ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​ដែល​កម្រ​បានឃើញ​គួរ​ឱ្យ​ចង់​ទស្សនា

9 ឆ្នាំ មុន

១-​លលាដ៍ក្បាល​សម្រាប់​ការ​ស្រាវជ្រាវ
លលាដ៍ក្បាល​ប្រើ​ក្នុង​វិទ្យាសាស្ត្រ​ពេទ្យ បាន​ទទួល​ពី​ការ​បរិច្ចាគ​របស់​សប្បុរសជន​ក្នុង​សហរដ្ឋអាមេរិក ។ តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា មាន​លលាដ៍ក្បាល​មួយ​ក្នុង​ចំណោម​លលាដ៍ក្បាល​ទាំង​២​នោះ គឺជា​លលាដ៍ក្បាល​កុមារ​អាយុ​ជាង​១០០​ឆ្នាំ​មុន ។

១-​លលាដ៍ក្បាល​សម្រាប់​ការ​ស្រាវជ្រាវ
លលាដ៍ក្បាល​ប្រើ​ក្នុង​វិទ្យាសាស្ត្រ​ពេទ្យ បាន​ទទួល​ពី​ការ​បរិច្ចាគ​របស់​សប្បុរសជន​ក្នុង​សហរដ្ឋអាមេរិក ។ តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា មាន​លលាដ៍ក្បាល​មួយ​ក្នុង​ចំណោម​លលាដ៍ក្បាល​ទាំង​២​នោះ គឺជា​លលាដ៍ក្បាល​កុមារ​អាយុ​ជាង​១០០​ឆ្នាំ​មុន ។

២-​ទទួលទាន​អាហារ​នៅ​ខាងក្រោម​ទឹក
ក្រុម​គ្រួសារ​ជនជាតិ​ចិន ទទួលទាន​អាហារ​នៅ​ក្រោម​ទឹក ក្នុង​ឧទ្យាន​ទឹក ដោយ​មាន​ត្រី​ចម្រុះ​ពណ៌ ក្នុង​ក្រុង​ធៀន​ជី​ង ភាគ​ខាងជើង​ប្រទេស​ចិន ។

៣-​ដៃ​សិប្បនិមិត្ត
ដៃ​សិប្បនិមិត្ត​មួយ​ផលិត​ដោយ​ក្រុមហ៊ុន​ក្នុង​ទីក្រុង​ដ្រេ​ស​ដេ​ន ភាគ​ខាងកើត​ប្រទេស​អា​ល្លឺ​ម៉​ង់ ខណៈ​ពេល​អ្នកជំនាញ​ចេញ​ម៉ូ​ដ​ផ្ចិតផ្ចង់ រួម​មាន​សរសៃឈាម និង​ស្នាម​សាក់​ដូច​ដៃ​មនុស្ស​ពិត ។

៤-​ឈុត​ច្នៃ​ពី​ស្រោមអនាម័យ
នាង​អេ​ឌ្រៀ​ណា បែ​៊​ទី​នី ជនជាតិ​ប្រេ​ស៊ី​ល ឃោសនា​ឱ្យ​មនុស្ស​រួមរ័ក​ប្រកបដោយ​សុវត្ថិភាព ដោយ​បង្ហាញ​សម្លៀក​បំពាក់​ច្នៃ​ពី​ស្រោមអនាម័យ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ជំងឺអេដស៍​ពិភពលោក​នៅ​ក្រុង​មេ​ល​ប៊ើ​ន ប្រទេស​អូស្ត្រាលី ។

៥-​មនុស្ស​យន្ត​ឡើងជណ្តើរ
«​អី​ុ​ស៊ី​ម៉ូ​» ជា​មនុស្ស​យន្ត​ឡើងជណ្តើរ​យ៉ាង​ស្ទាត់ជំនាញ ក្នុង​ពិធី​តាំង​ពិ​ព​រ័​ណ៍​នៅ​ក្រុង​សា​វ៉េ​ន​ថែម ក្បែរ​ក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្ស៊ិក​។ លើស​ពី​នេះ មនុស្ស​យន្ត​នោះ​អាច​រត់​បាន​ក្នុង​ល្បឿន​៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

៦-​ទូរស័ព្ទ​អាច​ការពារ​ទឹក
បុរស​ស្រី​លង្កា​ម្នាក់​កាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី «Xperia C2» របស់​ក្រុមហ៊ុន​សូ​នី ។ ចំណុច​ពិសេស​របស់​ទូរស័ព្ទ​នោះ​គឺ​អាច​ការពារ​ការ​ជ្រាប​ទឹក ។

៧-​ទិវា​វប្បធម៌
តុក្កតា​ជា​ច្រើន​ដាក់​តាំង​លក់​នៅ​ក្នុង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​ក្នុង​ក្រុង​សាល​ប៊ួ​ក ប្រទេស​អូ​ទ្រី​ស ក្នុង​ទិវា​វប្បធម៌ «​សាល​ប៊ួ​ក​» ដែល​ប្រារព្ធ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៧ កក្កដា ដល់ ៣១ សីហា ជា​រៀង​រាល់​ឆ្នាំ ៕