រាជធានីភ្នំពេញ ៖ ដូចជា ការគ្រោងទុករដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះបានបើកសម័យប្រជុំដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ។
សម័យប្រជុំពេញអង្គលើកទី៤ នីតិកាលពីទី៦ ក្រោមអធិបិតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានវត្តមានសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រសួងមហាផ្ទៃ ព្រមទាំងសមាជិករដ្ឋ សភា សរុប១១៥នាក់ ។
នៅព្រឹកថ្ងៃនេះ រដ្ឋសភានឹងសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវ នូ សុវណ្ណនី ជាតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ ជំនួសលោកជា វ៉ាន់ដេត ដែលបានសុំលាលែង ។ ការបោះឆ្នោតជ្រើសតាំង ៖ លោក ឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងលោកស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ៕
ចែករំលែកព័តមាននេះ