ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​ជាប់​គ្នា អណ្តាតភ្លើង​លេប​ត្របាក់​ជញ្ជ្រាំង​ស្រូវ និង​ចំការ​ប្រេងខ្យល់​២​កន្លែង​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អណ្តាតភ្លើង​បាន​ឆាបឆេះ​ជញ្ជ្រាំង​​ស្រូវ ហើយ​រាលដាល​ឆេះ​ដល់​ដើម​ប្រេងខ្យល់​អស់​ជិត​១០​ហិ​កតា ថែម​ទាំង​រាលដាល​ទៅ​ជិត​ផ្ទះ​អ្នកស្រុក​ទៀត​ដោយ​មិនដឹង​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​រាលដាល​ឆេះ​ដល់​ផ្ទះសម្បែង​របស់​ពួក​គាត់ ក៏​ប៉ុន្តែ​សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​មក​ជួយ​អន្តរាគមន៍​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា ។…

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អណ្តាតភ្លើង​បាន​ឆាបឆេះ​ជញ្ជ្រាំង​​ស្រូវ ហើយ​រាលដាល​ឆេះ​ដល់​ដើម​ប្រេងខ្យល់​អស់​ជិត​១០​ហិ​កតា ថែម​ទាំង​រាលដាល​ទៅ​ជិត​ផ្ទះ​អ្នកស្រុក​ទៀត​ដោយ​មិនដឹង​មូលហេតុ​នៃ​ការ​ឆាបឆេះ​នេះ​ទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​រាលដាល​ឆេះ​ដល់​ផ្ទះសម្បែង​របស់​ពួក​គាត់ ក៏​ប៉ុន្តែ​សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​មក​ជួយ​អន្តរាគមន៍​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​អគ្គី​ភ័យ​ឆាបឆេះ​ជញ្ជ្រាំង​ស្រូវ និង​ចំការ​ប្រេងខ្យល់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ហើយ​អគ្គិភ័យ​នេះ​ឆាបឆេះ​អស់​ចំការ​ប្រេងខ្យល់​ជាង​៩​ហិ​កតា តែ​ត្រូវ​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់​។

សមត្ថកិច្ច​បន្ត​ថា ប៉ុន្តែ​ស្រាប់តែ​នៅ​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមេសា​នេះ ក៏​មាន​ភ្លើង​ឆេះ​ជញ្ជ្រាំង​ស្រូវ​ម្តងទៀត​អស់​ចំនួន​៤៥​ហិ​កតា និង​ដើម​ប្រេងខ្យល់​មួយ​ចំនួន​នៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប ហើយ​ថែម​ទាំង​បាន​រាលដាល​ទៅ​ជិត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ណ៍​យ៉ាង​ខ្លាំង និង​នាំ​គ្នា​ជួយ​ពន្លត់ ដើម្បី​ការពារ​ផ្ទះ​រៀង​ៗ​ខ្លួន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ដំណឹង​ថា​មាន​ភ្លើង​ឆេះ​ភ្លាម កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​បា​វិត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​ស្រុក​ទាំង​៣​ទៀត ព្រម​កម្លាំង​នគរបាល​ក្រុង​បា​វិត បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៥​គ្រឿង មក​ជួយ​បាញ់​ពន្លត់​នៅ​ចំការ​ដើម​ប្រេងខ្យល់​អស់​ទឹក​ចំនួន​៩​រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាន់​ពេលវេលា ដោយ​មិន​បណ្ដាល​ឱ្យ​មនុស្ស​រងគ្រោះថ្នាក់ និង​ឆេះ​ដល់​ផ្ទះ​អ្នក​ភូមិ​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្នុង​ខណៈនោះ​ក៏​មាន​វត្តមាន​លោក​លឹ​ម សៀង​ហេង អភិបាលក្រុង​បា​វិត និង​លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត មក​ជួយ​ពន្លត់​អគ្គិភ័យ​នេះ រហូត​គ្រប់គ្រង​ស្ថាន​ការ​ទាន់​ពេល​ដែរ​។

គួរ​បញ្ជាក់​ថា កាលពី​នៅ​ម៉ោង​១១​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា​នោះ គឺ​មាន​ភ្លើង​អគ្គិភ័យ​ឆេះ​ជញ្ជ្រាំង​ស្រូវ​ទ្រង់ទ្រាយ​ធំ បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច ហើយ​ការ​ឆាបឆេះ​នេះ បាន​ឆេះ​ជញ្ជ្រាំង​ស្រូវ​អស់​ចំនួន​៤៥​ហិ​កតា និង​ដើម​ប្រេងខ្យល់​អស់​មួយ​ចំនួន​នៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប លុះ​រហូត​ដល់​ម៉ោង​១​និង​២៥​នាទី​រសៀល ទើប​សមត្ថកិច្ច​អាច​គ្រប់គ្រង និង​ពន្លត់​បាន​ដោយ​ជោគជ័យ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ការ​ឆាបឆេះ​ជា​បន្តបន្ទាប់​នៅ​កន្លែង​ផ្សេង​គ្នា​នេះ សមត្ថកិច្ច​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ ដែល​បណ្ដាល​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​នេះ​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដោយ​សង្ស័យ​ថា មាន​មនុស្ស​លួច​ដុត ទើប​ភ្លើង​ឆាបឆេះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ