ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ផ្ទុះ​យ៉ាង​កក្រើក​លើ​រថយន្ត​ដឹក​ដី ខណៈ​ឈប់​ឱ្យ​អេ​ស្កា​កាយ​ដី​ដាក់​លើ​រថយន្ត

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អេ​ស្កា​មួយ​គ្រឿង​កំពុង​តែ​កាយ​ដី​ដាក់​ទៅ​ក្នុង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត ស្រាប់តែ​មាន​គ្រាប់​ប្រភេទ​បេ​៤១ បាន​ផ្ទុះ​ឡើង​នៅ​លើ​រថយន្ត​ដឹក​ដី​នោះ​យ៉ាង​កក្រើក​តែ​ម្តង ក្រោយ​ពី​បុរស​បើក​បាន​ចេញពី​ក្នុង​រថយន្ត ហើយ​ទៅ​ហូប​បាយ​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៥…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អេ​ស្កា​មួយ​គ្រឿង​កំពុង​តែ​កាយ​ដី​ដាក់​ទៅ​ក្នុង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត ស្រាប់តែ​មាន​គ្រាប់​ប្រភេទ​បេ​៤១ បាន​ផ្ទុះ​ឡើង​នៅ​លើ​រថយន្ត​ដឹក​ដី​នោះ​យ៉ាង​កក្រើក​តែ​ម្តង ក្រោយ​ពី​បុរស​បើក​បាន​ចេញពី​ក្នុង​រថយន្ត ហើយ​ទៅ​ហូប​បាយ​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ត្រពាំង​បារាយណ៍ ស្ថិត​ក្នុងភូមិ​បារាយណ៍ ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ​អ​ម្ពឹ​ល តែ​សំណាងល្អ​មិន​បង្ក​ប៉ះពាល​ដល់​អាយុជីវិត​មនុស្ស​។

បើ​តាម​លោក​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ អេ​ស្កា​កាយ​ដី និង​រថយន្ត​ដឹក​ដី​ទាំងនេះ បាន​កាយ​យក​ដី​ក្រួស​ក្រហម​ដឹក​ជញ្ជូន​មក​ដាក់​តាម​ផ្លូវ​ដែល​កំពុងធ្វើការ​អភិវឌ្ឍន៍​ផ្លូវ ដែល​ទើប​កសាង​ថ្មី​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

លោក​អធិការ​បន្ត​ថា នៅ​ពេល​អ្នកបើកបរ​រថយន្ត​ឈ្មោះ​រិ​ទ្ធ រាត់ បើករថយន្ត​ដឹក​ដី​មក​ដាក់ ដើម្បី​ឱ្យ​អេ​ស្កា​កាយ​ដី​ដាក់​ឱ្យ ហើយ​ស្រប​ពេល​បើករថយន្ត​ដឹក​ដី​រូប​នោះ​ក៏​បាន​ដើរ​ចេញពី​រថយន្ត​ទៅ​ហូប​បាយ​បាត់ ស្រាប់តែ​ពេល​នោះ​ក៏​ផ្ទុះ​គ្រាប់​នៅ​លើ​រថយន្ត​ដឹក​ដី​យ៉ាង​កក្រើក​ឮ​ស្នូរ​ដូច​រន្ទះបាញ់​ខែចេត្រ​អ​ញ្ចឹ​ង ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ក្រោយ​ពី​កើតហេតុ​រួច លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​ទៅ​លើ​គ្រាប់​ដែល​ផ្ទុះ​នោះ គឺ​ប្រភេទ​គ្រាប់​បេ​៤១ ដែល​កប់​នៅ​ក្នុង​ដី​សេសសល់​កាលពី​សម័យ​សង្គ្រាមស៊ីវិល​នោះ​។ ហើយ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ បាន​បណ្តាល​ឱ្យ​រថយន្ត​រង​ការ​ខូចខាត​អស់​មួយ​កំណាត់​ខាង​មុខ​ទាំងស្រុង ចំណែក​មនុស្ស​វិញ​ពុំ​មាន​ន​ណារ​ម្នាក់ ទទួល​រង​របួស​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ