ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Bayern Munich ប្រកាស​ត្រឡ​ប់​មក​កាន់ការ​ហ្វឹកហាត់​វិញ

3 ឆ្នាំ មុន

ក្លិប​បាល់ទាត់ Bayern Munich នឹង​វិល​ត្រឡប់​មក​កាន់ការ​ហ្វឹកហាត់​របស់​ខ្លួន​វិញ នៅ​ថ្ងៃ​ច័ន្ទ​នេះ (​កាលបរិច្ឆេទ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​) ជា​លើក​ដំបូង​ចាប់តាំងពី​ត្រូវ​បាន​ផ្អាក ដោយសារ​តែ​ការ​ផ្ទុះ​នៃ​វីរុស Covid-19 បន្ទាប់​ពី​ក្លិប​បាន​បញ្ជាក់​ថា…

ក្លិប​បាល់ទាត់ Bayern Munich នឹង​វិល​ត្រឡប់​មក​កាន់ការ​ហ្វឹកហាត់​របស់​ខ្លួន​វិញ នៅ​ថ្ងៃ​ច័ន្ទ​នេះ (​កាលបរិច្ឆេទ​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​) ជា​លើក​ដំបូង​ចាប់តាំងពី​ត្រូវ​បាន​ផ្អាក ដោយសារ​តែ​ការ​ផ្ទុះ​នៃ​វីរុស Covid-19 បន្ទាប់​ពី​ក្លិប​បាន​បញ្ជាក់​ថា ក្រុម​ឈុត​ធំ​របស់ Hansi Flick នឹង​ធ្វើ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ស្តី​ពី​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​វីរុស​នេះ ។

ក្របខ័ណ្ឌ Bundesliga ត្រូវ​បាន​ផ្អាក​កាល​ជា​ច្រើន​លើក​ច្រើន​សារ ខណៈ​ដែល​ការ​សម្រេចចិត្ត​ចុង​ក្រោយ​គឺ​ត្រូវ​ពន្យារពេល​ដល់​ថ្ងៃ​ទី ៣០ ខែ មេ​សា ។

សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លិប Bayern Munich កាលពី​ថ្ងៃអាទិត្យ បាន​បញ្ជាក់​ថា អ្នកគាំទ្រ និង​អ្នកកាសែត​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យមក​កន្លែង​ហ្វឹកហាត់ ខណៈ​ដែល​កីឡាករ​វិល​ត្រឡប់​វិញ​នៅឡើយ ។

«​ក្រុម​ឈុត​ធំ​របស់ FC Bayern Munich នឹង​ត្រលប់​មក​កាន់ការ​ហ្វឹកហាត់​វិញ​នៅ Sabener Strasse ដោយ​ត្រូវ​ចែក​ជា​ក្រុម​តូច​ៗ ចាប់ពី​ថ្ងៃ​ច័ន្ទ​ទី ៦ ខែ មេ​សា ។ វា​នឹង​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​ការ​សម្របសម្រួល​ជាមួយ​គោលនយោបាយ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ។ ក្នុង​នោះ​បទបញ្ជា​អនាម័យ​ទាំងអស់ នឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​បំផុត​» ។

សេចក្តីថ្លែងការណ៍​បាន​បន្ត​ទៀត​ថា «​ការ​ហ្វឹកហាត់​នេះ នឹង​ធ្វើ​ឡើង​ដោយ​គ្មាន សាធារណៈជន​ខាងក្រៅ​ណាមួយ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​នោះ​ឡើយ​» ។

«​ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​នេះ អោយ​កាន់តែ​ទាប​ថែម​ទៀត​នោះ​ក្លិប FC Bayern Munich សូម​ស្នើ​ឱ្យ​អ្នកគាំទ្រ​ទាំងអស់ បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ដូច្នេះ​សូម​កុំមក​កន្លែង​ហ្វឹកហាត់​របស់​ពួក​យើង​» ៕ (ប្រភព​ពី fcbayern)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ