អង់គ្លេស ៖ អ្នកនាំពាក្យម្នាក់បាននិយាយថា មួយថ្ងៃបន្ទាប់ពីត្រូវបានទទួលការមើលថែយ៉ាងយកចិត្តទុកដាក់ចំពោះរោគសញ្ញាដែលទាក់ទងនឹងជម្ងឺកូវីដ១៩ នៅក្នុងផ្នែកជំងឺធ្ងន់ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ស្ថិតក្នុងស្ថានភាពល្អប្រសើរ…
អង់គ្លេស ៖ អ្នកនាំពាក្យម្នាក់បាននិយាយថា មួយថ្ងៃបន្ទាប់ពីត្រូវបានទទួលការមើលថែយ៉ាងយកចិត្តទុកដាក់ចំពោះរោគសញ្ញាដែលទាក់ទងនឹងជម្ងឺកូវីដ១៩ នៅក្នុងផ្នែកជំងឺធ្ងន់ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ស្ថិតក្នុងស្ថានភាពល្អប្រសើរ និងមិនត្រូវការម៉ាស៊ីនជំនួយដង្ហើមនោះទេ។
លោកនាយករដ្ឋមន្ត្រី អាយុ ៥៥ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ St Thomas នៅកណ្តាលទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃអាទិត្យ ហើយនៅថ្ងៃច័ន្ទត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់នៅផ្នែកជម្ងឺធ្ងន់ ហើយពីស្ថានភាពមិនស្រួលកាន់តែខ្លាំង។ នៅរសៀលថ្ងៃអង្គារ អ្នកនាំពាក្យ Downing Street បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនាយករដ្ឋមន្ត្រីនៅតែមានស្មារតីល្អ ហើយបានបញ្ជាក់ថាគាត់មិនមានជំងឺរលាកសួតទេ។ គេថា គាត់កំពុងទទួលការព្យាបាលអុកស៊ីសែនតាមស្តង់ដារ ហើយគាត់កំពុងដកដង្ហើមដោយគ្មានម៉ាស៊ីនជំនួយអ្វីផ្សេងទៀត។
ជាមួយគ្នានេះដែរ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃច័ន្ទថា៖ «យើងនឹងពិនិត្យមើលថាតើយើងអាចជួយបានទេ។ យើងបានទាក់ទងវេជ្ជបណ្ឌិតទាំងអស់របស់ Boris ហើយយើងនឹងចាំមើលទាំងអស់គ្នា ខណៈដែលពួកគេបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំសុំជូនពរចំពោះមិត្តល្អរបស់ខ្ញុំនិងជាមិត្តចំពោះប្រជាជាតិរបស់យើង។ ជនជាតិអាមេរិកទាំងអស់កំពុងអធិស្ឋានសម្រាប់ការជាសះស្បើយរបស់គាត់»។