ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​បាន​សន្សំ​សំចៃ​ថវិកា​បន្ថែម៩១៨​លាន​ដុល្លារសម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​បានដឹង​ច្បាស់​ហើយ​អំពី​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ពិភពលោក​ដែល​ធ្វើ​អោយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ។ ទោះបី​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​កម្រិត​ទាប ហើយ​ការ​ព្យាបាល​បានជា​ច្រើន​ឡើងជា​រៀងរាល់ថ្ងៃ​ក៏​ពិតមែន ប៉ុន្តែ​ជំងឺ​នេះ​គឺ​នៅ​តែ​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​បំផុត​។ នេះបើយោងតាមផេក…

រាជធានីភ្នំពេញ ៖ ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​បានដឹង​ច្បាស់​ហើយ​អំពី​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ពិភពលោក​ដែល​ធ្វើ​អោយ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ។ ទោះបី​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​កម្រិត​ទាប ហើយ​ការ​ព្យាបាល​បានជា​ច្រើន​ឡើងជា​រៀងរាល់ថ្ងៃ​ក៏​ពិតមែន ប៉ុន្តែ​ជំងឺ​នេះ​គឺ​នៅ​តែ​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​បំផុត​។ នេះបើយោងតាមផេក សម្តេចតេជោ ចេញផ្សាយនៅថ្ងៃទី៨ ខែមេសានេះ ។

ជាក់ស្តែង នៅ​ជុំវិញ​ប្រទេស​យើង​ដូច​ជា​ប្រទេស​ថៃ និង​វៀតណាម គឺ​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​ ។ ដូច្នេះ​កម្ពុជា​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជាមួយ​វិធានការ​ទប់ស្កាត់​គ្រប់​ជ្រុងជ្រោយ រួម​ទាំង​ការ​ត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញ​សម្ភារៈ ​និង​បរិក្ខា​ពេទ្យ ព្រមទាំង​ស្បៀងអាហារ​ស្តុក​ទុក​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ស្ថានភាព​ដែល​យើង​មិន​អាច​មើលឃើញ​ណាមួយ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សុំ​ការ​យោគយល់​ពី​ស្ថាប័ន​ជាតិ​គ្រប់​ថ្នាក់ ទាំង​ថ្នាក់​ជាតិ និងថ្នាក់​ក្រោម​ជាតិ ដែល​រាជរដ្ឋាភិបាល​ត្រូវ​បង្ខំចិត្ត​កាត់​បន្ថយ​ការ​ចំណាយ​ពីរ​ដង លើក​ទី​មួយ គឺ​កាត់​បន្ថយ​ការ​ចំណាយ​ចំនួន ៤៤៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​លើក​ទី​ពីរ​នេះ កាត់​បន្ថយ​ការ​ចំណាយ​ចំនួន​៤៧៥​លាន​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត​។ បូក​សរុប​ទាំង​ពីរ​លើក​នេះ​គឺ​មាន​ចំនួន​៩១៨​លាន ដុល្លារ​អា​មេ​រិ​ក សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ