ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់! ឈ្លោះ​តាម​ហ្វេ​ស​ប៊ុក លុះ​​ស្វែង​រក​គូទំនាស់​ឃើញ​កា.ប់​​គ្មានញញើតដៃ​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​គ្រាន់តែ​ទំនាស់​គ្នា​តាម​រយ​:​លេង​ហ្វេ​ស​ប៊ុក​សោះ ​យុវជន​​៣​នាក់​បានតាម​​ស្វែងរក​គូទំនាស់​ឃើញ​ទាញ​កាំបិត​កាប់​ជនរងគ្រោះ​ចំ​ក​ បណ្តាល​ឱ្យ​​រង​របួសធ្ងន់ ហើយ​ត្រូវ​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដឹកនាំ​ដោយ​​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ចុះ​បង្ក្រាប…

​ខេត្តបន្ទាយមានជ័យ ៖ ​គ្រាន់តែ​ទំនាស់​គ្នា​តាម​រយ​:​លេង​ហ្វេ​ស​ប៊ុក​សោះ ​យុវជន​​៣​នាក់​បានតាម​​ស្វែងរក​គូទំនាស់​ឃើញ​ទាញ​កាំបិត​កាប់​ជនរងគ្រោះ​ចំ​ក​ បណ្តាល​ឱ្យ​​រង​របួសធ្ងន់ ហើយ​ត្រូវ​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ ដឹកនាំ​ដោយ​​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ចុះ​បង្ក្រាប ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​២​នាក់​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ ហើយ​នាំ​យក​មក​បញ្ជាការ​មូលដ្ឋាន​ដើម្បី​សាកសួរ​ ចំណែកជនសង្ស័យ​ម្នាក់ទៀត​ជាជនដៃដល់​​បានរត់គេចខ្លួនបាត់​។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា យុវជនជា​ជនសង្ស័យ​ទាំង​៣​​នាក់​ខាងលើ​ ក្នុងនោះ១-​ឈ្មោះ​កែវ វាសនា អាយុ​១៧​ឆ្នាំ ​២-ទៀត​​ឈ្មោះ សួង សា​វ័​ន្ត អាយុ​​១៩​ឆ្នាំ (ជនសង្ស័យទាំង​២នាក់នេះ​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត) ​និង​៣-ឈ្មោះអាហ័ង ជាជនដៃដល់ បានរត់គេចខ្លួន​បាត់​ ។ ចំណែកជនរងគ្រោះ​ឈ្មោះធឿន ថាច ។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​​ថា ​នៅ​ថ្ងៃ​កើតហេតុ ​ក្រុម​ជនសង្ស័យ​មាន​ទំនាស់​ពាក្យ​សម្តី​តាម​រយ​ៈ​​លេង​ហ្វេ​ស​បុក ដោយ​ជន​រង​គ្រោះ​ធ្លាប់​គំរាម​វាយ​ពួក​គេ​ជា​ច្រើន​លើក​ ​ទើប​​ក្រុម​​ជនសង្ស័យ​​កើត​ទុក្ខ​មិន​សុខចិត្ត​ក៏​ប្រមូល​បក្ខ​ខ្លួន​ចំនួន​៣​នាក់​ទៀត​​ស្វែងរក​ជន​រង​គ្រោះ​ឃើញ ហើយ​ឈ្មោះ អា​ហ័​ង បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ បណ្ដាល​ឲ្យ​រង​របួស​ត្រង់​ក​ខាងឆ្វេង​ធ្ងន់ធ្ងរ​។

​លោកបាន​បញ្ជាក់​ឱ្យ​ដឹងទៀត​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ឈ្មោះ​អា​ហ័​ង​ បានរត់​​គេចខ្លួន​បាត់​ ហើយកំលាំង​អាវុធហត្ថ​ឃាត់ខ្លួន​បក្ខ​ពួក​បាន​ចំនួន​២​នាក់ បច្ចុប្បន្ន​ត្រូវ​បាន​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ហើយ​កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ​ខេត្ត​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ចំណែក​ជនសង្ស័យ​ឈ្មោះ អា​ហ័​ង ដែល​ជា​ជន​ដៃដល់​ ហើយ​កំពុងរត់​​គេចខ្លួន ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កំពុង​ស្រាវជ្រាវ​តាចម​ចាប់ខ្លួន​បន្ត ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ