ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​តវ៉ា​តាម​ទី​សាធា​រណៈ​ក្រោយ​ពេល​សួន​ប្រជាធិប​តេយ្យ​ត្រូវ​​សម្ពោធ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សួន​ច្បារ​ទី​លាន​​ប្រជា​​ធិប​តេយ្យ​ដែល​សាលា​រាជ​ធានី​ភ្នំពេញ ស្ថាបនា​ឡើង​តាំង​ពី​​ខែ​កក្កដា មក​នោះ​ ពេល​នេះ​ស្ថាបនា​រួច​រាល់​ទាំង​ស្រុង​១០០% ហើយ​ដែល​សាលា​រាជ​ធានី​ភ្នំពេញ នឹង​គ្រោង​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ក្នុង​អំឡុង ​​ថ្ងៃ​ទី​៣ ឬ​ទី​៤ វិចិ្ឆកា នេះ​​តទៅ។ កា​រ​​​ស្ថាបនា​​សួន​ប្រជា​ធិប​តេយ្យ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​មាន​ន័យ​ថា អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ មាន​បំណង​​បញ្ចប់​ការ​​តវ៉ា​ផ្សេងៗ​របស់​ប្រជា​ពល​រដ្ឋ​ ជា​ពិសេស

រាជធានីភ្នំពេញ ៖ សួន​ច្បារ​ទី​លាន​​ប្រជា​​ធិប​តេយ្យ​ដែល​សាលា​រាជ​ធានី​ភ្នំពេញ ស្ថាបនា​ឡើង​តាំង​ពី​​ខែ​កក្កដា មក​នោះ​ ពេល​នេះ​ស្ថាបនា​រួច​រាល់​ទាំង​ស្រុង​១០០% ហើយ​ដែល​សាលា​រាជ​ធានី​ភ្នំពេញ នឹង​គ្រោង​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ក្នុង​អំឡុង​​ថ្ងៃ​ទី​៣ ឬ​ទី​៤ វិចិ្ឆកា នេះ​​តទៅ។ កា​រ​​​ស្ថាបនា​​សួន​ប្រជា​ធិប​តេយ្យ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​មាន​ន័យ​ថា អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ មាន​បំណង​​បញ្ចប់​ការ​​តវ៉ា​ផ្សេងៗ​របស់​ប្រជា​ពល​រដ្ឋ​ ជា​ពិសេស​គណ​បក្ស​ជំទាស់​នៅ​តាម​ទី​សាធា​រណៈ​ផ្សេងៗ​ ដែល​តំរូវ​​ឱ្យ​មាន​ការ​កំណត់​ទីតាំង​មួយ​ច្បាស់​លាស់​ គឺ​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​នេះ​តែ​ម្តង។ ទីលាន​​សួន​ប្រជា​ធិប​តេយ្យ​ មាន​ទី​តាំង​ស្ថិត​នៅ​ខាង​លិច​សួន​ច្បារ​​បង្កាន់​ដៃ​ស្ពាន​នាគ​ខាង​កើត មជ្ឈ​មណ្ឌល​​ពាណិជ្ជ​កម្ម​កាណា​ឌី​យ៉ា ​ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ ឬ​ខាង​ត្បូង​ស្ថាន​ទូត​សហ​រដ្ខ​អាមេ​រិក ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ។

លោក​សំ សាមុត ប្រធាន​សួន​ច្បារ​ និង​​ជា​បុគ្គលិក​នៃ​មន្ទីរ​សាធា​រណ​ការ​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ទីលាន​ប្រជា​ធិប​តេយ្យ​នេះ​ចាប់​ផ្តើម​ស្ថាបនា​កាល​​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១០ នឹង​ត្រូវ​បញ្ចប់​ក្នុង​​ខែ​តុលា នេះ​ មាន​រយៈ​ពេល​៣​ខែ ទើប​​រួច​រាល់​​ជា​ស្ថាពរ។ ដោយ​មាន​រៀប​ការ៉ូឡា​​លើ​ខឿន​ព័ទ្ធ​ជុំ​វិញ​ទី​លាន​ប្រជា​ធិប​តេយ្យ។ ទីលាន​នេះ​មាន​ទំហំ​ផ្ទៃ​ដី​ជាង​១​ហិក​តា ដោយ​មាន​ទទឹង​​ប្រវែង​៥៧​ម៉ែត្រ បណ្តោយ​២១០​ម៉ែត្រ ហើយ​មាន​ដាំ​ស្មៅ​ចែក​សួន​តូចៗ​ពីរ និង​រៀប​ការ៉ូឡា​ផ្ទៃ​ឱ្យ​​ធំ​ទូលាយ​ងាយ​ស្រួល​ឈរ ឬ​អង្គុយ​ ហើយ​មាន​ការ​ស្ថាបនា​បង្គន់​អនាម័យ​​​ធំ​មួយ​មាន​​ចំនួន​១០​បន្ទប់ ដែល​ពេល​នេះ​​ត្រូវ​បាន​ស្ថាបនា រួច​រាល់​​ទាំង​ស្រុង​ហើយ។

មន្ត្រី​សាលា​រាជ​ធានីភ្នំពេញ បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ ​ដែល​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​​ជា​ប្រទេស​កាន់​លទ្ធិ​​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស​រយៈ​ពេល​​តែ​១៧​ឆ្នាំ​ប៉ុណ្ណោះ បាន​ឈានដល់​ការ​កសាង​ទីលាន​ប្រជា​ធិប​តេយ្យ​មួយ​ត្រឹម​ត្រូវ​ឱ្យ​ប្រជា​ជន និង​បក្ស​នយោ​បាយ​នានា​​​រាប់​ទាំង​បក្ស​ប្រឆាំង​ផង​ ​សំរាប់​​ការ​បញ្ចេញ​មតិ​ត្រឹម​ត្រូវ​ងាយ​ស្រួល​ក្នុង​ការ​​ការ​ពារ​សន្តិ​សុខ​ សុវត្ថិ​ភាព និង​សណ្តាប់​ធ្នាប់​​ជូន​ពួក​គាត់ ដែល​ការ​​សាង​សង់​​នេះ គឺ​ជា​ឆន្ទៈ​​ដ៏​ល្អ និង​គិត​គូរ​សុខ​​ទុក្ខ​​របស់​ប្រជា​ជន និង​អ្នក​នយោ​បាយ​ពិតប្រាកដ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​​បាន​គិត​គូរ​ហើយ ​ដែល​កាល​​ពី​៦០​​ឆ្នាំ​មុន​ពុំ​ធ្លាប់​មាន​ទីលាន​បែប​នេះ​ទេ។
លោក​​លី សាវ៉េត នាយក​រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ តុលា នេះ​ថា សាលារាជ​ធានី​ភ្នំពេញ មាន​គំរោង​ធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​អំឡុង​​ថ្ងៃ​ទី​៣ ឬ​ទី​៤ វិចិ្ឆកា ឆ្នាំ​២០១០ ដើម្បី​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​ជា​ផ្លូវ​។ ឯ​កម្ម​វិធី​សម្ពោធ​​ច្បាស់​លាស់​រង់​ចាំ​​ការ​សំរេច​របស់​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានីភ្នំពេញ នៅ​ពេល​ក្រោយ។

មាន​ន័យ​ថា សួន​ទី​លាន​នេះ​ក្រោយ​ថ្ងៃ សម្ពោធ​ជា​ផ្លូវ​ការ​ហើយ​​ គឺ​អាជ្ញា​ធរ​ត្រូវ​តែ​បញ្ចប់​​រាល់​ការ​តវ៉ា ឬ​ទាម​ទារ​ផ្សេងៗ​នៅ​តាម​ទី​សាធា​រណៈ ​ឱ្យ​ទៅ​លើ​សួន​ទី​លាន​នេះ​ចាប់​ពី​ពេល​នេះ​តទៅ។ ទីលាន​លើ​សួន​ច្បារ​នេះ​ មាន​​បរិយា​កាស​ល្អ​នៅ​ចំណុច​កណ្តាល រាជ​ធានី​ភ្នំពេញ ដែល​ទីតាំង​នេះ​ប្រជុំ​ទៅដោយ​ទីតាំង​រដ្ឋា​ភិបាល​ធំៗ​មាន ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ទីស្តី​ការ​នាយក​រដ្ឋ​មន្ត្រី ទីស្តី​ការ​សាលា​រាជ​ធានី​ភ្នំពេញ ក្រសួង​សាធារណ​ការ ក្រសួង​​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ស្ថាន​ទូត​អាមេ​រិក អូស្រ្តាលី និង​ស្ថាន​ទូត​បារាំង ម្យ៉ាង​នៅ​តំបន់​នោះ​ក៏​មាន​ផ្សារ​ធំៗ​ និង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ជា​ដើម៕