ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លានបាយ​ពេក​ច្រឡំ​យក​សាំង​ចាក់​បង្កាត់ភ្លើង​ឆាបឆេះខ្លួនខ្លោច​ដូច​ធ្យូង

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ បុរស​ជា​អ្នក​ចាំចំការ​ឲ្យ​បងថ្លៃ​ម្នាក់​ ដោយសារ​ឃ្លានបាយ​ខ្លាំង​ពេក​ច្រឡំយក​​​ប៊ីដុង​ប្រេងសាំង​​ថា​ជា​ប្រេងកាត​យក​ទៅ​ចាក់​បង្កាត់ភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ​ខ្លួន​ខ្លោច​ដូច​ធ្យូង ។ ហេតុ​ការណ៍​នេះ​បង្ក​​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៧ ​តុលា នៅ​ក្នុងភូមិ​ស្វាយ​ធំ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​មានឈ្មោះ ណ​ន ខ្លី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ ស្វាយ​ធំ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ អ៊ុ​ន ទ្រា ​អាយុ​៣១ឆ្នាំ មានកូន​៣​នាក់ ស្រី​ម្នាក់​ និង​ប្រុស​២​នាក់ ។ ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​បាន​ទៅ​ចាំចំការ​ឲ្យ​បងថ្លៃ​នៅ​ជិត​ផ្ទះ​របស់​គាត់​ដែរ ហើយ​មុន​ពេល​កើតហេតុ​គាត់​ឃ្លានបាយ​​​ពេក​បាន​បង្កាត់ភ្លើង​ដើម្បី​ដាំបាយ​ហូប ប៉ុន្តែ​ពេល​បង្កាត់ភ្លើង​ស្រាប់តែ​ច្រឡំ​យក​ប៊ីដុង​ប្រេង​សាំងស្មានថាជា​ប្រេងកាត​យក​ទៅ​ចាក់​បង្កាត់ភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ​ខ្លួន​សន្ធោសន្ធៅ​ខ្លោច​ខ្មៅ​​តាំង​ពីមុខ​រហូត​ដល់​ត្រឹម​ចង្កេះ ​គឺ​ខ្លោច​ខ្មៅ​ដូច​ធ្បូ​ង ចំណែក​ជើង​ឆេះ​រោល​រលាក​តិច​ជាង​ខ្លួន​ទេ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវគេ​​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ត្រែង​ត្រ​យឹ​ង តែ​ពេទ្យ​មិន​ទទួល បាន​បញ្ជូន​ទៅ​ពេទ្យ​ខេត្តកំពង់ស្ពឺ​ទៀត​ តែ​ពេទ្យអត់​ហ៊ាន​ព្យាបាល ព្រោះ​​ឃើញ​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​បន្ត​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​​ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព