ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​១១​ចំណុច ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​១១​ចំណុច ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​១១​ចំណុច ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ។

យោង​តាម​សេចក្តី​អំពាវនាវ​ស្តី​ពី​ការ​បង្ការ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៣ ដល់​១៦ ខែមេសា ឆ្នាំ​២០២០ ខាង​មុខ​នេះ សម្តេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោករ សូម​ថ្លែង​នូវ​ការ​កោតសរសើរ​ប្រកបដោយ​ក្តី​មោទនភាព​ជាទី​បំផុត​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់​ដែល​មាន​ឆ​ន្ទះ​ក្នុង​ការ​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​យ៉ាង​ផុលផុស​ក្នុង​ពេល​ធ្វើ​ចរាចរណ៍​ដែល​រួច​ចំណែក​ការ​កាត់​បន្ថយ ការ​បាត់បង់​ជីវិត​រង​របួស និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នា​ពេល​កន្លង​ទៅ ។

សម្តេច​បន្ត​ថា ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​យូរអង្វែង​ដែល​អាច​កើតឡើង​ភ្លាម​ៗ ក្នុង​ករណី​អ្នក​ប្រើប្រាស់​ផ្លូវ​មានការ​ធ្វេសប្រហែស ឬ​ខ្ជីខ្ជា​មិន គោរ​ច្បាប់ ។ ក្នុង​ឱកាស​ដែល​ទូ​ទាំង​ប្រទេស​កំពុង​តែ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ស្រប​ពេល​ដែល​យើង​នឹង​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦​ខែមេសា ឆ្នាំ​២០២០​ខាង​មុខ​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គ្នា សូម​អំពាវនាវ​ដល់​សាធារណជន​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​បន្ថែម​លើ​ការ​អនុវត្ត​គ្រប់​វិធានការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ សូម​មេត្តា​ខិតខំ​យកចិត្តទុកដាក់ ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​តាម​វិធានការ​ដូច​ជា

១. ត្រូវ​ពាក់​មួយ​សុវត្ថិភាព​ជា​និច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ទោចក្រយានយន្ត​ទោះ​ជិត ឬ​ឆ្ងាយ គ្រប់ពេលវេលា ។ ២.​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់ខាត ។ ៣.​មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជា​ដាច់ខាត ។ ៤.​ត្រូវ​គោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្តាំ​ជា​និច្ច ។ ៥.​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត​សុវត្ថិភាព​ជា​និច្ច ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត ។ ៦.​មិន​ត្រូវ​បត់ ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង ។ ៧.​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេក​យានយន្ត​ជា​ប្រចាំ ពិសេស​ត្រូ​ត​ពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ ។​ល​។ ៨.​សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូម​មេត្តា​កុំ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ​ក្នុង​ឱកាស​នេះ ។

៩. មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក​ជា​ដាច់ខាត ។ ១០. ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច ប្រកបដោយ​សីលធម៌​យោគយល់​អា​ធ្យា​ស្រ័យ ។ ១១. សូម​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ មេត្តា​យោគយល់​ចំពោះ​ការ​ប្រកាន់​យក​វិធានការ​ច្បាប់​ដ៏​តឹង​រឹង​ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ។ ដើម្បី​ចៀង​វាង​ពី​ការ​ប្រឈម​ចំពោះ​ផ្លូវច្បាប់ សូម​បងប្អូន​គោរព​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍ ឲ្យ​បាន​ខ្ពាប់​ខ្ជូ​ន ដើម្បី​ការពារ​អាយុជីវិត​ខ្លួន​ផ្ទាល់ ដើម្បី​ភាព​សុខដុម​រម្យ​នា​ក្នុង​សង្គម​គ្រួសារ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន និង​ដើម្បី​រួម​គ្នា​លើកកម្ពស់​កិត្តិយស សេចក្តី​ថ្លៃថ្នូ​របស់​ប្រទេស​ជាតិ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ