ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស ៥១​នាក់​ព្យាបាល​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ ត្រូវ​រក​ឃើញ​ថា​លាប់​ឡើង​វិញ

3 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង​៖ អ្នកជំងឺ​ចំនួន ៥១ នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ពី​វីរុស​កូ​វី​ដ​១៩ និង​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​នោះ ស្រាប់តែ​ត្រូវ​បាន​តេ​ស្តិ៍​រក​ឃើញ​ថា​កើត ឬ​លាប់​ជំងឺ​នេះ​ឡើង​វិញ ។ នេះ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg…

កូរ៉េ​ខាងត្បូង​៖ អ្នកជំងឺ​ចំនួន ៥១ នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ពី​វីរុស​កូ​វី​ដ​១៩ និង​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​នោះ ស្រាប់តែ​ត្រូវ​បាន​តេ​ស្តិ៍​រក​ឃើញ​ថា​កើត ឬ​លាប់​ជំងឺ​នេះ​ឡើង​វិញ ។ នេះ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg ចុះ​ថ្ងៃ​ទី​៩ ខែមេសា​ឆ្នាំ​២០២០ ។

ក្រុម​គ្រូពេទ្យ​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​កូរ៉េ​ខាងត្បូង (CDC) បាន​និយាយ​ថា​វីរុស​កូ​វី​ដ ១៩ អាច​លាប់ ឬ​ធ្វើ​សកម្មភាព​ឡើង​វិញ និង​ធ្វើ​ឲ្យ​អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ​រួច​ហើយ​នោះ ធ្លាក់ខ្លួន​ឈឺ​ម្តងទៀត​បាន ។

លោក Jeong Eun-kyeong អគ្គនាយក​នៃ CDC កូរ៉េ​បាន​និយាយ​ថា​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ថា អ្នកជំងឺ​ចំនួន ៥១​នាក់​ដែល​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ពី​កូ​វី​ដ​១៩ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ស្រាប់តែ​តេ​ស្តិ៍​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ ១៩ ឡើង​វិញ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​ត្រូវ​បន្ត​តាម​ដាម​លម្អិត​និង​ស្រាវជ្រាវ​បន្ថែម​ទៀត​ថា មូលហេតុ​អ្វី​បានជា​អ្នកជំងឺ​ដែល​ត្រូវ​បាន​ធ្វើ​តេ​ស្តិ៍​ឃើញ​លទ្ធផល​អវិជ្ជមាន​កូ​វី​ដ ១៩ ក្រោយ​ទទួល​បានការ​ព្យាបាល​ហើយ​ស្រាប់តែ​រក​ឃើញ​ថា​មាន​វិជ្ជមាន​វីរុស​ឆ្លង​នេះ​អ​ញ្ចឹ​ង ។

លោក Jeong Eun-kyeong បាន​និយាយ​ថា «​ខណៈ​ពេល​ដែល​យើង​កំពុង​ការ​តាមដាន បន្ថែម​លើ​សកម្មភាព​ណា​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​យើង​កំពុងធ្វើការ​សិក្សា​យ៉ាង​ទូលំទូលាយ​លើ​បញ្ហា​នេះ​ថា​អ្វី​បង្ក​ឲ្យ​វីរុស​នេះ​លាប់​ឡើង​វិញ ។ តែ​មាន​ករណី​ជា​ច្រើន​នៅ​ពេល​ដែល​អ្នកជំងឺ​អំឡុង​ពេល​ព្យាបាល​នឹង​ធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​នៅ​ថ្ងៃ​ណាមួយ និង​វិជ្ជមាន​ម្តងទៀត​នៅ​ថ្ងៃ​ណាមួយ​ផ្សេង​ទៀត​» ។

កូរ៉េ​ខាងត្បូង​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ធំ​ៗ​ដំបូង​គេ​ដែល​បាន​រក​ឃើញ​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​ឆ្លង​ដ៏​ធំ​មួយ​នេះ ប៉ុន្តែ​ប្រទេស​កូរ៉េ​ហាក់​ធ្វើ​បាន​ល្អ​ក្នុង​ការ​គ្រប់គ្រង​សភាពការណ៍​បាន​លឿន ដែល​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​តែ ២០០ នាក់​និង​ករណី​ថ្មី​ដែល​បាន​ធ្លាក់​ចុះ​ចាប់តាំងពី​ការ​ឡើង​ដល់ ១.១៨៩ កាលពី​ថ្ងៃ​ទី ២៩ ខែកុម្ភៈ​។

ដោយសារ​តែ​វិធីសាស្ត្រ​ជំរុញ​បច្ចេកវិទ្យា​ក្នុង​ការ​តាមដាន​ការ​ឆ្លង​មេរោគ ប្រទេស​កូរ៉េ ហាក់​មាន​ភាព​ឆាប់រហ័ស​ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​របស់​ខ្លួន​ដោយ​ពុំ​បាន​បិទ​ប្រទេស ឬ បិទទ្វារ​អាជីវកម្ម​ឡើយ​។ ការ​ភ័យ​ខ្លាច​នៃ​ការ​លាប់​ឡើង​វិញ​ចំពោះ​អ្នកជំងឺ​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​កន្លង​មក ក៏​កំពុង​កើនឡើង​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ