ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើប្តីបានឃើញហើយឱ្យ​ដំណឹង​​ដល់​ប្រពន្ធ​​​វិញ​​​​ផង​​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ពិតជា​អាសូរ​ពន់ពេក​ ទើប​សម្រាលកូន​បាន​១៨​ថ្ងៃ ព្យាយាម​តត្រុក​ពី​ស្រុក​កំណើត ដោយ​​​ដៃ​ម្ខាង​បីកូន​ខ្ចី និងដៃ​ម្ខាងទៀត​ដឹក​ដៃ​កូន​តូចដើរ​រក​ប្តី​ដល់​ខេត្តមណ្ឌលគិរី តែ​​រក​​មិនឃើញប្តី​ទេ​ ស្របពេល​ខ្លួនក៏​​អស់​​​លុយ​ជាប់​ខ្លួន​ទៀត ​​ត្រូវបានការសន្តោសជួយពី​​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​​យក​អាសារ​ផ្តល់​កន្លែង​ស្នាក់…

ខេត្តមណ្ឌលគិរី ៖ ពិតជា​អាសូរ​ពន់ពេក​ ទើប​សម្រាលកូន​បាន​១៨​ថ្ងៃ ព្យាយាម​តត្រុក​ពី​ស្រុក​កំណើត ដោយ​​​ដៃ​ម្ខាង​បីកូន​ខ្ចី និងដៃ​ម្ខាងទៀត​ដឹក​ដៃ​កូន​តូចដើរ​រក​ប្តី​ដល់​ខេត្តមណ្ឌលគិរី តែ​​រក​​មិនឃើញប្តី​ទេ​ ស្របពេល​ខ្លួនក៏​​អស់​​​លុយ​ជាប់​ខ្លួន​ទៀត ​​ត្រូវបានការសន្តោសជួយពី​​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ​​យក​អាសារ​ផ្តល់​កន្លែង​ស្នាក់ ​នៅ​និង​ម្ហូប​អាហារ​។

លោក កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៩ មេ​សា ថា ​ស្ត្រី​ម្នាក់​ខាងលើ​ឈ្មោះ
ខេ​ង ចាន់​ណា អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​ភូមិ​កោះដាច់ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មានកូន​ស្រី​២​នាក់ យក​មក​តាម​ជាប់​ខ្លួន កូនស្រី​ទី​១-ឈ្មោះ វ៉ា ច​ន្ទ្រា អាយុ​៧​ឆ្នាំ (​កូន​ប្តី​មុន​) កូន​តូច​ទី​២-​ឈ្មោះ ឡេ​ង ម្លិះលៀ ទើប​កើត​បាន​១៨​ថ្ងៃ​(​កូន​ប្តី​ក្រោយ​)​។ ចំណែក​ប្ដី​របស់​គាត់​ឈ្មោះ ឡៅ ផល​ឡេ​ង ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ សុខ​កំណើត ឃុំ​ស្វាយព្រៃ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ​។

លោក​អធិការ​បន្ត​ថា ស្ត្រី​ឈ្មោះ ឃេ​ង ចាន់​ណា បាន​មក​ដល់​ខេត្តមណ្ឌលគិរី​ កាលពី​ថ្ងៃ​ទី​០៨ មេ​សា បន្ទាប់​ពី​ទទួល​ដំណឹង​មិន​ច្បាស់លាស់​ថា ប្តី​របស់​គាត់​មក​ធ្វើ​កម្មករ​សំណង់​នៅ​ទី​នេះ ប៉ុន្តែ​មិនដឹង​ថា នៅ​កន្លែង​ពិត​ប្រា​កដ ទើប​រក​មិនឃើញ​។​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​នេះ ប្តី​របស់​គាត់​បាន​ចាក​ចេញពីផ្ទះ​តាំងពី​អំឡុង​ខែមីនា ២០២០ ដោយ​គ្មាន​ដំណឹង​អ្វី​សោះ តាំងពី​គាត់​នៅ​ពពោះ​រហូត​ដល់​ពេល​កូន​កើត មិនឃើញ​ប្តី​ទៅ​អើត​សួរសុខទុក្ខ​សោះ​។

ជុំវិញ​ករណី​នេះ​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​កោះសន្តិភាព លោកស្រី ម៉ា​លី សុខ​នី ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត លោក ខឹ​ម សុ​ផុ​ន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត រួម​នឹង​សប្បុរសជន​ជា​ច្រើន​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ថវិការ​ចំនួន​៧៩០,០០០រៀល ជូន​ស្ត្រី​ខាងលើ​ និង​បាន​ជួល​រថយន្ត​ជូន​គាត់​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ឯ​ស្រុក​មេមត់ ខេត្ត​ត្បួ​ង​ឃ្មុំ​។

បើ​តាម​លោក​អធិការ​ក្រុង​សែន​មនោ​រម្យ បាន​បញ្ជាក់​ថា លោក​បាន​ផ្ញើ​រូបថត​ប្តី​របស់​ស្ត្រី​ខាងលើ​ទៅ​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ជួយ​ផ្តល់​ដំណឹង​ទៅ​គាត់ ដោយ​សង្ឃឹមថា និង​អាច​រក​ឃើញ​ឆាប់​ៗ ៕

អត្ថបទសរសេរ ដោយ