ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតកម្ទេច​ចោល កុំឱ្យស្តាយ !

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖ ទំនិញ​ដែល​ខូចគុណភាពមាន​​ចំនួន​១៤៥​មុខ ​ត្រូវបាន​ដុត​បំផ្លាញ​​ចោល​ស្ថិត​នៅ​ទីលាន​ចាក់សំរាម ស្ថិតក្នុងភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​​រាប​ ​​កាលពីថ្ងៃទី១០ មេសា…

​ខេត្តសៀមរាប​ ៖ ទំនិញ​ដែល​ខូចគុណភាពមាន​​ចំនួន​១៤៥​មុខ ​ត្រូវបាន​ដុត​បំផ្លាញ​​ចោល​ស្ថិត​នៅ​ទីលាន​ចាក់សំរាម ស្ថិតក្នុងភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀម​​រាប​ ​​កាលពីថ្ងៃទី១០ មេសា ដែល​សុទ្ធសឹងជាទំនិញហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង ជា​ទំនិញ​ខុសច្បាប់​ព្រម​ទាំង​​មាន​ក្លិនស្អុយ ។

សូមរំលឹកថា ​សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​វត្ថុ​តាង​ទំនិញ​ខូចគុណភាព មាន​គ្រឿង​ឧបភោគ,​ បរិភោគ ចម្រុះ ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និងកោស​លុប​កាលបរិច្ឆេទ​ប្រើប្រាស់​ចាស់ ដោយ​វាយ​លេខ​កាលបរិច្ឆេទ​ប្រើប្រាស់​ថ្មីចំនួន​១៤៥​មុខ ស្មើនឹង​៨៩៦គីឡូក្រាម និងបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៣​
នាក់នៅ​ថ្ងៃ​ទី​២​ មីនា ​ឆ្នាំ​២០២០​។ ចំពោះ​វត្ថុ​តាង​ទាំងអស់ និងជនសង្ស័យ​ខាងលើ​នេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។​

កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត យើង​បាន​ចុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​សាខា​កាំកុង​ត្រូល​ខេត្ត និងអាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក សំ​រិ​ទ្ធ សុ​ខុន ព្រះ​រាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប​ករណី​លក់​ផលិតផល​ខូចគុណភាព ហួស​កាលបរិច្ឆេទ ប្រើប្រាស់ និង កោស​លុប​កាលបរិច្ឆេទ​ប្រើប្រាស់​ចាស់ ហើយ​វាយ​លេខ​កាលបរិច្ឆេទ​ប្រើ​ប្រាស់​ថ្មី នៅ​ផ្សារ​ទំនើប សី​ជី​ហ៊រ​លាន ដែល​ស្ថិត​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្ត សៀម
រាប ។​

គួរ​បញ្ជាក់​​ដែរ​ថា នេះ​មិនមែន​ជា​ករណី​លើក​ទី​១ទេ ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​បង្ក្រាប​ពាក់ព័ន្ធ​និង​សុវត្ថិភាព​ចំណីអាហារ ផលិតផល​ក្លែងក្លាយដូច​ជា​៖ ប៊ី​ចេ​ង​,​នំ​កញ្ចប់​ក្មេង និង ផលិតផល​ផ្សេង​ៗ​ទៀត​ជា​ច្រើន​មុខ​ផង​ដែរ​​ ។

អត្ថបទសរសេរ ដោយ