ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​អង្ករ និង​ស្រូវ​សាលី ឡើងថ្លៃ ពេល​កូ​វី​ដ​១៩ កំពុង​រាតត្បាត

3 ឆ្នាំ មុន

នៅ​ពេល​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​បិទ​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ មនុស្ស​ម្នា​សម្រុក​ទិញ​អាហារ​មានការ​កើនឡើង ធ្វើ​ឲ្យ​តម្លៃ ធញ្ញជាតិ ចំនួន​ពីរ​ប្រភេទ ឡើងថ្លៃ​ផង​ដែរ គឺ​ស្រូវ​(​អង្ករ ស​)…

នៅ​ពេល​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​បិទ​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ មនុស្ស​ម្នា​សម្រុក​ទិញ​អាហារ​មានការ​កើនឡើង ធ្វើ​ឲ្យ​តម្លៃ ធញ្ញជាតិ ចំនួន​ពីរ​ប្រភេទ ឡើងថ្លៃ​ផង​ដែរ គឺ​ស្រូវ​(​អង្ករ ស​) និង​ស្រូវ​សាលី ។ អ្នក​នាំ​ចូល បាន​ប្រញាប់ប្រញាល់​ស្តុក​ទំនិញ ចំណែកឯ​អ្នក​នាំ​ចេញ មានការ​រារាំង​ផ្នែក​ដឹក​ជញ្ជូន ។ ប្រការ​នេះ​អាច​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​ពិភពលោក នេះ​បើ​តាម​សារព័ត៌មាន RT

តម្លៃ​ស្រូវ​អង្ករ បាន​ឡើង​ដល់​កម្រិត​ខ្ពស់ ក្នុង​រយៈពេល​៧​ឆ្នាំ ខណៈ​ពេល​ដែល​ស្រូវ​សាលី បាន​កើនឡើង​ប្រហែល​១៥​ភាគរយ​ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា កន្លង​មក ។ ក្រុមប្រឹក្សា​គ្រាប់​ធញ្ញជាតិ​អន្តរជាតិ រំពឹង​ថា នឹង​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នូវ​តម្រូវការ​អាហារ ដូច​ជា​អង្ករ និង​ស្រូវ​សាលី ។

យោង​តាម​សមាគម​ន៍​អ្នក​នាំ​ចេញ​(​ថៃ​) បានអោយ​ដឹង​ថា សូ​ម្បី​តែ អង្ករ​អន់​(​អង្ក​រស​ដែល​គ្រាប់​វា​បាក់​ជា​ពីរ​បី​កំណាត់​) តម្លៃ ៥​ភាគរយ​(​ស្តង់ដារ​ឧស្សាហកម្ម​) ក៏​បាន​កើនឡើង ១២​ភាគរយ នៅ​ចន្លោះ​ថ្ងៃ​ទី​២៥ ខែមីនា និង​ថ្ងៃ​ទី​១ ខែមេសា ២០២០​នេះ ។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ បានអោយ​ថា “​បច្ចុប្បន្ន ការ​ផ្គត់ផ្គង់​កំពុង​តែ​រឹត​បន្តឹង ដោយសារ​ផល​ប៉ះពាល់ នៃ​ការ​ឆ្លង​រាតត្បាត​របស់ Covid-19 ទៅ​លើ​តម្រូវការ​និង​ពាណិជ្ជកម្ម ក៏​ដូច​ជា​ផល​ប៉ះពាល់ នៃ​អាកាសធាតុ​មិនល្អ នៅ​ក្នុង​ប្រទេស​អ្នក​ផលិត​សំខាន់​ៗ ដូច​ជា​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ នៅ​អាស៊ី​អាគ្នេយ៍ និង​អូស្ត្រាលី ជាដើម ។

តម្លៃ​អង្ករ បាន​ចាប់ផ្តើម​ឡើង​ខ្ពស់ នៅ​ចុងឆ្នាំ​២០១៩ ដោយសារ​ភាពរាំងស្ងួត​ខ្លាំង នៅ​ក្នុង​ប្រទេស​ថៃ និង​មាន​តម្រូវការ​ខ្លាំង ពី​អ្នក​នាំ​ចូល​អាស៊ី និង​អាហ្វ្រិក ។ ប្រទេស​ថៃ គឺជា​ប្រទេស​នាំ​អង្ករ​ចេញ​ធំ លំដាប់​ទី​២ លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ឥណ្ឌា ដែល​វៀតណាម​ឈរ​នៅ​លំដាប់​ទី​៣ ។

នៅ​ក្នុង​ប្រទេស​ឥណ្ឌា អ្នកលក់​ស្រូវ​ឥឡូវនេះ បាន​ឈប់​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នាំ​ចេញ​ថ្មី ដោយសារ​កង្វះខាត​កម្លាំង​ពលកម្ម ហើយ​កិច្ចសន្យា​ដែល​មាន​ស្រាប់ ក៏​មានការ​រំខាន​ផ្នែក​នាំ​ចេញ (​បម្រាម​គោល​ចរ ក្នុង​ពេល​ដែល​ឥណ្ឌា​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ