រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មិនមានការផាកពិន័យណាមួយ ចំពោះអ្នកមិនគោរពបំរាមនោះទេ ប៉ុន្តែអង្វរ.កប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នាចូលឆ្នាំខ្មែរ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៧ មេសា ឆ្នាំ២០២០ នៅវិមានសន្តិភាពស ម្តេចតេជោហ៊ុន សែនបានបញ្ជាក់ថា៖ «យើងមិនបានបិទប្រទេសទេ ! យើងមិនបានដាក់បំរាមគោចរទេ ព្រោះគ្មានច្បាប់ ដើម្បីដាក់ទេ ។ តែថា យើងសុំអង្វករកុំធ្វើដំណើរអី! នៅសប្បាយជុំកូន ចៅកុំឲ្យពិបាក ។
តែយើងគ្មានសិទ្ធិផាកពិន័យគាត់ទេ អុីចឹងសុំឱ្យអ្នកច្បាប់ទាំងឡាយដែលចេះតែនិយាយថា ធ្វើអីញ្ចឹងត្រូវ ហើយថា បើអត់មានធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នទេ រដ្ឋមិនអាចផាកពិន័យទេ ។ អុីចឹង ត្រូវយល់រដ្ឋាភិបាលត្រូវមានឧបករណ៍ក្នុងដៃ បើនិយាយស្តាប់គ្នាមិនបានទេ ប្រកាសភ្លាមបំរាមគោចរភ្លាមថាត្រឹមម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ អ្នកត្រូវគោរព»។
សម្តេចបន្តថា នៅប្រទេសហ្វីលីពីន គេដាក់បទបញ្ជារហូតដល់ចេញបញ្ជាក់បាញ់សម្លាប់ រហូតស្លាប់ម្នាក់ ប៉ុន្តែកម្ពុជាមិនធ្វើបែបនេះទេ ។ យើងធ្វើច្បាប់ស្តីពីការគ្រប់គ្រង ប្រទេស ជាតិស្ថិតក្នុងភាពអាសន្ន គ្រាន់តែចង់ច្បាប់មួយដើម្បីឲ្យប្រជាពលរដ្ឋធ្វើ បើអ្នកមិនគោរព គឺត្រូវទទួលពិន័យ ហើយវិសាលភាពនោះអាចប្រកាសទូទាំងប្រទេស ឬប្រកាសផ្នែកណា មួយនៅក្នុងប្រទេស។
សម្តេចបន្ថែមថា ការផាកពិន័យគ្មានទេ ប៉ុន្តែខ្ញុំសូមអង្វករដល់ពលរដ្ឋថា សុំយោគយល់ ហើយការយល់យោគនេះ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយបញ្ហានេះមិនបានធ្វើឲ្យមនុស្សទុកចិត្តគ្នាផងដែរ។ ដូច្នេះ គួរយកការមិនទុកចិត្តគ្នានោះនៅឲ្យឆ្ងាយពីគ្នាតែម្តងទៅ ដើម្បីការឆ្លងជំងឺកូវីដ១៩ ៕
ចែករំលែកព័តមាននេះ