ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ច្រឡំ

9 ឆ្នាំ មុន

យុវ​សិស្ស​ម្នាក់​ចូល​ហាង​សម្លៀក​បំពាក់​ទិញ​ស្រោមដៃ​មួយគូ​ផ្ញើ​សង្សារ​សម្រាប់​ជា​កាដូ​ថ្ងៃ​ខួបកំណើត​នាង​។ នាយ​ពឹង​នារី​លក់​ខោអាវ​ពាក់​សាក​ឱ្យ​ខ្លួន​មើលឃើញ​ថា​សម​មែន ក៏​យល់ព្រម​ទិញ​យក ដោយ​សុំ​ឱ្យ​វេច​ខ្ចប់​ស្អាតបាត​ខ្ចប់​ជាមួយ​សំបុត្រ​មួយ​ផង​។ ប៉ុន្តែ​ដោយ​ហេតុ​ភ្ញៀវ​ទិញ​របស់​ច្រើន​នាក់​ពេក នារី​លក់​ខោអាវ​ប្រញាប់ប្រញាល់​ក៏​ខ្ចប់​ច្រឡំ​ខោ​ស្លុ​ី​ប​របស់​អ្នក​ផ្សេង​ទៅ​វិញ​។

នាង​ក្រមុំ​ជា​សង្សារ​យុវ​សិស្ស​ខាងលើ​បាន​ទទួល​កញ្ចប់​កាដូ​ភ្ជាប់​ជា​មួ​ួ​យ​សំបុត្រ​មួយ​មាន​សេចក្តី​ដូច​តទៅ ៈ «​អូន​សម្លាញ់​, បង​សង្ឃឹមថា អូន​ពេញចិត្ត​កាដូរ​បស់បង​។ ពេល​ទិញ​វា បង​បាន​ពឹង​នារី​លក់ទំនិញ​សាក​នៅ​ចំពោះ​មុខ​ឱ្យ​បង​មើល បង​ឃើញ​ថា​សម
មែន ។

អូន​កុំ​ភ្លេច​ពាក់​វា​នៅ​ថ្ងៃ​សៅរ៍​ដែល​ជា​ថ្ងៃ​ណាត់ជួប​គ្នា​របស់​ពួក​យើង​ណា៎​។ បង​ចង់​ឃើញ​អូន​ពាក់​វា​ដោយ​ផ្ទាល់​ភ្នែក​»​។
នាង​ក្រមុំ​ជា​សង្សារ​អានសំបុត្រ​ចប់​អៀន​ក្រហម​មុខ នឹក​ក្នុង​ចិត្ត ៈ «​ស្ត្រី​លក់​ខោអាវ​ម្នាក់​នោះ​អី​ក៏​ហ៊ាន​ម្ល៉េះ យល់ព្រម​ស្លៀក​សាក​ខោ​ស្លុ​ី​ប​ទាំង​ថ្ងៃ​ឱ្យ​ប្រុស​មើល​កណ្តាល​ហាង​សម្លៀក​បំពាក់​អុ​ី​ចឹ​ង​ទៅ​រួច​!»៕