ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​១​ហើយ ដែល​គ្មាន​ករណី​បាត់​បង់​​ជីវិត​ថ្មី​ដោយ​កូ​វី​ដ​១៩ នៅ​ចិន

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​នៃ​រោគរាតត្បាត​កូ​វី​ដ​១៩ ប្រទេស​ចិន បាន​រាយការណ៍​ថា គ្មាន​ករណី​បាត់បង់​ជីវិត​ថ្មី​ដោយសារ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​២៤​ម៉ោង​នេះ​ទេ​។ នេះ​គឺជា​លើក​ដំបូង​ហើយ តាំងពី​កូ​វី​ដ​១៩​វាយលុក​ដំបូង​មក​។ គេ​រក​មិនឃើញ​ករណី​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩…

ប្រទេស​ចិន ៖ នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​នៃ​រោគរាតត្បាត​កូ​វី​ដ​១៩ ប្រទេស​ចិន បាន​រាយការណ៍​ថា គ្មាន​ករណី​បាត់បង់​ជីវិត​ថ្មី​ដោយសារ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​២៤​ម៉ោង​នេះ​ទេ​។ នេះ​គឺជា​លើក​ដំបូង​ហើយ តាំងពី​កូ​វី​ដ​១៩​វាយលុក​ដំបូង​មក​។

គេ​រក​មិនឃើញ​ករណី​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ នៅ​ក្នុង​រយៈពេល​២៤​ម៉ោង​មកនេះ នៅ​ក្នុង​ខេត្ត Hubei ឬ​ក៏ Wuhan នោះ​ទេ ដែល​កន្លែង​នោះ​ធ្លាប់​មាន​អ្នក​បាត់បង់​ជីវិត​ដល់​ទៅ​ជាង​១០០​នាក់ ក្នុង​មួយ​ថ្ងៃ ដោយសារ​តែ​កូ​វី​ដ​១៩​។

ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​ជា​ផ្លូវការ​របស់​ប្រទេស​ចិន​ដោយសារ​កូ​វី​ដ​១៩​នេះ មាន​ចំនួន​ត្រឹម ៣៣៤០​នាក់​។ កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​នេះ​បាន​ចូលរួម​កាន់ទុក្ខ​ចំពោះ​អ្នក​ដែល​បាន​បាត់បង់​ជីវិត ដោយសារ​រោគរាតត្បាត​មួយ​នេះ ដោយ​រក្សា​ភាព​ស្ងប់ស្ងាត់​ចំនួន​៣​នាទី​។

ចំនួន​នៃ​ការ​ចម្លង​មេរោគ​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​ដល់​សូន្យ​ក្នុង​ខែមីនា នៅ​ក្នុង​ប្រទេស​ចិន នៅ​ពេល​ដែល​អាជ្ញាធរ​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​របស់​ពួក​គេ​ទៅ​នឹង​ការ​ឆ្លង​មេរោគ ដែល​បាន​មក​ពី​បរទេស ហើយ​ទីបំផុត​នាំ​ឱ្យ​មានការ​ហាមឃាត់​លើ​ជនបរទេស​ទាំងអស់​។

ទោះ​យ៉ាងណា ករណី​ដែល​បាន​នាំ​ចូល​មក​ពី​ក្រៅ​នៅ​តែ​បន្ត ដែល​ធ្វើ​ឱ្យ​ចំនួន​កើត​ថ្មី​មាន​៣២​ករណី ដែល​ត្រូវ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​។ ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​ទូ​ទាំង​ពិភពលោក​ដោយ​សារ​ជំងឺ​កូ​វី​ដ​១៩ មាន​លើស​ពី ៧៥០០០​នាក់ ជាមួយនឹង​ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​សហរដ្ឋ​អាមេរិក​លើស​ពី ១០០០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ