រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ទីក្រុងសិនជិនប្រទេសចិនបានហាមឃាត់ការបរិភោគសាច់ឆ្កែ និងឆ្មា ដែលជាផ្នែកមួយនៃការរឹតបន្ដឹងទូលំទូលាយលើការជួញដូរសត្វព្រៃ ។ ប៉ុន្តែបើ ក្រលេកមើលទៅប្រទេសជិតខាងដូចជា ប្រទេសវៀតណាម ប្រទេ សកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ការហូបសាច់ឆ្កែ និងឆ្មាកំពុងតែមានការកើនឡើង ។ នេះបើយោងតាមអង្គការ (FOUR PAWS) ។
លោកស្រី វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ហៅកាត់ថា (FOUR PAWS) នៅថ្ងៃទី៨ ខែមេសានេះបានព្រមានពីគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងររបស់មនុស្សដោយការរីករាលដាលនៃជំងឺឆ្កែឆ្កួត ដែលមិនអាចគ្រប់គ្រងបាន ដែលជំងឺនេះគ្រាន់តែជាជំងឺមួយក្នុងចំណោមជំងឺជាច្រើនទៀត ។ លើសពីនេះទៀត សត្វភាគច្រើនតែងតែត្រូវបានលក់នៅតាមទីផ្សារសត្វរស់នៅទូទាំងអាស៊ីអាគ្នេយ៍ដែលវាជាកន្លែងនៃប្រភពដើមនៃវីរុសកូរូណា ។
លោកស្រីបានបញ្ជាក់ពីគ្រោះថ្នាក់ថា ៖«លក្ខខណ្ឌមិនមានអនាម័យទាក់ទងនឹងការជួញដូរសាច់សត្វឆ្កែ និងឆ្មាបូករួមជាមួយហានិភ័យនៃការចម្លងរោគដោយសារមានសត្វផ្សេងៗគ្នាជា ច្រើនដែលត្រូវបានគេដាក់ក្នុងទ្រុង និងសម្លាប់នៅក្បែរគ្នាវាបង្ហាញថា ជាកន្លែងសម្រាប់បង្កាត់ ជំងឺថ្មីៗ និងដ៏សាហាវជាច្រើនដូចជាជំងឺកូវីដ១៩» ។
អង្គការបានបើទោះបីជាប្រជាជន ភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មាក៏ដោយ ការជួញដូរសត្វប្រហែលជិត១០លានក្បាលក្នុងមួយឆ្នាំនៅតែបន្តធ្វើអាជីវកម្មដដែល ។ ការជួញដូរដែលកំពុងរីករាលដាល និងទីផ្សារសត្វរស់នៅទូទាំងអាស៊ីអាគ្នេយ៍ គឺខិតជិតទៅរកភាពមិនអាចគ្រប់គ្រងបាន ។ លោកស្រីបានបន្ត ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការហើយ បិទទីផ្សារឃោរឃៅទាំងនេះទេ នោះជំងឺរាតត្បាតសកលបន្ទាប់អាចនឹងកើតមាននៅប្រទេសវៀតណាម ប្រទេសកម្ពុជា ឬប្រទេសឥណ្ឌូនេស៊ី» ។
លោកស្រីថា អាជីវកម្មរីកដុះដាលទោះបីក្នុងកំឡុងពេលមានជំងឺរាតត្បាត អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ៧០ ភាគរយនៃភ្នាក់ងារបង្កជំងឺដែលបង្កឱ្យមានជំងឺទូទាំងពិភពលោក ត្រូវបានរកឃើញក្នុងរយៈពេល៥០ឆ្នាំកន្លងមក គឺកើតចេញពីសត្វ ហើយ COVID-១៩ ក៏មិនខុសគ្នាដែរ ។
ទោះបីជាមានហានិភ័យសុខភាពសាធារណៈក៏ដោយ ការជួញដូរសត្វ ហើយ និងម្ចាស់ភោជនីយដ្ឋានសាច់ឆ្កែ និងឆ្មាជាច្រើនបានរាយការណ៍ថា អាជីវកម្មនេះពិតជាមានការកើនឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាត ។ បើតាមអ្នកស្រីវេជ្ជបណ្ឌិតផ្នែកបសុពេទ្យបានឲ្យដឹងមានអ្នកលក់ម្នាក់នៅក្នុងប្រទេសកម្ពុជាបានប្រាប់បានលោកស្រីថា អ្នករស់នៅក្នុងសហគមន៍របស់គាត់ជឿថា «សាច់ឆ្កែ គឺល្អសម្រាប់សុខភាព និងជួយការពារជំងឺផ្តាសាយ ឬជំងឺដែលបណ្ដាលមកពីវីរុសដូចកូវីដ១៩ជាដើម» ៕
ចែករំលែកព័តមាននេះ