ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្មែរ៤២​នាក់ ​ទើប​មក​ពី​ថៃ អាជ្ញាធរ​ខេត្តសៀមរាប ដាក់​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទើបតែ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន ៤២​នាក់ មិន​ទាន់​អនុញ្ញាត​អោយទៅ​លំនៅ​ឋាន​នៅឡើយ តម្រូវឲ្យដាក់​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃសិន ក្នុង​ករណី​មាន​រោគ​សញ្ញា​សង្ស័យ មន្ត្រី​ជំនាញ​នឹង​នាំ​គាត់​ទៅ​យក​សំណាក ពិនិត្យ​រក​មេរោគ​កូ​វី​ដ​-១៩…

ខេត្តសៀមរាប ៖ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទើបតែ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចំនួន ៤២​នាក់ មិន​ទាន់​អនុញ្ញាត​អោយទៅ​លំនៅ​ឋាន​នៅឡើយ តម្រូវឲ្យដាក់​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃសិន ក្នុង​ករណី​មាន​រោគ​សញ្ញា​សង្ស័យ មន្ត្រី​ជំនាញ​នឹង​នាំ​គាត់​ទៅ​យក​សំណាក ពិនិត្យ​រក​មេរោគ​កូ​វី​ដ​-១៩ ។

ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ថៃ​ខាងលើ​នេះ គឺ​ចូល​មក​តាម​ច្រក​អូ​ស្មាច់ ក្រុង​សំរោង និង​ច្រក​ជាំ​ស្រ​ង៉ា​ម ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ និង​ច្រក​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ច្រក​ដូង ខេត្តបាត់ដំបង ។

នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០​នេះ ក្រុមការងារ​បាន​នៅ​រង់ចាំ​ទទួល និង​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ មក​កន្លែង​ស្នាក់​នៅ ដែល​ថ្នាក់ដឹកនាំ​ខេត្ត បាន​រៀបចំ​ទីតាំង នៅ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត្រ​ការ​ខេត្ត ស្ថិត​នូវ​ក្នុង​សង្កាត់ គោក​ចក ក្រុង​សៀមរាប ដើម្បី​តាមដាន ត្រួតពិនិត្យ​សុខភាព​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ និង​ការ​ណែនាំ​ពី​ការ​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ឡែក​រយៈពេល​១៤​ថ្ងៃ ការ​អប់រំ​ពួក​គាត់ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​វិធាន​អនាម័យ និង​ការ​សម្លាប់​មេរោគ​ជា​ប្រចាំ បើ​មាន​រោគ​សញ្ញា​អ្វី​កើតឡើង​ត្រូវ​រាយការណ៍​ជា​បន្ទាន់ ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​សុវត្ថិភាព​ខ្លួន​យើង គ្រួសារ​យើង សហគមន៍ និង​សង្គម​ជាតិ​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ