ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អព្ភូតហេតុ​របស់​កោះ​បាលី ៖ ប្រែក្លាយ​ស្រា​ទឹកត្នោត​ទៅ​ជា​ជែ​ល​លាងដៃ

3 ឆ្នាំ មុន

បាលី ​៖ ឱសថការី​នៅ​លើ​កោះ​បាលី ដែល​ជា​ដែន​កោះ​ដ៏​ស្រស់​ស្អាត​សម្រាប់​ទេសចរ​សម្រាកលំហែរ​កាយ​ដ៏​ពេញ​និយម​របស់​ឥណ្ឌូ​នេ​ស៊ី​កំពុង​តែ​ដោះស្រាយ​កង្វះខាត​នៃ​ការ​ឆ្លង​រោគ​ដោយ​ដៃ​ប្រឆាំង​នឹង​ជំងឺឆ្លង​តាម​រយៈ​ការ​បង្កើត​នូវ​តំរុយ​ថ្មី​នៃ​ការ​ច្នៃប្រឌិត​នូវ​វត្ថុ​ដែល​ពួក​គេ​មាន ដោយ​យក​ស្រា​ទឹកត្នោត​រាប់​ពាន់​ម៉ឺន​លី​ត្រ​ផលិត​ជា​អាល់កុល​និង​ជែ​លលា​ង​សម្អាត​ដៃ ។ គំនិត​កែ​ច្នៃ​នេះ​គឺជា​គំនិត​របស់​ប៉ូ​លី​ស​នៅ​កោះ​បាលី​គឺ លោក Petrus Reinhard…

បាលី ​៖ ឱសថការី​នៅ​លើ​កោះ​បាលី ដែល​ជា​ដែន​កោះ​ដ៏​ស្រស់​ស្អាត​សម្រាប់​ទេសចរ​សម្រាកលំហែរ​កាយ​ដ៏​ពេញ​និយម​របស់​ឥណ្ឌូ​នេ​ស៊ី​កំពុង​តែ​ដោះស្រាយ​កង្វះខាត​នៃ​ការ​ឆ្លង​រោគ​ដោយ​ដៃ​ប្រឆាំង​នឹង​ជំងឺឆ្លង​តាម​រយៈ​ការ​បង្កើត​នូវ​តំរុយ​ថ្មី​នៃ​ការ​ច្នៃប្រឌិត​នូវ​វត្ថុ​ដែល​ពួក​គេ​មាន ដោយ​យក​ស្រា​ទឹកត្នោត​រាប់​ពាន់​ម៉ឺន​លី​ត្រ​ផលិត​ជា​អាល់កុល​និង​ជែ​លលា​ង​សម្អាត​ដៃ ។

គំនិត​កែ​ច្នៃ​នេះ​គឺជា​គំនិត​របស់​ប៉ូ​លី​ស​នៅ​កោះ​បាលី​គឺ លោក Petrus Reinhard Golose ដែល​និយាយ​ថា​លោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូប​លោក​ទទួល​បាន​ព័ត៌មាន​ថា ការ​ផ្គត់ផ្គង់​ថ្នាំ​លាង​សម្លាប់​មេរោគ​ដែល​មាន​ជាតិ​អាល់កុល​កំពុង​ខ្វះខាត ខណៈ តម្លៃ​អាលកុល​សម្លាប់​មេរោគ និង​ជែ​លលា​ង​សម្អាត​ដៃ​នៅ​ក្នុង​ទីផ្សារ​ឡើង​ខ្ពស់ ។

លោក​បាន​ចាប់ផ្តើម​ដោយ​យក​ស្រា​ទឹកត្នោត​ដែល​មាន​ប្រជាប្រិយភាព​ប្រមាណ ៤.០០០ លី​ត្រ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «​អា​រ៉ា​ក់​» ដោយ​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​បរិច្ចាគ​ពី​ស្តុក​របស់​ពួក​គេ និង​ប្រើប្រាស់​មូលនិធិ​ផ្ទាល់​របស់​ខ្លួន​ដើម្បី​ទិញ​ការ​ផ្គត់ផ្គង់​បន្ថែម​។

បុគ្គលិក​នៅ​សាកលវិទ្យាល័យ Udayana នៃ​កោះ​បាលី​ត្រូវ​បាន​គេ​ប្រគល់​ភារកិច្ច​ឱ្យ​ប្រែក្លាយ​ស្រា​ទៅ​ជា​ទឹក​លាង​សម្អាត​ដែល​អាច​ការពារ​ប្រឆាំង​នឹង​មេរោគ​នេះ​។ ក្នុង​មួ​យស​ប្តា​ហ៍​ពួក​គេ​បាន​ផលិត​ថ្នាំ​លាង​ដែល​មាន​ជាតិ​អាល់កុល ៩៦ ភាគរយ​ដើម្បី​បំពេញ​តាម​ស្តង់ដារ​របស់​អង្គការ​សុខភាព​ពិភពលោក​។ ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រេង clove និង​ប្រេង​ជី​អង្កាម​មួយ​ចំនួន​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ល្បាយ​ដើម្បី​កាត់​បន្ថយ​ការ​រលា​កដៃ​។

លោក Dewa Ayu Swastini ប្រធាន​មហាវិទ្យាល័យ​ឱសថ​នៃ​សាកលវិទ្យាល័យ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា « រហូត​មក​ដល់​ពេល​នេះ​យើង​បាន​ផលិត​ជែ​លលា​ង​សម្អាត​ដៃ​ចំនួន ១០.៦០០ ដប ដោយ​ប្រើ​ស្រា​ទឹកត្នោត ហើយ​ប៉ូ​លី​សកោះ​បាលី​បាន​ចែកចាយ​វា​ឲ្យ​ប្រជាជន​ដែល​ខ្វះខាត​» ។

សូម​បញ្ជាក់​ថា កោះ​បាលី​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៤៩ ករណី​និង​មាន​អ្នក​ស្លាប់​ចំនួន ២ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ