ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បុរាណវិទ្យា​ក្រិ​ករក​ឃើញ​ល្អាង​បុរាណ​នៅ​ក្រោម​ដី

9 ឆ្នាំ មុន

អ្នក​បុរាណវិទ្យា​បាន​ជីក​រក​ឃើញ​ល្អាង​បុរាណ​នៅ​ក្រោម​ដី​ដ៏​ធំ​នៅ​ភាគ​ខាងជើង​ប្រទេស​ក្រិ​ក និង​ឃើញ​មាន​ស្លាកស្នាម​មនុស្ស​លួច​ចូល​យក​វត្ថុ​បុរាណ ។ សារព័ត៌​មាននៅ​ក្រុង​អា​ថែ​ន​ផ្សាយ​ថ្ងៃ​ទី​២៦ សីហា ២០១៤ ថា ក្រសួង​វប្បធម៌​ក្រិ​ក បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៤ ថា អ្នក​បុរាណវិទ្យា​បាន​ត្រួតពិនិត្យ​ល្អាង​បុរាណ​ក្រោម​ដី​នៅ​ទីក្រុង​អែម​ហ្វ៊ី​ប៉ូ​លី​ស ភាគ​ខាងជើង​ប្រទេស ឃើញ​កំផែង​

អ្នក​បុរាណវិទ្យា​បាន​ជីក​រក​ឃើញ​ល្អាង​បុរាណ​នៅ​ក្រោម​ដី​ដ៏​ធំ​នៅ​ភាគ​ខាងជើង​ប្រទេស​ក្រិ​ក និង​ឃើញ​មាន​ស្លាកស្នាម​មនុស្ស​លួច​ចូល​យក​វត្ថុ​បុរាណ ។ សារព័ត៌​មាននៅ​ក្រុង​អា​ថែ​ន​ផ្សាយ​ថ្ងៃ​ទី​២៦ សីហា ២០១៤ ថា ក្រសួង​វប្បធម៌​ក្រិ​ក បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៤ ថា អ្នក​បុរាណវិទ្យា​បាន​ត្រួតពិនិត្យ​ល្អាង​បុរាណ​ក្រោម​ដី​នៅ​ទីក្រុង​អែម​ហ្វ៊ី​ប៉ូ​លី​ស ភាគ​ខាងជើង​ប្រទេស ឃើញ​កំផែង​ថ្មភក់​មួយ​ផ្ទាំង​សាងសង់​ឡើង​ដើម្បី​បិទ​បាំង​បន្ទប់​ខាងក្នុង ។ ក្រៅពី​នោះ​អាច​មាន​បន្ទប់​ជា​ច្រើន​ទៀត ។

កំផែង​និង​ពិតាន​មាន​ស្លាកស្នាម​គាស់​ដែល​បញ្ជាក់​ថា ល្អាង​នេះ​ធ្លាប់​ត្រូវ​ជនខិលខូច​ចូលលុក​លុយ និង​លួច​វត្ថុ​មាន​តម្លៃ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ អ្នកជំនាញ​ជីក​រុករក​ដោយ​ចំណាយ​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​ទៀត ។ ល្អាង​បុរាណ​នេះ​សាងសង់​ក្នុងអំឡុងពេល​៣២៥​ឆ្នាំ មុន​គ្រឹ​ស្ដ​សករាជ ក្រោយ​ពី​ព្រះមហាក្សត្រ​អា​ឡិច​សាន់​ឌ័​រ​ក្នុង​សម័យ​បុរាណ​សោយ​ទិវង្គត ៕