ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​មាន​ស្បៀងអាហារ​ទទួលទាន ទោះបី​ស្ថានភាព​ក្នុង​ប្រទេស​បែប​ណា​ក៏​ដោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់​កាលដែល​កម្ពុជា​កំពុង​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ពេល​នេះ​រាជរដ្ឋាភិបាល​បាន​ផ្អាក​ការ​នាំ​ចេញ​អង្ករ និង ត្រី ទៅ​ក្រៅប្រទេស ដើម្បី​អោយ​ផលិតផល​ទាំងនេះ​កាន់តែ​សំបូរ និង​ងាយស្រួល​រក​ទិញ ជាមួយ​តម្លៃ​ធម្មតា​នៅ​ទូ​ទាំង​ប្រទេស…

រាជធានភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់​កាលដែល​កម្ពុជា​កំពុង​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ពេល​នេះ​រាជរដ្ឋាភិបាល​បាន​ផ្អាក​ការ​នាំ​ចេញ​អង្ករ និង ត្រី ទៅ​ក្រៅប្រទេស ដើម្បី​អោយ​ផលិតផល​ទាំងនេះ​កាន់តែ​សំបូរ និង​ងាយស្រួល​រក​ទិញ ជាមួយ​តម្លៃ​ធម្មតា​នៅ​ទូ​ទាំង​ប្រទេស ។ ប៉ុន្តែ​ចំពោះ​អង្ករ​ក្រអូប​ដែល​មាន​កុង​ត្រ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ជា​មិត្ត​គឺ​នៅ​ដំណើរការ​ធម្មតា​។ នេះបើយោងតាមផេកសម្តេចតេជោ ចេញផ្សាយថ្ងៃទី៨ ខែមេសានេះ ។

ក្រៅពី​អង្ករ និង​ត្រី គឺសម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បានអោយ​ត្រៀម​អំបិល និង​ត្រៀម​រោងចក្រ​ផលិត​មី និ​ផលិត​ទឹក​សុទ្ធ​ដប​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ផង​ដែរ​។

ដូច្នេះ​ទោះបី​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​មាន​ស្បៀងអាហារ​ទទួលទាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ