ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​កូរ៉េ​ខាងត្បូង មាន​អ្នក​លាប់​ជំងឺ​កូ​វី​ដ​១៩​ឡើង​វិញ ដល់​ទៅ ៩១​នាក់

4 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ មន្ត្រី​កូរ៉េ​ខាងត្បូង នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​១០ មេ​សា​នេះ បាន​រាយការណ៍​ថា អ្នកជំងឺ​៩១​នាក់ ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ កាលពីដើម​ស​ប្តា​ហ៍​នេះ បាន​ធ្វើតេស្ត…

សេ​អ៊ូ​ល ៖ មន្ត្រី​កូរ៉េ​ខាងត្បូង នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​១០ មេ​សា​នេះ បាន​រាយការណ៍​ថា អ្នកជំងឺ​៩១​នាក់ ដែល​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ កាលពីដើម​ស​ប្តា​ហ៍​នេះ បាន​ធ្វើតេស្ត វិជ្ជមាន ចំពោះ​វីរុស​នេះ​ម្តងទៀត នេះ​បើ​តាម​ទីភ្នាក់ងារ​ព័​ទ៌​មាន រ៉​យ​ទ័​រ ។

លោក Jeong Eun-kyeong នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​កូរ៉េ​ខាងត្បូង (KCDC) បាន​ប្រាប់​យ៉ាង​ខ្លី​ថា «​វីរុស​នេះ​អាច​ធ្វើ​សកម្មភាព ឡើង​វិញ ជាជាង​អ្នកជំងឺ​ដែល​ជា​ទាំងនេះ បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ជា​ថ្មី​» ។

មន្ត្រី​សុខាភិបាល​កូរ៉េ​ខាងត្បូង បាន​និយាយ​ថា គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​មាន​អ្វី​នៅ​ពីក្រោយ​រឿង​នេះ ដោយ​មានការ​ស៊ើបអង្កេត​ជំងឺ​រាតត្បាត​កំពុង​ដំណើរការ ។

ក្រុម​មន្ត្រី​សុខាភិបាល​បាន​ប្រញាប់ប្រញាល់​ប្រមូល​អ្នក​ដែល​លាប់​ជំងឺ ភាគច្រើននៅក្នុងទីក្រុង Daegu និងពិនិត្យអ្នកពាក់ព័ន្ធផ្ទាល់អ្នកទាំង​៩១​នាក់​នោះ ហើយយក​មក​ព្យាបាល​ឡើង​វិញ ។

តួលេខ​របស់​កូរ៉េ​ខាងត្បូង បាន​កើនឡើង​វិញ ចំនួន​អ្នក​ឆ្លង ៥១​ករណី កាលពី​ថ្ងៃ​ចន្ទ ថ្ងៃនេះ​កើន ៤០​នាក់​ផ្សេង​ទៀត ដែល​លាប់​ជំងឺ​ឡើង​វិញ ។

ទូ​ទាំង​ប្រទេស​កូរ៉េ​ខាងត្បូង មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន ៧,១១៧​នាក់ និង​អ្នក​ឆ្លង​វីរុស​នេះ សរុប​១០,៤៥០​ករណី ហើយ​មាន​អ្នក​ស្លាប់២០៨ នាក់​ផង​ដែរ គិតត្រឹមថ្ងៃទី១០ មេសា។

លោក Kim Woo-joo សាស្ត្រាចារ្យ​ជំងឺឆ្លង នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ហ្គូ​រូ បាន​និយាយ​ថា “​ចំនួន​៩១​នាក់​នេះ នឹង​កើនឡើង នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ​” ។

Kim Woo-joo បាន​លើក​ឡើង​ពី​លទ្ធភាព​ដែល​ថា អ្នកជំងឺ​ទំនងជា​បាន​ធូរស្បើយ វីរុស​នេះ​អាច​សំងំ​ក្នុង​កម្រិត​ដែល​មិន​អាច​រក​ឃើញ នៅ​ក្នុង​កោសិកា​មនុស្ស ហើយ​ទំនងជា​មិន​ឆ្លង​ទេ បន្ទាប់​មក​វីរុស​អាច​ធ្វើ​សកម្ម​ឡើង​វិញ ។

លោក​គី​ម បាន​និយាយ​ផង​ដែរ​ថា អ្នកជំងឺ​ដែល​ជា​សះស្បើយ​នេះ ភាគរយ​តិច​ណាស់ ដែល​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ជា​ថ្មី​ម្តងទៀត ។

អ្នកជំនាញ​ផ្សេង​ទៀត ក៏​បាន​និយាយ​ថា លទ្ធផល​នៃ​ការ​ធ្វើតេស្ត មិន​ត្រឹមត្រូវ ក៏​អាច​មាន​កំហុស​ដែរ ធម្មតា​អាច​ផ្តល់​លទ្ធផល​ខុស ពី​២០ ទៅ ៣០​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ