ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​នៅ​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ​ប្រែប្រួល​យ៉ាងណា​ក្រោយ​ការ​ដាក់​កំហិត​លើ​ការ​ធ្វើ​ចរាចរណ៍​ដើម្បី​ទប់ស្កាត់​វីរុស​ឆ្លង ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​បងប្អូន​មួយ​ចំនួន​ហាក់​មិន​យល់​អំពី​វិធាន​ការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​បាន​បិទ​មិន​ឲ្យ​ចេញ​-​ចូល​រាជធានី​ភ្នំពេញ​និង​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​ឆ្លង​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា​នោះ យើង​ក្រឡេក​ឃើញ​ថា​ចរាចរណ៍​តាម​បណ្តា​មហាវិថី និង​វិ​ថី​នានា​នៅ​បន្តសកម្មភាព​នានា ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​បងប្អូន​មួយ​ចំនួន​ធំ​បាន​អនុវត្ត​តាម​បទបញ្ជារ​របស់​ថ្នាក់ដឹកនាំ រួម​គ្នា​ប្រយុទ្ធ​នឹង​វីរុស​ឆ្លង​មួយ​នេះ ។ សូម​រម្លឹក​ថា…

រាជធានី​ភ្នំពេញ​៖ ខណៈ​បងប្អូន​មួយ​ចំនួន​ហាក់​មិន​យល់​អំពី​វិធាន​ការណ៍​របស់​រាជរដ្ឋាភិបាល​ដែល​បាន​បិទ​មិន​ឲ្យ​ចេញ​-​ចូល​រាជធានី​ភ្នំពេញ​និង​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​ឆ្លង​និង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា​នោះ យើង​ក្រឡេក​ឃើញ​ថា​ចរាចរណ៍​តាម​បណ្តា​មហាវិថី និង​វិ​ថី​នានា​នៅ​បន្តសកម្មភាព​នានា ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​បងប្អូន​មួយ​ចំនួន​ធំ​បាន​អនុវត្ត​តាម​បទបញ្ជារ​របស់​ថ្នាក់ដឹកនាំ រួម​គ្នា​ប្រយុទ្ធ​នឹង​វីរុស​ឆ្លង​មួយ​នេះ ។

ប្រភពរូបភាពពី Ezecom

សូម​រម្លឹក​ថា ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន ក្នុង​ន័យ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា បាន​ចេញ​បទបញ្ជារ​បន្ទាន់​មួយ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែមេសា «​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ផ្ទៃ​ប្រទេស រួម​មានការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ផ្ទៃ​ប្រទេស​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​) ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​» ដែល​អនុវត្តន៍​ចាប់ពី​ម៉ោង ២៤ យប់​ថ្ងៃ​ទី ០៩ នេះ​ដល់​ថ្ងៃ​ទី ១៦ ខែមេសា គឺ​មិន​ឲ្យ​រថយន្ត ចេញ​តែ​ម្តង​។

ប្រភពរូបភាពពី Ezecom

ក្រៅពី​ចរាចរណ៍​ឡាន​ម៉ូតូ បើកបរ​តាម​ដងផ្លូវ​ហើយ​នោះ បណ្តា​ក្រុមហ៊ុន​និង​ម្ចាស់​ភោជនីយដ្ឋាន និង​ហាង​កាហ្វេ​នៅ​បន្ត​ធ្វើការ​រកស៊ី​ជួញដូរ​ធម្មតា ។ តោះ​មក​ទស្សនា​ទិ​ដ្ឋា​ភាព​រួម​នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ក្រុងភ្នំពេញ តាម​រយៈ​វី​ដេ​អូ​របស់​ក្រុមហ៊ុន Ezecom ដូច​ខាងក្រោម​៖

ប្រភពរូបភាពពី Ezecom
ប្រភពរូបភាពពី Ezecom
ប្រភពរូបភាពពី Ezecom
ប្រភពរូបភាពពី Ezecom

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ