ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​នូ ទឹម​ស្រី​នៀ​ត លើក​ពានរង្វាន់ «​បវរកញ្ញា​ប្រជាប្រិយ​» ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​នារី​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ប្រទេស​ថៃ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​នូ ទឹម​ស្រី​នៀ​ត បេ​ក្ខ​នារី​តំណាង​ប្រទេស​កម្ពុជា ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Miss Grand International ឆ្នាំ​២០១៤ បាន​ទទួល​ពានរង្វាន់ «​បវរកញ្ញា​ប្រជាប្រិយ​» ។ តាម​រយៈ​ការ​បោះ​ឆ្នោត​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក កញ្ញា​នូ ទឹម​ស្រី​នៀ​ត ទទួល​បាន​សំឡេង​២៧,១៩​ភាគរយ គិត​ត្រឹម​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ ទី​៧ ខែតុលា ឆ្នាំ​២០១៤ ខណៈ​ដែល​បេ​ក្ខ​នារី ហ្វ៊ី​លី​ពី​

រាជធានី​ភ្នំពេញ ៖ កញ្ញា​នូ ទឹម​ស្រី​នៀ​ត បេ​ក្ខ​នារី​តំណាង​ប្រទេស​កម្ពុជា ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Miss Grand International ឆ្នាំ​២០១៤ បាន​ទទួល​ពានរង្វាន់ «​បវរកញ្ញា​ប្រជាប្រិយ​» ។ តាម​រយៈ​ការ​បោះ​ឆ្នោត​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក កញ្ញា​នូ ទឹម​ស្រី​នៀ​ត ទទួល​បាន​សំឡេង​២៧,១៩​ភាគរយ គិត​ត្រឹម​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ ទី​៧ ខែតុលា ឆ្នាំ​២០១៤ ខណៈ​ដែល​បេ​ក្ខ​នារី ហ្វ៊ី​លី​ពី​ន លំដាប់ថ្នាក់​លេខ​២ មាន​សំឡេង​គាំទ្រ​ត្រឹមតែ​៨,៦១​ភាគរយ​ប៉ុណ្ណោះ ។ ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​តាម​រយៈ​គេហទំព័រ www.​missgrandinternational.com សម្រាប់​មហាជន​ទូ​ទាំង​ពិភពលោក ។

កញ្ញា​នូ ទឹម​ស្រី​នៀ​ត មាន​អាយុ​១៩​ឆ្នាំ កម្ពស់​១,៧៥​ម៉ែត្រ រស់នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ស្រី​នៀ​ត ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួតប្រជែង​កម្មវិធី «Khmer Super Model» នៅ​កម្ពុជា រៀបចំ​ដោយ​ក្រុមហ៊ុន BKA Entertainment កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ ។ សម្រាប់​ព្រឹត្តិការណ៍ Miss Grand International ឆ្នាំ​២០១៤ ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​នាង Daryanne Lees និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​រដ្ឋបាល​អាជីវកម្ម អាយុ​២៧​ឆ្នាំ និង​មាន​កម្ពស់​១,៧១​ម៉ែត្រ ជា​បេ​ក្ខ​នារី​មក​ពី​ប្រទេស​គុយ​បា ។ ម្ចាស់​មកុដ​បវរកញ្ញា​ដ៏​ស្រស់​ស្អាត​រូប​នេះ​ទទួល​បាន​ប្រាក់​រង្វាន់​៤​ម៉ឺន​ដុល្លារ មាន​សិទ្ធិ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​១​ឆ្នាំ និង​ធ្វើ​ដំណើរ​ទៅ​ជាង​១០​ប្រទេស​លើ​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ «​បញ្ចប់សង្គ្រាម​» ដែល​ជា​គោលបំណង​របស់​ព្រឹត្តិការណ៍​បវរកញ្ញា Miss Grand International ឆ្នាំ​២០១៤ ។ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​នាង Hiwot Mamo បេ​ក្ខ​នារី​មក​ពី​ប្រទេស​អេ​ត្យូ​ពី ។

ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​នាង Kanthryn Kohut បេ​ក្ខ​នារី​មក​ពី​ប្រទេស​កា​ណា​ដា ។ ព្រឹត្តិការណ៍​ប្រកួត​បវរកញ្ញា​នេះ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន Indoor Stadium Huamark ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៤ ។ ក្រៅពី​ជ័យ​លា​ភី​ទាំង​៣​នាក់​នោះ មាន​ជ័យ​លា​ភី​ផ្នែក​ផ្សេង​ទៀត គឺ​ជ័យ​លា​ភី​ផ្នែក «​ប្រជាប្រិយ​» បាន​ទៅ​កញ្ញា​នូ ទឹម​ស្រី​នៀ​ត បេ​ក្ខ​នារី​កម្ពុជា ។ ជ័យ​​លា​ភី «​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឆ្នើម​» បាន​ទៅ​នាង Mieko Takeuchi បេ​ក្ខ​នារី​ពី​ប្រទេស​ជប៉ុន ។

ជ័យ​លា​ភី Best Evening Gown បាន​ទៅ​នាង Margenie Winarti បេ​ក្ខ​នារី​មក​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ជ័យ​លា​ភី​ស្លៀក​ឈុត​ប៊ី​គី​នី​ស្អាត បាន​ទៅ​នាង Parapadsorn Disdamrong បេ​ក្ខ​នារី​ប្រទេស​ថៃ ។ជ័យ​លា​ភី​ស្លៀកពាក់​សម្លៀក​បំពាក់​ប្រពៃណី​ស្អាត បាន​ទៅ​នាង Cao Thuy Linh បេ​ក្ខ​នារី​ពី​ប្រទេស​វៀតណាម ។Miss Grand International រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ តែ​សម្រាប់​កម្ពុជា​ទើបតែ​មាន​បេ​ក្ខ​នារី​ចូលរួម​ប្រកួត​លើក​ទី​មួយ​ក្នុង​ឆ្នាំ​២០១៤​នេះ​៕                   ​