ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស ត្រូវ​នៅ​ផ្នែក​កម្រិត​​ធ្ងន់ ក្រោយ​កូ​វី​ដ​១៩​ធ្វើទុក្ខ​កាន់​តែ​​ខ្លាំង

4 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ តាម​សារព័ត៌មាន Aljazeera បានឱ្យ​ដឹង​ថា ការិយាល័យ​របស់​លោក​នាយក​​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​និយាយ​ថា ស្ថានភាព​របស់​លោក​កាន់តែ​អាក្រក់​ទៅ​ៗ…

ប្រទេស​អង់គ្លេស ៖ តាម​សារព័ត៌មាន Aljazeera បានឱ្យ​ដឹង​ថា ការិយាល័យ​របស់​លោក​នាយក​​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​និយាយ​ថា ស្ថានភាព​របស់​លោក​កាន់តែ​អាក្រក់​ទៅ​ៗ ចាប់តាំងពី​ត្រូវ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​មាន​រោគ​សញ្ញា​កូ​វី​ដ​១៩ ហើយ​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ផ្នែក​ព្យាបាល​ជំងឺ​ធ្ងន់​។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ក្រោយ​ពី​បាន​ស្នាក់​នៅផ្ទះ​ព្យាបាល​ដោយ​ខ្លួនឯង​អស់​រយៈពេល​១០​ថ្ងៃ ក្រោយ​រក​ឃើញ​ថា មាន​ជម្ងឺ​កូ​វី​ដ​១៩​។ ដំបូង​ឡើយ គេ​គិត​ថា ការ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នេះ គឺ​មិនមែន​ជា​ការ​បន្ទាន់​អ្វី​ទេ​។ អ្នកនាំពាក្យ​បាន​ប្រាប់​ថា នេះ​គឺជា​ជំហាន​ប្រុង​ប្រយ័ត្ន​ជា​មុន ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​នៅ​តែ​មាន​រោគ​សញ្ញា​ជាប់លាប់​ក្នុង​រយៈពេល​១០​ថ្ងៃ បន្ទាប់​ពី​ការ​ធ្វើតេស្ត​រក​វីរុស​វិជ្ជមាន​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​សុខាភិបាល សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​មិន​គួរ​ឱ្យ​ជឿ​របស់​ពួក​គេ ហើយ​ជំរុញ​ឱ្យ​សាធារណជន​បន្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ឱ្យ​ស្នាក់​​នៅ​ក្នុងផ្ទះ និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។ តែ​នៅ​ពេល​នេះ ស្រាប់តែ​មាន​ព័ត៌មាន​ថា លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​បន្ទប់​ព្យាបាល​ជំងឺ​កម្រិត​ធ្ងន់​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ចំនួន​អ្នក​បាត់បង់​ជីវិត​នៅ​សហរដ្ឋអាមេរិក​បាន​កើន​លើស​ពី ១០០០០​នាក់ និង​ចំនួន​អ្នក​ឆ្លង​មាន ៣៥៦០០០​ករណី​។ ចំណែកឯ​ប្រទេស​អេ​ស្ប៉ា​ញ បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​ជាង​៤០០០​ករណី ជាមួយនឹង​ការ​បាត់​បង់ជីវិត​ថ្មី​ជាង ៦០០​នាក់ នៅ​ថ្ងៃ​ទី​៤ ដែល​ចំនួន​សរុប​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​។

យោង​តាម​ទិន្នន័យ​ចងក្រង​ដោយ​សាកលវិទ្យាល័យ Johns Hopkins បានឱ្យ​ដឹង​ថា នៅ​ទូ​ទាំង​ពិភពលោក​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​ឡើង​ដល់ ៧៣០០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ Aljazeera (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ