ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ដើរ​រើស​ផ្លែ​សំរង បែរជា​ជួប​គ្រោះ​អកុសល​ដោយ​ស្មាន​មិន​ដល់

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​ម្នាក់​បាន​ដើរ​រើស​ផ្លែ​សំរង​នៅ​ក្នុង​ព្រៃ​ជ្រៅ ស្រាប់តែ​ជួប​គ្រោះ​ដ៏​ចៃដន្យ ដោយ​ត្រូវ​ដើមឈើ​ដួល​រលំ​សង្កត់ពីលើ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​៣…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នារី​ម្នាក់​បាន​ដើរ​រើស​ផ្លែ​សំរង​នៅ​ក្នុង​ព្រៃ​ជ្រៅ ស្រាប់តែ​ជួប​គ្រោះ​ដ៏​ចៃដន្យ ដោយ​ត្រូវ​ដើមឈើ​ដួល​រលំ​សង្កត់ពីលើ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២០ នៅ​ក្នុង​ព្រៃ​ជ្រៅ ស្ថិត​នៅ​ភូមិ​ទុន ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​តា​វែ ង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សា ណា​រី ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ និង​មិត្តភក្តិ​ដទៃ​ទៀត​បាន​នាំ​គ្នា​ដើរ​រើស​ផ្លែ​សំរង តែ​ជា​អកុសល​ក៏​ត្រូវ​ដើមឈើ​ដួល​រលំ​មក​ចំ ហើយ​សង្កត់ពីលើ​នារី​រង​គ្រោះ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង ។ ក្រោយមក​ក៏​ត្រូវ​បាន​បងប្អូន​ដឹក​យក​មក​លំនៅ​ដ្ឋា​ន​ឱ្យ​បងប្អូន​សាច់ញាតិ និង​សមត្ថកិច្ច​ត្រួតពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​លំនៅ​ដ្ឋា​ន​ជន​រង​គ្រោះ ហើយ​បាន​ធ្វើ​ពិនិត្យ​លើ​សាកសព​នារី​រង​គ្រោះ​រួចរាល់​ហើយ​ឃើញ​ថា នារី​រង​គ្រោះ​ពិតជា​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ដើមឈើ​រលំ​សង្កត់ពីលើ​ពិតប្រាកដ​មែន មិនមែន​ជា​រឿង​ឃាតកម្ម​អ្វី​នោះ​ទេ​។

ក្រោយ​ពី​បាន​ពិនិត្យ​រួចរាល់​ហើយ​នោះ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សាកសព​នារី​រង​គ្រោះ​ទៅ​ឱ្យ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ