ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ព្រមាន​ថា ​កម្ពុជា​នៅ​មាន​ហា​និភ័យ​ខ្ពស់​ចំពោះ​កូ​វី​ដ​១៩ ហើយ​សូម​ប្រយ័ត្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​នៅ​ថ្ងៃនេះ​បាន​ថ្លែង​ថា ​ប្រទេស​កម្ពុជា​នៅ​មាន​ហានិភ័យ​ខ្ពស់​នៅឡើយ ​ចំពោះ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ ហើយ​អំពាវនាវ​ប្រជាជន​អោយ​បន្ត​ការ​ប្រុង​ប្រយ័ត្ន បើ​ទោះបីជា​ស្ថានភាព​កូ​វី​ដ១៩​នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ មាន​ភាពល្អ​ប្រសើរ​ច្រើន ​។…

សម្តេច​តេ​ជោ ​ហ៊ុន ​សែន ​នៅ​ថ្ងៃនេះ​បាន​ថ្លែង​ថា ​ប្រទេស​កម្ពុជា​នៅ​មាន​ហានិភ័យ​ខ្ពស់​នៅឡើយ ​ចំពោះ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ ហើយ​អំពាវនាវ​ប្រជាជន​អោយ​បន្ត​ការ​ប្រុង​ប្រយ័ត្ន បើ​ទោះបីជា​ស្ថានភាព​កូ​វី​ដ១៩​នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ មាន​ភាពល្អ​ប្រសើរ​ច្រើន ​។

សម្តេច​បាន​ទាញ​ការ​ចាប់អារម្មណ៍​ថា​ ស្ថានការណ៍​កូ​វី​ដ​១៩​​អាច​នឹង​អូស​បន្លាយ​ពេលវេលា​យូរ ហើយ​ទាម​ទារ​អោយ​មានការ​ប្រយ័ត្ន ​។

សម្តេច​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ ​ដែល​កម្ពុជា​ត្រូវ​មាន​យុ​ទ្ធសាស្ត្ររយៈ​ពេល​វែង ​ដើម្បី​ប្រ​យុ​ទ្ឋ​នឹង​ជំងឺ​កូ​វី​ដ​១៩​​ និង​ផល​ប៉ះពាល់​របស់​វា ​។

មួយ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ករណី​ជា​សះស្បើយ​បាន​មាន​កាន់តែ​ច្រើន ខណៈដែល​ចំនួន ករណី​ថ្មី​មាន​តិចតួច​បំផុត ​ឬ​គ្មាន​សោះ​ថ្ងៃ​ខ្លះ ​។

នៅ​ថ្ងៃនេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា មាន​អ្ន​កជា​សះស្បើយ​ចំនួន​ប្រាំ​នាក់​ និង​រក​ឃើញ​ករណី​ថ្មី​ម្នាក់​ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ