ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេស្ប៉ាញថយចុះអ្នកស្លា.ប់ ឯអុីតាលីស្លា.ប់​ថ្មី​៦៣៦​នាក់

4 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​ប្រកាស​ថា ជាមួយ​អ្នក​ស្លាប់​ថ្មី​៦៣៧​នាក់​ ទាក់ទិន​នឹង​វីរុស​COVID-19 រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះចំនួន​អ្នក​ស្លាប់​បន្ត​ចុះ​ថយ ​មក​ដល់​ថ្ងៃ​ទី​៦​ មេ​សា​ នៅ​អេ​ស្ប៉ា​ញ សម្រាប់​៤​ថ្ងៃ​ជាប់​គ្នា…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​ប្រកាស​ថា ជាមួយ​អ្នក​ស្លាប់​ថ្មី​៦៣៧​នាក់​ ទាក់ទិន​នឹង​វីរុស​COVID-19 រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះចំនួន​អ្នក​ស្លាប់​បន្ត​ចុះ​ថយ ​មក​ដល់​ថ្ងៃ​ទី​៦​ មេ​សា​ នៅ​អេ​ស្ប៉ា​ញ សម្រាប់​៤​ថ្ងៃ​ជាប់​គ្នា ។

ទោះបី​យ៉ាងណា ​តុល្យការ​នៃ​អ្នក​ស្លាប់ ដែល​មានការ​ចុះ​ថយ​ខ្លះ​ចាប់តាំងពី​ឡើង​ដល់​កម្រិត​កំពូល ដល់​៩៥០​នាក់​ កត់សម្គាល់​ឃើញ​កាលពី​ថៃ្ង​ទី​២ ​មេ​សា អេ​ស្ប៉ា​ញ​នៅ​ជំរឿន​ឃើញ​អ្នក​ស្លាប់់​៩៣២​នាក់ កាលពី​ថ្ងៃ​ទី​៣​ មេ​សា និង​ថយ​មក​នៅ​ត្រឹម ៨០៩​នាក់​នា​ថ្ងៃ​ទី​៤​មេ​សា និង​៦៧៤​នាក់​ នា​ថ្ងៃ​ទី​៥​មេ​សា​ ។ ទន្ទឹម​នឹង​នេះ​ ប្រទេស​នោះ​មាន​អ្នក​ឆ្លង​ថ្មី​៤.២៧៣​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស ឡើង​ដល់​១៣៥.០៣២​នាក់​។

លោកស្រី​ MARIA JOSE SIERRA នាយិកា​រង​នៃ​មជ្ឈមណ្ឌល​សម្រប​សម្រួលការ​ប្រកាស​អាសន្ន​សុខា​ភិ​បាល នៃ​ក្រសួងសុខាភិបាល​អេ​ស្ប៉ា​ញ​ថ្លែង​ថា យើង​សង្កេត​ឃើញ​អត្រាកំណើន​នៃ​ការ​ឆ្លង​មានការ​ចុះ​ថយ ស្ទើរ​ក្នុង​គ្រប់​តំបន់​របស់​ប្រទេស ​។

អី​ុ​តា​លី​មាន​អ្នក​ស្លាប់​ថ្មី​៦៣៦​នាក់

យោង​តាម​តួលេខ​របស់​ផ្នែក​ការពារ​សី​ុ​វិល​អី​ុ​តា​លី​ថា ប្រទេស​នោះ​នា​ថ្ងៃ​ទី​៦​មេ​សា​កត់សម្គាល់​ឃើញ​អ្នក​ស្លាប់​ថ្មី​ដោយសារ​វីរុស​៦៣៦​នាក់ តែ​ចំនួន​អ្នក​ឆ្លង​ថ្មី​មានការ​ចុះ​ថយ​យ៉ាង​ច្បាស់​។ កាលពី​ថ្ងៃ​ទី​៥​មេ​សា​ប្រទេស​នេះ​ប្រកាស​ពី​អ្នក​ស្លាប់​ថែម​៥២៥​នាក់​។

សរុប​ចាប់​តាំង​ពីកើត​មានការ​ឆ្លង​ក្នុង​ប្រទេស​នេះ​ ពី​ថ្ងៃ​ទី​២១ ​កុម្ភៈ​ មក អី​ុ​តា​លី​ជំរឿន​ឃើញ​អ្នក​ស្លាប់​ដោយ​សារ​វីរុសដល់​ទៅ​១៦.៥២៣​នាក់​ ជា​តុល្យការ​ផ្លូវការ​ធ្ងន់​បំផុត​លើ​ពិភពលោក ​។ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ ចំនួន​អ្នក​ឆ្លង​វីរុស នៅ​អី​ុ​តា​លី​មាន​៣.៥៩៩​នាក់ ឡើង​ដល់​សរុប​១៣២.៥៤៧​នាក់​៕

អត្ថបទសរសេរ ដោយ