ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវ​ភរិយា​អភិបាល​រាជធានី​ភ្នំពេញ ចែកអំណោយ​ដល់​សិស្ស​អក្ខ​រកម្ម​នៅ​ខណ្ឌ​ដូន​ពេញ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលា​ខណ្ឌ​ដូ​នពេញ បាន​រៀប​ចំ​ពិធីចែក​អំណោយ​ដល់​សិស្ស​អក្ខរកម្ម​ និង​សិស្ស​ក្រីក្រ​ចំនួន​១៧៥​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៨ កញ្ញា ២០១០ ក្រោម​អធិបតី​ភាពលោក​ជំទាវ​​ជុំ សាមីន កែប ជុតិមា ប្រធាន​សមា​គម​នារី​កម្ពុជា ដើម្បី​សន្តិ​ភាព​ ​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ និង​មាន​ការ​ចូល​រួម​ពី​លោកសុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូន​ពេញ អភិបាល​រង ចៅ​សង្កាត់​ទាំង​១១

រាជធានីភ្នំពេញ ៖ សាលា​ខណ្ឌ​ដូ​នពេញ បាន​រៀប​ចំ​ពិធីចែក​អំណោយ​ដល់​សិស្ស​អក្ខរកម្ម​ និង​សិស្ស​ក្រីក្រ​ចំនួន​១៧៥​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៨ កញ្ញា ២០១០ ក្រោម​អធិបតី​ភាពលោក​ជំទាវ​​ជុំ សាមីន កែប ជុតិមា ប្រធាន​សមា​គម​នារី​កម្ពុជា ដើម្បី​សន្តិ​ភាព​ ​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ និង​មាន​ការ​ចូល​រួម​ពី​លោកសុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូន​ពេញ អភិបាល​រង ចៅ​សង្កាត់​ទាំង​១១​ ។

លោក​​អភិបាល​ខណ្ឌ​ដូនពេញ​បាន​មាន​ប្រសាសន៍​ថា ខណ្ឌ​​ដូនពេញ​​មាន​ថ្នាក់​អក្ខ​រកម្ម​២​កន្លែង​ ក្នុងនោះ​ភូមិទី​២ មាន​ចំនួន​៤ថ្នាក់ សិស្ស​អក្ខរកម្ម​ចំនួន​៩៧​នាក់ និង​ភូមិ​ទី២២ មាន​មួយ​ថ្នាក់​ សិស្ស​អក្ខ​រ​កម្ម​ចំនួន​២៧​នាក់ ហើយ​តាម​បណ្តា​សង្កាត់​នីមួយៗ​មានសិស្ស​ក្រីក្រ​ចំនួន​៥នាក់​​សរុប​ចំនួន​​១៧៥​នាក់ ដែល​ត្រូវ​បានទទួល​អំណោយ​នៅថ្ងៃនេះ ។

ខណ្ឌ​​ដូនពេញ​ជា​ខណ្ឌ​មួយស្ថិត​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ហើយ​ជា​ខណ្ឌ​មាន​ការ​រីក​ចំរើន​​អភិវឌ្ឍន៍​លឿន​គ្រាន់បើ តែ​ទោះ​ជា​មានការ​រីក​ចំរើន​យ៉ាង​ណាក្តី ក៏​ស្ថាន​ភាព​ក្រី​ក្រ​របស់​ប្រជា​ពលរដ្ឋ​នៅតែ​រុញ​ច្រាន​ឱ្យ​កុមារ​ដល់​អាយុ​ចូល​រៀន​​បែរ​ជា​ខក​ខាន​ពុំ​បាន​ចូូល​រៀន​ទៅវិញ ដោយ​មូលហេតុ​មាន​ជីវ​ភាព​ខ្វះ​ខាត​នៅ​ក្នុង​គ្រួ​សារ ។

ក្នុង​ពិធី​ចែកអំណោ​យនេះ​ដែរ លោកជំទាវ​ជុំ សាមីន កែប ជុតិមា បានថ្លែង​ថា ការអប់រំគឺ​ជា​​កត្តា​ដ៏​សំខាន់​បំផុត​ដែល​អាច​រំដោះ​មនុស្ស​ឱ្យ​រួច​ផុត​ចេញពី​ភាព​ក្រី​ក្រ​ឆ្ពោះ​ទៅ​រក​មនុស្ស​​ដែល​ប្រកប​ដោយ​ធនធាន​ មានចំណេះ​ដឹង ចំណេះ​ធ្វើ សីល​ធម៌ និង​ពលរដ្ឋ​ដ៏​ល្អ ​អាច​ចូលរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​សង្គម​ឱ្យ​មាន​ការ​រីកចំរើន​ជា​បន្ត​ទៀត ។ ព័ត៌​មាន​លំអិតនឹង​ផ្សាយជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែ​តកោះ​សន្តិ​ភាព ៕