ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ទៅ​ស្រុក​នឹង​ត្រូវ​អោយ​នៅ​ដោយឡែក​១៤​ថ្ងៃ​ដោយ​គ្មាន​ប្រាក់​ឈ្នួល

3 ឆ្នាំ មុន

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អំពាវនាវ​ដល់​កម្មករ​កុំ​អោយទៅ​ស្រុក ហើយ​ប្រាប់​ថា បើ​ពួក​គេ​ទៅ​ស្រុក​ពួក​គេ​នឹង​ត្រូវ​អោយ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដោយ​គ្មាន​ប្រាក់​ឈ្នួល មុន​ពេល​ដែល​អាច​អនុញ្ញាត​អោយ​ចូល​ធ្វើការ​ងារ​វិញ ។ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ…

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អំពាវនាវ​ដល់​កម្មករ​កុំ​អោយទៅ​ស្រុក ហើយ​ប្រាប់​ថា បើ​ពួក​គេ​ទៅ​ស្រុក​ពួក​គេ​នឹង​ត្រូវ​អោយ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ ដោយ​គ្មាន​ប្រាក់​ឈ្នួល មុន​ពេល​ដែល​អាច​អនុញ្ញាត​អោយ​ចូល​ធ្វើការ​ងារ​វិញ ។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីៈ​បាន​និយាយ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ដើម្បី​បង្ការ​ហានិភ័យ​ក្រោយ​ពេល​ចូល​ឆ្នាំ​ខាង​មុខ​នេះ និង​យោង​ទៅ​តាម​វិធាន​ច​ត្តា​ឡី​ស័ក​សុខាភិបាល សូម​រដ្ឋបាល រោងចក្រ​សហគ្រាស ក្រុមហ៊ុន កត់​ឈ្មោះ​កម្មករនិយោជិត បុគ្គលិក​ទាំងអស់​ដែល​អវត្តមាន​ក្នុងអំឡុងពេល​ចូល​ឆ្នាំ ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ និង​ដើម្បី​ត្រៀម​ធ្វើ​ច​ត្តា​ឡី​ស័ក (​ដាក់​បងប្អូន​ទាំងនោះ​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​) នៅ​តាម​ផ្ទះ​ជួល​របស់​គាត់​ចំនួន​១៤​ថ្ងៃ ដោយ​គ្មាន​ប្រាក់​ឈ្នួល​សិន​ទើប​អនុញ្ញាត​ឱ្យ​ចូល​ធ្វើការ ។

លោក បាន​និយាយ​បន្ថែម​ថា បងប្អូន​កម្មករនិយោជិត​មេត្តា​យោគយល់ និង​ទទួលយក​នូវ​ការ​អង្វរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចូលរួម​អនុវត្ត​ការ​លើក​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​នា​ថ្ងៃ​ទី 13, 14, 15, និង​16 នេះ ។

កាលៈទេសៈ​នេះ មិនមែន​ជា​កាលៈទេសៈ​ល្អ​សម្រាប់​ការ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​នោះ​ទេ ពីព្រោះ​មាន​មនុស្ស​ច្រើន​មក​ពី​ប្រភព និង​កន្លែង​ផ្សេង​គ្នា​មិនដឹង​ថា​អ្នក​ណា​បាន​ឆ្លងកាត់​កន្លែង​ណាខ្លះ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ