ម្តាយរបស់អ្នកចាត់ការទូទៅក្លិប Manchester City បាត់បង់ជីវិតដោយកូវីដ១៩
ម្តាយរបស់លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លិប Manchester City គឺលោកស្រី Dolors Sala Carrio…
ម្តាយរបស់លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លិប Manchester City គឺលោកស្រី Dolors Sala Carrio…
ម្តាយរបស់លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្លិប Manchester City គឺលោកស្រី Dolors Sala Carrio បានទទួលមរណភាពហើយ កាលពីម្សិលមិញ ក្នុងវ័យ៨២ឆ្នាំនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ បន្ទាប់ពីឆ្លងវីរុស COVID-19 នេះបើយោងតាមការចុះផ្សាយពី BBC ។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្លិប Manchester City បានបញ្ជាក់ឱ្យដឹងថា«អ្នកគ្រប់គ្នាទាំងអស់សូមចូលរួមជាមួយក្លិប ដើម្បីផ្ញើការអាណិតអាសូរអស់ពីចិត្តនៅពេលវេលាដ៏សែនឈឺចាប់បំផុតនេះដល់លោក Pep គ្រួសាររបស់លោក និងមិត្តភក្តិទាំងអស់» ។
កាលពីខែមុនលោក Pep Guardiola ទើបតែបានបរិច្ចាគ ១លានអឺរ៉ូ ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស ដែលបានឆ្លងរីករាលដាលដល់ប្រជាជនទូទាំងពិភពលោកជាង ១,៣៤៦,០០០ករណី និងចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងដល់ ៧៤,៦៥៤នាក់គិតត្រឹមព្រឹកថ្ងៃទី ៧ ខែ មេសា នេះ ។
ជាមួយគ្នានេះក្លិបបិសាចក្រហម Manchester United និងអតីតក្លិបចាស់របស់លោក Barcelona ក៏បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះក៏បាត់បង់នេះ ៕
ចែករំលែកព័តមាននេះ