ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុ​ទ្ធ​នា​ការ​ប្រឆាំង​កូ​វី​ដ​១៩ ផ្ញើ​វាសនា​លើ​មនុស្ស​១៦​លាន​នាក់

4 ឆ្នាំ មុន

នៅ​ក្នុង​ដំណាក់កាល​ដ៏​ផុយ​ស្រួយ​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩ ការ​ចូលរួម ពី​ប្រជាជន​មាន​សារសំខាន់​ជាង​អាយុជីវិត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង និង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ។ ទោះបីជា​មាន​របាយការណ៍​ពី​ក្រសួងសុខាភិបាល​អំពី​ចំនួន​អ្នកជា​សះស្បើយ​កាន់តែ​ច្រើន ហើយ​ចំនួន​ករណី​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​តិចតួច​ជា​រៀងរាល់ថ្ងៃ​ក្តី ប្រជាជន​ទាំងអស់​ក៏​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន…

នៅ​ក្នុង​ដំណាក់កាល​ដ៏​ផុយ​ស្រួយ​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​១៩ ការ​ចូលរួម ពី​ប្រជាជន​មាន​សារសំខាន់​ជាង​អាយុជីវិត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង និង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩ ។

ទោះបីជា​មាន​របាយការណ៍​ពី​ក្រសួងសុខាភិបាល​អំពី​ចំនួន​អ្នកជា​សះស្បើយ​កាន់តែ​ច្រើន ហើយ​ចំនួន​ករណី​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​រក​ឃើញ​តិចតួច​ជា​រៀងរាល់ថ្ងៃ​ក្តី ប្រជាជន​ទាំងអស់​ក៏​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​តែ​ភាព​សាហាវ​នៃ​ការ​ឆ្លង​របស់​មេរោគ​នេះ ដែល​ពិបាក​នឹង​ទប់ទល់ បើ​បើ​គ្មាន​ការ​ចូលរួម​ផ្ទាល់​ពី​សាធារណជន ។

អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ចង​ចាំ​នោះ​មេរោគ​នេះ​សម្ងំ​ខ្លួន​នៅ​ក្នុង​ខ្លួន​មនុស្ស ហើយ យើង​មិន​អាច​ដឹង​ឡើយ​ថា តើ​នរណា​គ្មាន​មេរោគ​នេះ ឬ​នរណា​មាន​មេរោគ​នេះ ។ វា​បាន​បង្កើត​អោយ​មានការ​មិន​ទុកចិត្ត​គ្នា ក្នុង​សង្គម ប៉ុន្តែ​យើង​ត្រូវ​តែ​ចាត់​វិធា​នា​ការ​មុន​ដោយ​ប្រុង​ប្រយ័ត្ន​ពី​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់ តាម​រយៈ​ការ​លាងដៃ​អោយ​ស្អាត ការ​ពាក់​ម៉ាស ការ​មាន​គម្លាត​ពី​គ្នា​យ៉ាងតិច​២​ម៉ែត្រ និង​ការ​ដាក់​កំហិត ការ​ធ្វើ​ដំណើរ​លើ​ខ្លួនឯង ។

រដ្ឋាភិបាល​បាន​ចាត់វិធានការ​មួយ​ជំហាន​ម្តង​ៗ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ។ វិធានការ​ចុង​ក្រោយ គឺ​ការ​ដាក់​កំហិត​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ចេញចូល​ភ្នំពេញ​តាម​បណ្តា​ខេត្ត​នានា ដោយ​លើកលែងតែ​ខេត្តកណ្តាល ដែល​ចាត់​ទុក​ថា ជា​តំបន់​តែ​មួយ ។

សេចក្តីរាយការណ៍​ព័ត៌មាន​ជា​ច្រើន បាន​បង្ហាញ​ថា ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​នៅ​តែ​បន្ត​ចង់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ បើ​ទោះបីជា​រដ្ឋាភិបាល​ប្រកាស​ថា មិន​មានការ​ចួ​ល​ឆ្នាំ​ហើយ អោយ​ប្រជាជន​ធ្វើ​ការងារ​ដូច​ធម្មតា​ក្តី ។ ការ​កំហិត​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ត្រូវ​បាន​អនុវត្ត​ក្នុង​ប្រទេស​ជា​ច្រើន នៅ​ក្នុង​ពិភពលោក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​មេរោគ​កូ​វី​ដ​១៩​នេះ ។

សូ​ម្បី​តែ​នៅ​ប្រទេស​សិង្ហ​បូ​រី ក៏​បាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នេះ សូ​ម្បី​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយទៀត ។ វា​ជា​វិធានការ​ចាំបាច់​ខ្លាំង ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ ។ ដូច្នេះ​ប្រជាជន​គ្រប់​រូប​មាន​កាតព្វកិច្ច​ត្រូវ​អនុវត្ត​តាម ដើម្បី​សុខភាព និង​ជីវិត​ផ្ទាល់ គ្រួសារ និង សង្គម​ជាតិ​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ