ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះធម្មជាតិ​បំផ្លាញ​ផ្ទះប្រជា​ពលរដ្ឋអស់ច្រើនខ្នង​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​​ខ្យល់កន្ត្រាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ​បណ្តាល​ឱ្យ​លំនៅ​ឋានរបស់​​ប្រជាពលរដ្ឋដួលរ​លំ និ​ង​ប៉ើង​ដំបូល​១៣​ខ្នង​កាលពី​វេលា​ម៉ោង​៤​​រសៀល​​ថ្ងៃទី​៦ ​មេ​សា ឆ្នាំ​​២០២០​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​​មេឃ​​ព​ណ៌​ខ្មៅ​…

ខេត្តឧត្តរមានជ័យ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​​ខ្យល់កន្ត្រាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ​បណ្តាល​ឱ្យ​លំនៅ​ឋានរបស់​​ប្រជាពលរដ្ឋដួលរ​លំ និ​ង​ប៉ើង​ដំបូល​១៣​ខ្នង​កាលពី​វេលា​ម៉ោង​៤​​រសៀល​​ថ្ងៃទី​៦ ​មេ​សា ឆ្នាំ​​២០២០​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​​មេឃ​​ព​ណ៌​ខ្មៅ​ ​លុះ​​បន្តិចក្រោយមក ​ស្រាប់តែ​មានភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំងលាយឡំ​ជាមួយនឹង​ខ្យល់​​កន្ត្រាក់​ បណ្តាល​ឱ្យ​​ផ្ទះ​ខ្លះប៉ើង​ដំបូល និងផ្ទះ​​ខ្លះ​ទៀត​ដួល​រលំ​ដល់​ដី​។

លោក​នៅ​ សំដា​រា​រិ​ទ្ធ​ អភិបាលស្រុក​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹងថា ក្រោយ​​ពេលកើតហេតុ ​លោក​បាន ដឹកនាំ​ក្រុមការងារ​ រួម​ទាំង​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​ក្នុង​ឃុំ​ចំនួន​២​គឺ​ឃុំ​បាក់​អន្លូង​រង​គ្រោះ​ចំនួន​៥​ខ្នង ​ក្នុង​នោះ​ដួលរលំ​ដល់​ដី​ចំនួន​២ខ្នង ​ប៉ើង​ដំបូល​២ខ្នង និង​​វត្ត​១​​ធ្លាក់ចេញ​​ពី​ជើង​តាង​ ចំណែក​នៅ​​ឃុំត្រពាំង​ប្រាសាទ​ផ្ទះ​ចំនួន​៧​ខ្នង​បាន​ប៉ើង​ដំបូល​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ