១០ លើ​លោក គឺ​មក​ពី​សហរដ្ឋអាមេរិក ហើយ​ក្រុមហ៊ុន​របស់​ពួក​គេ​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នកចូលរួម​ធំ​ៗ​ដើម្បី​ទប់ទល់​នឹង​វីរុស​កូ​វី​ដ​-១៩​ដែរ ។

ក្នុង​បញ្ជី​ឈ្មោះ​ខាងលើ​មាន ២៣៤​នាក់​ជា​ស្ត្រី ដែល​ទាប​ជាង​ចំនួន ២៤៤​នាក់​កាលពី​ឆ្នាំ​មុន ។ ទ្រព្យសម្បត្តិ​រួម​ក្នុង​ចំណោម​ស្ត្រី​ទាំង ២៣៤​នាក់​នេះ​មាន ៩២៧.៤​ប៊ី​លាន​ដុល្លារ ដែល​ច្រើន​ជាង​ឆ្នាំ ២០១៩ ដែល​ស្មើ​តែ ២៩.៤​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ ។ខាងក្រោម គឺជា​មហាសេដ្ឋី​ភេទ​ស្រី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក និង​ការ​ចូលរួម​របស់​ពួក​គេ​ក្នុង​ការ​ឆ្លើយ​តប​នឹង​កូ​វី​ដ​-១៩៖

១. អ្នកស្រី អា​លី​ស វ៉​ល​ថុ​ន (Alice Walton) ដែល​មានទ្រព្យ​សម្បត្តិ​សរុប ៥៤.៤​ប៊ី​លាន​ដុល្លារ
អ្នកស្រី​ស្ថិត​ក្នុង​ចំណោម​កូន​ទាំង​បួន​របស់​លោក សេ​ម វ៉​ល​ថុ​ន (Sam Walton) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Walmart ដ៏​ធំ​នៅ​សហរដ្ឋអាមេរិក ។ អ្នកស្រី​មាន​តំណែង​នៅ​មូលនិធិ​របស់​គ្រួសារ មិនមែន​ក្រុមហ៊ុន​ទេ ។ ក្រុមហ៊ុន Walmart និង Walmart Foundation បាន​ប្តេជ្ញា​ថា​នឹង​បរិច្ចាគ ២៥​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​អង្គការ​ឆ្លើយ​តប​នឹង​កូ​វី​ដ​-១៩​។


២. អ្នកស្រី ហ្វ្រ​ង់​ស័​រ បេ​ថេ​ន​ខូ​ត មេ​យ​យើ (Francoise Bettencourt Meyers) មានទ្រព្យ​សម្បត្តិ​សរុប ៤៨.៩​ប៊ី​លាន​ដុល្លារ ។ អ្នកស្រី​ជា​ចៅស្រី​របស់​លោក យូ​ជី​ន ស្ស៊ូ​លើ (Eugene Schueller) ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន L’Oreal ។ ដើម្បី​ឆ្លើយ​តប​នឹង​កូ​វី​ដ​-១៩ L’Oreal សាខា​សហរដ្ឋអាមេរិក​បាន​បរិច្ចាគ​ថវិកា​ចំនួន ២៥​ម៉ឺន​ដុល្លារ​ដល់​អង្គការ Feeding America ចូលរួម​ផលិត​អាល់កុល​សម្រាប់​លាងដៃ​ដែល​នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ឥត​គិតថ្លៃ​ដល់​បុគ្គលិក និង​បុគ្គលិក​ក្នុង​វិស័យ​សុខាភិបាល ខណៈ​ដែល​បរិច្ចាគ​ផលិតផល​សម្អាតខ្លួន​សរុប ១​លាន​ដុល្លារ​ដល់ Feed the Children និង​បរិច្ចាគ​ម៉ាស់ N95 ទៅ​ឲ្យ​មន្ទីរពេទ្យ​ផង​ដែរ ។


៣. អ្នកស្រី ជូ​លី ខូច (Julia Koch) ដែល​មានទ្រព្យ​សម្បត្តិ​សរុប ៣៨.២​ប៊ី​លាន​ដុល្លារ ។
អ្នកស្រី ខូច និង​កូន​ៗ​ទាំង​បី​បាន​ស្នង​ភាគហ៊ុន​ចំនួន ៤២% របស់​ក្រុមហ៊ុន Koch Industries ពេល​ដែល​ស្វាមី​ល​ទទួលមរណៈភាព​នៅ​ខែសីហា​ឆ្នាំ ២០១៩ កន្លង​មកនេះ ។


៤. អ្នកស្រី មេ​ក​ខេន​ស៊ី បេ​សូ​ស (Mackenzie Bezos) ដែល​មានទ្រព្យ​សម្បត្តិ​សរុប ៣៦​ប៊ី​លាន​ដុល្លារ ។ អ្នកស្រី​ទទួល​បាន​ភាគហ៊ុន ២៥% របស់​ក្រុមហ៊ុន Amazon ដ៏​ធំ​នៅ​សហរដ្ឋអាមេរិក​ពី​អតីត​ស្វាមី​នៅ​ឆ្នាំ ២០១៩ ។ នៅ​ខែឧសភា​ឆ្នាំ ២០១៩ អ្នកស្រី​បាន​សន្យា​ថា​នឹង​បរិច្ចាគ​យ៉ាងតិច​ណាស់​ក៏​ពាក់កណ្តាល​នៃ​ទ្រព្យសម្បត្តិ​ទាំងអស់​ទៅ​ឲ្យ​សប្បុរសធម៌​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ