ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ដល់​មន្ត្រី​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​បា​វិត

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ក្រសួងទេសចរណ៍ ​និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បើក​វគ្គ​បណ្តុះបណ្តាល​មុខ​ជំនាញ​បដិសណ្ឋារកិច្ច​ និង​សេវាកម្ម​ភ្ញៀវ​ទេសចរ​​ជូន​ដល់​មន្ត្រី​សមត្ថកិច្ច​ដែល​បម្រើ​ការងារ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ដើម្បី​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ និង​ផ្តល់​សេវាកម្ម​ភ្ញៀវ​ទេសចរ​​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។

វគ្គ​បណ្តុះបណ្តាល​នេះ​បានធ្វើ​ឡើងកាលពីរ​វេលា​ម៉ោង​៨​​ព្រឹក ​ថ្ងៃ​ទី​៩ ​តុលា ​២០១៤​ នៅ​សាល​ប្រជុំ​ទីបញ្ជាការដ្ឋាន​នគ​បាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ក្រុង​បា​វិត​ ក្រោម​អធិបតី​ភាព​លោក​ហោ ​សា​រុន ​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​អន្តរក្រសួង លោក​ឧត្តមសេនីយ៍ទោ​ព្រំ​ឌុ​ច ​បូ​រ៉ា​នឿ​ន ​តំណាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​​លោក​លឹ​ម​ សៀង​ហេង ​អភិបាលរង​ក្រុង​បា​វិត​ និង​សិក្ខាកាម​៥៥​នាក់​។

លោក​ហោ​ សា​រុន ​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មាន​មតិ​បើក​វគ្គ​នោះ​ថា ​វគ្គ​បណ្តាល​នេះ​មាន​រយៈពេល​ពីរ​ថ្ងៃ ធ្វើ​ឡើង​ក្នុង​គោលបំណង​ចូលរួម​ពង្រឹងសមត្ថ​ភាព​មន្ត្រី​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​បដិសណ្ឋារកិច្ច​ និង​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​នៅ​តាម​ច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​ខេត្តស្វាយរៀង​ដែល​ជា​ច្រក​សេដ្ឋកិច្ច​ និង​ទេសចរណ៍​មួយ​យ៉ាង​សំខាន់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព