ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​ក្នុង​ការ​ទិញ​ដី​ឡូត៍​នឹង​ត្រូវ​កាត់​បន្ថយ ខណៈ​ក្រសួង​តម្រូវ​ឱ្យ​ដាក់​ពាក្យសុំ​អាជ្ញាបណ្ណ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន ទៅ​មុខ​គេ​សង្កេត​ឃើញ​មានការ​ធ្វើ​អាជីវកម្ម​ពោះ​ដី​ឡូត៍​លក់​មាន​ភាព​ផុសផុល​ស្ទើរ​គ្រប់​តំបន់ ហើយ​នៅ​ក្នុង​ការ​រីក​ច​ម្រើ​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​មិន​តិច​ដែរ​បាន​ចាញ់បោក ឬ​ទិញ​ដី ខ្យល់ ។ ប៉ុន្តែ​ក្នុង​ពេល​ខាង​មុខ​នេះ​សម្រាប់​អ្នក​ដែល​ទិញ​ដី​ឡូត៍​អាច​នឹង​មិន​មាន​ហានិភ័យ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន ទៅ​មុខ​គេ​សង្កេត​ឃើញ​មានការ​ធ្វើ​អាជីវកម្ម​ពោះ​ដី​ឡូត៍​លក់​មាន​ភាព​ផុសផុល​ស្ទើរ​គ្រប់​តំបន់ ហើយ​នៅ​ក្នុង​ការ​រីក​ច​ម្រើ​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​មិន​តិច​ដែរ​បាន​ចាញ់បោក ឬ​ទិញ​ដី ខ្យល់ ។ ប៉ុន្តែ​ក្នុង​ពេល​ខាង​មុខ​នេះ​សម្រាប់​អ្នក​ដែល​ទិញ​ដី​ឡូត៍​អាច​នឹង​មិន​មាន​ហានិភ័យ ដូច​ពេល​មុន​នោះ​ឡើយ ព្រោះ​អាជ្ញាធរ​បាន​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដី​ឡូត៍​ទាំងអស់​ត្រូវ​មក ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​នៅ​តាម​មន្ទីរ ឬ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យ​បាន​មុន​ថ្ងៃ​ទី ៣០​ខែមេសា ឆ្នាំ ២០២០ ។

ពាក់ព័ន្ធ​និង​ការ​ទិញ និង​លក់​ដី​ឡូត៍​នៅ​ពេល​កន្លង​មក​បើ​តាម​អ្នកជំនាញ​នៅ​ក្នុង​វិស័យ សំណង់ និង​អចលនទ្រព្យ​មើលឃើញ​ថា​អ្នក​ដែល​ទិញ​ដី​ឡូត៍​ជួប​បញ្ហា​ច្រើន​ដោយ​អ្នកខ្លះ ទិញ​ដី​មិនដឹង​ថា​ដី​ពិត​នៅ​កន្លែង​ណា​ហើយ​អ្នក​ផ្សេង​ទៀត​ទិញ​ប៉ះ​គម្រោង​ខ្យល់ ហើយ​ពួក កាត់​ទាំងនេះ​ភាគច្រើន​មិន​មាន​ប្រាក់​ច្រើន​នោះ​ទេ ។

នាយក​ក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វី​រៈ មាន​ប្រសាសន៍​ថា «​កន្លង មក​យើង​ឃើញ​មាន​បញ្ហា​ច្រើន​ទាក់ទង​និង​អ្នកទិញ​ដី​ឡូត៍ ហើយ​អ្នកខ្លះ​ដាក់​លុយ​ទៅ ហើយ​មិនដឹង​ដី​របស់​ខ្លួន​នៅឯណា និង​អ្នកខ្លះ​ទៀត​ទិញ​ប៉ះ​ចាំ​ដី​ខ្យល់ ។ អ៊ីចឹង​ក្រសួង​ធ្វើ នេះ​ដើម្បី​ការពារ​ហានិភ័យ​ទៅ​ដល់​អតិ​ថ​ជិន ឬ​អ្នកទិញ​ដី​ឡូត៍ ដូច​យើង​ដឹង​ហើយ​អ្នកទិញ ដី​ឡូត៍​ភាគច្រើន​ពួក​គាត់​មិនសូវ​មាន​ថវិកា​ច្រើន​នោះ​ទេ អ៊ីចឹង​នេះ​ជួយ​ការពារ​ហានិភ័យ របស់​ពួក​គាត់​» ។

លោក​បន្ត​ថា «​បើសិន​ក្រសួង​អនុវត្ត​ការ​ជូនដំណឹង​នេះ​ឱ្យ​បាន​តឹង​រឹង ព្រោះ​យើង​បានដឹង ស្រាប់​ហើយ​ថា​ការ​ទិញ​ដី​ឡូត៍​ត្រូវការ​កាត់ឈ្មោះ ផ្ទេរ​កម្ម​សិទ្ធ​ទៅ​ឱ្យ​បុគ្គល​ផ្សេង ។ អ៊ីចឹង បើ​ក្រសួង​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខ្ញុំ​គិត​ថា​នឹង មានការ​កាត់​បន្ថយ​បាន​ហានិភ័យ​ច្រើន​» ។

តាម​អ្នកជំនាញ​បន្ទាប់​ពី​ក្រសួង​ចេញ​លិខិត​ខាងលើ​សម្រាប់​អ្នក​មិនសូវ​យល់​ពី​ច្បាប់ ឬ​ការ ដាក់​ពាក្យ​ស្នើ​សុំ​មានការ​លំបាក​ស្ថិត​ក្នុង​ប្រទេស​ជួប​បញ្ហា​នឹង​កូ​វី​ដ​-១៩ នេះ អាច​នឹង​មាន អ្នក​ដកខ្លួន​ថយ ។

លោក វ៉ា វី​រៈ ឱ្យ​ដឹង​ទៀត​ថា «​នៅ​ពេល​កន្លង​មក​អ្នកទិញ​ដី​ពោះ​ឡូត៍​លក់​មាន​ភាព​ងាយ ស្រួល តែបើ​នៅ​ពេល​ខាង​មុខ​នេះ​មានការ​រឹត​បណ្តឹង ឬ​តម្រូវ​ឱ្យ​មានការ​គោរព​ច្បាប់ សម្រាប់​អ្នក​មិន​យល់​ពី​ច្បាប់ ឬ​ការ​ស្នើ​សុំ​មានការ​លំបាក អាច​ធ្វើ​ឱ្យ​អ្នក​ធ្លាប់​ធ្វើ​អាជីវកម្ម ដី​ឡូត៍​ខ្លះ​អាច​នឹង​ដកខ្លួន​ចេញ ផ្គួប​ផ្សំ​ជាមួយ​បញ្ហា​កូ​វី​ដ​-១៩ ធ្វើ​ឱ្យ​ការ​លក់ និង​ទិញ​ថម ថយ ។ ប៉ុន្តែ​សម្រាប់​ដី​ឡូត៍​ល្អ​ៗ គឺ​នៅ​តែ​មាន​សក្តានុពល​ដដែល​ពិសេស​ដី​ឡូត៍​នៅ​គៀក ក្រុងភ្នំពេញ និង​តំបន់​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​» ។

បើ​តាម​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ពេល​ក្រសួង​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ដី​ឡូត៍ មក​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ​អាជីវកម្ម​ដី​ឡូត៍​នៅ​ក្រសួង គោលដៅ​ចម្បង​នៃ​ការ​ដាក់ ចេញ​នៅ​ច្បាប់​ផ្សេង​ៗ គឺ​ដើម្បី​ការពារ​ហានិភ័យ ឬ​ផលប្រយោជន៍​ដល់​អ្នកទិញ ព្រោះ​កន្លង មក​មានការ​ឆបោក​មាន​ច្រើន ។

យោង​តាម​លិខិត​ជូនដំណឹង​ស្តី​ពី «​ការ​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​» របស់​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី ៨​ខែមេសា​នេះ បានឱ្យ​ដឹង​ថា យោង​តាម​ប្រកាស​លេខ ០៩៨ ចុះ​ថ្ងៃ​ទី ២០​ខែមករា ២០២០ ស្តី​ពី​ការ​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ តម្រូវ​ឱ្យ ម្ចាស់​អាជីវកម្ម​ដី​ឡូត៍ (​ពោះ​ដី​ឡូត៍​) ទាំងអស់​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត​អាជីវកម្ម អភិវឌ្ឍ​ដី​ឡូត៍​ពី​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រាជធានី ខេត្ត សម្រាប់​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍ ដែល​មាន​ទំហំ​ក្រោម ១​ម៉ឺន​ម៉ែត្រការ៉េ ឬ​ស្មើ ១​ហិ​កតា និង​ដាក់​ពាក្យ​ស្នើ​សុំ​អាជ្ញា​បណ្ណ អភិវឌ្ឍ​ដី​ឡូត៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​ដែល​មាន ទំហំ​ចាប់ពី ១​ម៉ឺន​ម៉ែត្រការ៉េ​ឬ​ស្មើ ១​ហិ​កតា​ឡើង ។

លិខិត​ជូនដំណឹង​បញ្ជាក់​ថា «​ដូច្នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សូម​អ​ញ្ញើញ​ម្ចាស់ អាជីវកម្ម​អភិវឌ្ឍ​ដី​ឡូត៍​ទាំងអស់​ត្រូវ​រួសរាន់​មក​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត និង​អាជ្ញា បណ្ណ​អាជីវកម្ម​ដី​ឡូត៍​ឱ្យ​បាន​មុន​ថ្ងៃ​ទី ៣០​ខែមេសា ឆ្នាំ ២០២០​ជា​កំហិត ។ ក្នុង​ករណី​មិន អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ ក្រសួង ឬ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ចាត់វិធានការ រដ្ឋបាល និង​ធ្វើការ​ផាកពិន័យ​ស្រប​តាម​ប្រកាស​លេខ ០៩៨ ចុះ​ថ្ងៃ​ទី ២០​ខែមករា ឆ្នាំ ២០២០​ស្តី​ពី​ការ​គ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អចលនវត្ថុ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ