ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​ដែល​រក​ឃើញ​ថា មាន​ផ្ទុក​កូ​វី​ដ​១៩​កាលពី​ប៉ុន្មាន​ថ្ងៃមុន ធូរស្បើយ​ហើយ

4 ឆ្នាំ មុន

ប្រទេស​អា​មេ​រិ​ក ៖ សត្វ​ខ្លា​ឈ្មោះ Nadia ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ នៅ​ទីក្រុង​ញូ​វ​យ៉​ក និង​សត្វ​ខ្លា​៦​ក្បាល​ផ្សេង​ទៀត ដែល​មាន​រោគ​សញ្ញា​ក្អក​ស្ងួត​នៅ​ក្នុង​សួនសត្វ Bronx ត្រូវ​បាន​គេ​ឃើញ​ថា…

ប្រទេស​អា​មេ​រិ​ក ៖ សត្វ​ខ្លា​ឈ្មោះ Nadia ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ នៅ​ទីក្រុង​ញូ​វ​យ៉​ក និង​សត្វ​ខ្លា​៦​ក្បាល​ផ្សេង​ទៀត ដែល​មាន​រោគ​សញ្ញា​ក្អក​ស្ងួត​នៅ​ក្នុង​សួនសត្វ Bronx ត្រូវ​បាន​គេ​ឃើញ​ថា ធូរស្បើយ​ជា​ច្រើន នៅ​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​បាន​ប្រើ​ថ្នាំ និង​ការ​សម្រាក​។

លោក Paul Calle ប្រធាន​ពេទ្យសត្វ​សម្រាប់​សួនសត្វ Bronx នៃ​សមាគម​អភិរក្ស​សត្វព្រៃ បាន​​និយាយ​នៅ​ក្នុង​ការ​ពិពណ៌នា​ប្រាប់​រ៉​យ​ទ័​រថា​៖ «​អ្នក​ថែរក្សា​សត្វ​បាន​មើលថែ​ពួក​វា ជា​មួយ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​ការ​រលាក​»​។

គេ​បាន​ប្រើប្រាស់​ថ្នាំ​ផ្សះ (​អង់​ទី​ប្យូ​ទិ​ក​) ទៅ​លើ​ខ្លា និង​តោ​ខ្លះ​ៗ នៅ​ក្នុង​ចំណោម​ខ្លា​៤​ក្បាល និង​តោ​៣​ក្បាល​។ សត្វ​ទាំងនេះ មាន​ស្ថានភាព​ជំងឺ​ស្រាល ហើយ​ត្រូវ​រំពឹង​ថា នឹង​ជា​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

នោះ​រួម​បញ្ចូល​ទាំង Nadia អាយុ​៤​ឆ្នាំ ដែល​ជា​សត្វ​ខ្លា​ម៉ា​ឡេ​។ វា​បាន​ឈប់​ស៊ី​ចំណី ហើយ​ត្រូវ​បាន​គេ​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ លើ​វា​តែ​មួយ​គត់​។ នេះ​ក៏​ដោយសារ​តែ​គេ​មិន​អាច​ចាក់​ថ្នាំ​សន្លប់​ទៅ​លើ​សត្វ​ទាំងអស់​ក្នុង​សួនសត្វ​។ សំណាក​ដែល​បាន​មក​ពី​ច្រមុះ និង​បំពង់ក និង​វត្ថុ​រាវ​ពី​សួត​របស់ Nadia ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ពេទ្យសត្វ​នៅ​សាកលវិទ្យាល័យ Cornell និង សាកល​វិទ្យាល័យ Illinois ដែល​បាន​ធ្វើតេស្តរ​កកូ​វី​ដ​១៩​។

លោក Calle បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ​ថា Nadia គឺជា​ករណី​ដែល​គេ​ដឹង​ដំបូង​បង្អស់​នៃ​ការ​ឆ្លង​មេរោគ​ពី​មនុស្ស​ទៅ​លើ​សត្វ ហើយ​អាច​ធ្វើ​ឱ្យ​សត្វ​ឈឺ​បាន​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។

ប៉ុន្តែ​ក្រុម​មន្ត្រី​ជឿជាក់​ថា នេះ​ជា​ករណី​ប្លែក ព្រោះ​សត្វ​ខ្លា​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​បុគ្គលិក​សួនសត្វ ដែល​គ្មាន​រោគ​សញ្ញា​ទាល់តែ​សោះ​។ លោក Calle បាន​និយាយ​ថា សួនសត្វ​មិន​បានដឹង​ថា បុគ្គលិក​ណា​ម្នាក់ បាន​ចម្លង​ទៅ​ឱ្យ​សត្វ​ខ្លា​នេះ​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ